Saltar al contenido

ថ្នាំបង្ការ​ជំងឺរបេង​អាច​ការពារជំងឺ​វង្វេងបាន?

23 de septiembre de 2026 · 10 min

Notas del episodio

ថ្ងៃទី ២១​កញ្ញា​ជា​ទិវា​ពិភពលោក​នៃជំងឺ​វង្វេងវង្វាន់។ ​បើ​តាម​ស្ថិតិ​ទើប​ចេញ​ថ្មី ២,២%​នៃ​ប្រជាជន​​បារាំងមាន​ជំងឺ​វង្វេងវង្វាន់​ Alzheimer។ ​ចំណោម​អ្នក​ជំងឺ​ចុះ​ខ្សោយ​សតិ​ទាំង​នោះ មាន​តែ​៣៤%​ប៉ុណ្ណោះ បាន​ទទួល​ការ​វិនិច្ឆ័យត្រឹម​ត្រូវ​។ ជំងឺ​វង្វេងវង្វាន់​បានក្លាយ​ជា​បន្ទុក​ ដ៏​ធំ​សម្រាប់​ពិភពលោក​ទាំងមូល។ ពិភពវេជ្ជសាស្ត្រ​ ក៏មិន​ទាន់​រកឃើញ​ថ្នាំ​ព្យាបាល និង​ថ្នាំ​ការពារ​ជំងឺ​ដ៏គួរ​ខ្លាច​នេះ​ទេ ប៉ុន្តែវ៉ាក់សាំងBCGប្រឆាំងនឹង​ជំងឺ​របេង ទំនង​អាច​ពន្យឺត​អាការៈ​រោគ​វង្វេង​បាន។ តើ​ថ្នាំ​បង្ការ​BCG​ មាន​លក្ខណៈ​ពិសេស​យ៉ាងណា ? ការសិក្សា​ពន្យល់​យ៉ាង​ដូចម្តេច​ខ្លះ?

វង្វេងវង្វាន់​ជា​ជំងឺ​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែល​មានកើត​ច្រើន​ជាង​គេ​នៅលើពិភពលោក។ បើ​តាម​អង្គការ​សុខភាពពិភពលោក មាន​មនុស្ស​ជាង​៥៥​លាន​នាក់​មាន​​ជំងឺ​វង្វេង ក្នុងនោះ​៦០ទៅ៧០%​ជា​ជំងឺ​វង្វេងវង្វាន់​Alzheimer នៅ​ឆ្នាំ​២០២០ និង​ដល់​១៣២លាន​នាក់​នៅ​ឆ្នាំ​២០៥០។

រោគសញ្ញា​ដំបូង​ដែល​ត្រូវ​ប្រយ័ត្នគិត​ដល់​ជំងឺវង្វេងវង្វាន់

ភ្លេច​កូនសោ​ផ្ទះ រក​នឹក​ឈ្មោះ​អ្នក​ស្គាល់​ណាម្នាក់មិន​ឃើញ ដើរ​ទៅ​ដល់​កន្លែង​តែ​ភ្លេច​មិន​ដឹង​ថា​មកធ្វើអី ... ស្ថានភាពបែបនេះ​ជា​អាការៈ​ធម្មតា​ដែល​តែង​កើត​ឡើង​លើ​មនុស្ស​ស្ទើរ​គ្រប់​រូប​។ ការភ្លេច ឬភ្លាំង​មួយ​ភ្លែតដូច្នេះ​ មិនមែន​​​ជា​សញ្ញាបញ្ជាក់ជា​ស្វ័យប្រវត្តិ​នៃ​ការ​​ចាប់ផ្តើមមានជំងឺ​វង្វេងវង្វាន់ Alzheimerឡើយ។ ប៉ុន្តែ នៅពេល​ភ្លេច ​ក្លាយ​ជា​ទម្លាប់​ប្រចាំថ្ងៃ កើត​ឡើង​ដដែលៗ រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​អម​ដោយ​ការ​និយាយស្តី​សួរដដែលៗ​ ឬ​អម​ដោយ​ការរង្វេង​ក្នុង​ទីតាំង-កន្លែង​ដែល​ធ្លាប់​ស្គាល់សោះ ទើប​ជា​សញ្ញា​ដាស់​ស្មារតី​ប្រាប់​ពី​ហានិភ័យ​កើត​ជំងឺ​វង្វេងវង្វាន់។

មាន​កត្តា​ចម្បងៗ​ជា​ច្រើន​ដែល​បង្កើន​គ្រោះ​ឈាន​ទៅ​កើតជំងឺ​វង្វេងវង្វាន់​។ អាយុ​ជា​កត្តាចម្បង​គេ ដោយ​​ប្រេវ៉ាឡង់កើត​ជំងឺ​វង្វេងវង្វាន់បាន​កើន​ឡើង​ពី​​១%​នៅ​អាយុ​ពី​៦០ទៅ​៦៥ឆ្នាំ​​ ដល់​ជិត​៥០%​នៅ​អាយុ​៨៥ឆ្នាំ។

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Bruno Dubois សាស្ត្រាចារ្យ​ផ្នែក​ប្រព័ន្ធប្រសាទវិទ្យា នៅ​មន្ទីរពេទ្យសកលវិទ្យាល័យ​ Pitié-Salpêtrière ក្រុង​ប៉ារីស ៖

“ជំងឺ​វង្វេងវង្វាន់ Alzheimer មានពាក់ព័ន្ធ​នឹង​អាយុ។ ប៉ុន្តែ​មិនមែនមានន័យថា​ ក្មេង​មិន​កើត​ជំងឺ​នេះ​ឡើយ។ យើង​គ្រប់គ្នា​ នៅអាស៊ី អាហ្វ្រិក ... រស់​មាន​សុខភាព​ល្អ រហូត​ដល់​វ័យមួយ​ដែល​ជំងឺ​វង្វេងលេចឡើង​ដោយឯង តាម​ច្បាប់ធម្មជាតិ។ ហេតុដូច្នេះហើយ​បាន​ជា​កាលពី​ជាង​៣០ឆ្នាំមុន គេ​មិន​សូវ​ឃើញ​មាន​ជំងឺ​វង្វេងវង្វាន់អាល់ហ្សៃមែរ​ទេ នៅប្រទេស​បារាំង។ ជំងឺ​នេះ​​ទើប​ចាប់​ផ្ទុះ​កំណើន ដូច​ស៊ូណាមី​ នៅពេល​នេះ ព្រោះ​មនុស្ស​បច្ចុប្បន្ន​មាន​អាយុវែង រស់​បាន​យូរ។​ អាយុ​វែង ​រស់​បាន​យូរ​រហូត​ដល់​វ័យ​មួយ​ដែល​ជំងឺ​វង្វេង​លេចឡើង ជា​ធម្មតា។ ប៉ុន្តែ​ជា​ថ្មី​ម្តងទៀត​ ខ្ញុំ​សូម​បញ្ជាក់​ថា ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃមែរ មិនមែន​ជា​ជំងឺ​ដែល​បណ្តាលមកពី​ភាព​ចាស់​ជរាទេ។ ប៉ុន្តែ​ជា​ជំងឺ​ដែល​មាន​ពាក់ព័ន្ធ​ភាព​ចាស់ជរា។ គ្រប់​មនុស្ស​ចាស់​រស់​ដល់​អាយុ​៩០ឆ្នាំ​ មិនមែន​សុទ្ធ​កើត​រោគ​វង្វេងទាំងអស់​ឡើយ។​ ២០-៣០%​ ចំពោះ​មនុស្ស​ក្នុង​វ័យ​ខ្ទង់​៨០ និង​ដល់​ជាង​៤០%​សម្រាប់​មនុស្ស​ចូល​វ័យ​៩០ឆ្នាំ។ មាន​ន័យ​ថា ប្រមាណ​៦០%​នៃ​មនុស្ស​ចាស់អាយុ​លើស៩០ឆ្នាំ​ គ្មាន​ជំងឺ និងគ្មាន​រោគសញ្ញាជំងឺ​ Alzheimer។”

កត្តាពូជ និង​សុខភាព​សរសៃឈាម​បេះ​ដូង (មានជំងឺ​លើស​ឈាម ទឹកនោមផ្អែម ក៏​មាន​ចំណែក​សំខាន់​ខ្លាំង​ដែរ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ជំងឺ​វង្វេងវង្វាន់។ នៅក្នុង​ការ​សិក្សា​ចេញ​ផ្សាយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ក្នុង​ទំព័រទស្សនាវដ្តី​វិទ្យាសាស្ត្រ​ដ៏ល្បីល្បាញ The Lancet ការ​ស្រូប​ធាតុល្អិត​និចល​ តូចឆ្មារ PM2.5 យូរ​ខែ​ថ្ងៃ បាន​បង្កើន​គ្រោះ​ហានិភ័យ​ខ្ពស់ខ្លាំងណាស់​ឱ្យ​​មាន​ជំងឺ​វង្វេងវង្វាន់។

បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ ឆ្នាំ​២០២៤ ជំងឺ​វង្វេង​​ចុះ​ខ្សោយ​ប្រព័ន្ធសរសៃ​ប្រសាទនៅលើពិភពលោក ចំនួន​៤៥% ទំនង​បណ្តាល​មក​ពី​កត្តា​ហានិភ័យ​ដែល​គេអាច​ប្តូរផ្លាស់​បាន។ ដូច្នេះ​ គេ​ទំនង​ជា​អាច​មាន​លទ្ធភាព​ ក្នុង​ករណី​ខ្លះ ការពារ ឬ​ពន្យឺត​ពេលវេលា​កុំ​ឱ្យ​ឆាប់​កើត​ជំងឺ Alzheimerបាន។ មូលនិធិស្រាវជ្រាវជំងឺ Alzheimer បារាំង បាន​ពន្យល់​ថា ខួរក្បាលមនុស្ស​ជា​សរីរាង្គ​ដែល​ចាប់​ផ្តើម​ ចាស់ទ្រុឌទ្រោម នៅអាយុ​ចាប់​ពី​៣០ឆ្នាំ​ឡើងទៅ ហើយ​ភាព​ចាស់​នៃខួរក្បាល​ចាប់​ធ្លាក់​លឿន​ខ្លាំង​ នៅ​ម្តុំ​អាយុ​៥៥ឆ្នាំ។ ដូច្នេះ​វា​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ចេះ​ប្រកាន់​​ទម្លាប់​ល្អ​ ឱ្យ​បាន​កាន់​ឆាប់​កាន់​តែប្រសើរ ក្នុង​ការ​ពន្យឺត​បាតុភូត​​នេះ និង​រក្សា​ខួរក្បាល​ឱ្យ​នៅ​មាន​សុខភាពល្អ។ បច្ចុប្បន្ននេះ គ្មាន​ឥរិយាបថ​រស់​នៅ​ប្រចាំ​ថ្ងៃ​ណា​ដែល​ធានា​ទប់ស្កាត់​បុគ្គល​ណាសម្នាក់​មិន​ឱ្យ​កើត​ជំងឺ​វង្វេងវង្វាន់ Alzheimer ទេ។ ផ្ទុយទៅ​វិញ ទម្លាប់​ខ្លះ​អាច​មាន​ប្រតិកម្ម​លើ​កត្តាហានិភ័យ​ និង​ចូល​រួម​ចំណែក​ពង្រឹងសុខភាព​ខួរក្បាល ដែលអាច​ជួយ​ពន្យឺត​ពេល​វេលា​កុំ​ឱ្យ​ឆាប់​លេច​រោគ​សញ្ញា​ជំងឺ Alzheimer បាន។ មូលនិធិ​ស្រាវជ្រាវ​ជំងឺ Alzheimer ​បាន​ចេញ​ផ្សាយ​នា​ឱកាស​ទិវាពិភពលោក​នៃជំងឺអាល់ហ្សៃមែរ ថ្ងៃទី​២១​កញ្ញា​ នូវ​អនុសាសន៍​៥យ៉ាង សម្រាប់​ទប់​កុំឱ្យ​ជំងឺ​ Alzheimer ឆាប់​កើត និង​រក្សា​សុខភាព​ខួរក្បាល ឱ្យ​នៅល្អ​បាន​យូរ ៖

  • ត្រូវ​បញ្ចេញ​សកម្មភាពកាយសម្បទា​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ចូល​រួម​ចំណែក​កាត់បន្ថយ​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង លើសឈាម ឡើង​ខ្លាញ់ ឬជំងឺទឹកនោមផ្អែម ជំងឺធាត់ជ្រុល។ ភាពអសកម្ម​ជា​កត្តាហានិភ័យ​ដែល​អាច​លុប​បំបាត់​បាន​
  • បរិភោគ​អាហារ​មានលំនឹង​ បន្លែត្រីសាច់ វីតាមីន ប្រូតេអ៊ីន ខ្លាញ់​ល្អ និង​អំបិល​តិច
  • ការពារក្បាល​ពី​ការ​ប៉ះទង្គិច​នានា។ ការ​បុក ប៉ះទង្គិច​ក្បាលយូរៗញយៗ ទោះ​ស្រាល​ក្តី​ ក៏​អាច​ធ្វើ​ឱ្យ​គ្រាំ​ដល់​ខួរក្បាលដែរ។
  • បង្ហាត់​បង្វឹក​ខួរក្បាល​ ដោយ​ត្រូវ​បន្ត​ប្រើ​បញ្ញា​ រៀន​ជា​រៀង​រាល់​ថ្ងៃ ពេញ​មួយ​ជីវិត។ អាន​ សរសេរ រៀន ដើម្បី​ឱ្យ​ខួរក្បាលមាន​ទម្លាប់​​ប្រឹង​ធ្វើ​សកម្មភាព​ជាប់​ជា​ប្រចាំ។
  • បង្កើន​ទំនាក់ទំនង​ កុំ​រស់​ក្នុង​ភាព​ឯកា។

ថ្នាំបង្ការ​អាច​ជួយការពារ​ខួរក្បាល ?

មើល​ថែសុខភាព​រាងកាយ​ជា​ទូទៅ​ ចាក់​ថ្នាំ​បង្ការ​​តាមការ​ណែនាំ​របស់អាជ្ញាធរ ដើម្បី​បញ្ចៀស​ជំងឺ​ឆ្លង និង​ជំងឺរ៉ាំរ៉ៃមួយ​ចំនួន ដូចជា​ជំងឺ​របេង ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ទប់​ស្កាត់​ជំងឺវង្វេង​បាន​ដែរ។ នេះបើ​គេ​ជឿ​តាម​ការ​សិក្សា​ទើប​ចេញ​ថ្មី កាលពី​ដើម​ខែ​កក្កដា​២០២៦។​ ថ្នាំបង្ការ​ BCG ​សម្រាប់​ការពារ​​ជំងឺ​របេង ដែល​ត្រូវ​បាន​វេជ្ជសាស្ត្រ​យក​មក​ប្រើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​ប្លោក​នោម​ ទំនង​ជា​អាច​ការពារ និង​ពន្យឺត​អាការៈ​សញ្ញា​ជំងឺ​វង្វេងវង្វាន់​ Alzheimer បាន។

មានអាយុ​ជាង​១រយ​ឆ្នាំ ថ្នាំបង្ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របេង និង​សម្រាប់​ព្យាបាលប្រព័ន្ធការពារខ្លួនប្រឆាំងនឹង​​ជំងឺ​មហារីក​ប្លោកនោម ទំនង​អាច​មាន​សមត្ថភាព​បង្ហាត់​កោសិកា​នៃ​ប្រព័ន្ធការពារ​ខ្លួន​ ដែល​មាន​ឥទ្ធិពល​លើ​ពពួក​​ប្រូតេអ៊ីន​ ​អាមីឡូអ៊ីត។ ប្រូតេអ៊ីន​ដែល​ជា​ប្រភព​នាំ​ឱ្យកើត​ជំងឺ​វង្វេងវង្វាន់។ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រុករក​មែន ប៉ុន្តែ​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជឿជាក់​កាន់​តែ​ខ្លាំង​ឡើងៗ ថា​ថ្នាំប​ង្ការ​BCG អាច​ដើរតួនាទី​គន្លឹះ​លើ​ប្រព័ន្ធ​ការពារ​ខ្លួន​ក្នុង​ការទប់​ជំងឺខូច​ប្រព័ន្ធប្រសាទ (ចុះខ្សោយ)។ បើ​តាម​ការ​សិក្សា អ្នក​ជំងឺខ្លះ ក្រលេច​រោគ​សញ្ញា​ឡើង មិនមែន​ដោយ​យន្តការ​ជំងឺ​វង្វេង​វិវឌ្ឍន៍​យឺត ឬ​អវត្តមាន​ទេ តែ​មក​ពី​អ្នក​ជំងឺ​អាច តស៊ូ​​ តតាំងនឹង​ជំងឺ​នេះ​បាន​យូរ។ ឬ​និយាយ​ឱ្យ​ស្រួល​ស្តាប់ មកពី​អ្នក​ជំងឺ​មាន​ប្រព័ន្ធការពារ​ខ្លួន​ខ្លាំង រស់​រវើក​​ បន្ទាប់​ពី​ទទួល​​ថ្នាំបង្ការ​BCG ដោយអាច​ធ្វើ​សកម្មភាពប្រយុទ្ធ​ប្រឆាំង​បាន​យ៉ាង​លឿន​និង​យ៉ាង​ខ្លាំង នឹង​គ្រោះថ្នាក់ចំពោះ​មុខ។

អ្នកស្រាវជ្រាវរកឃើញ​ថា អ្នក​មាន​សុខភាព​ល្អ ដែលបាន​ទទួល​ថ្នាំ​បង្ការ​BCG គ្រប់​ដូស (ពីរដូស) មាន​កំរិតប្រូតេអ៊ីន ​បេតា​អាមីឡូអ៊ីត ធ្លាក់​ចុះ​៤០% ​នៅមួយឆ្នាំ​ក្រោយ​។ ហើយ​កោសិកានៃប្រព័ន្ធការពារ​ខ្លួន ជុំ​វិញ​ប្រព័ន្ធប្រសាទកណ្តាល មាន​សញ្ញា​សកម្ម បាន​យូរ​។ ចំពោះ​អ្នក​មាន​ជំងឺ​ Alzheimer ហើយ ថ្នាំបង្ការ​BCG មិនអាច​បញ្ចុះ​អត្រាបេតាអាមីឡូអ៊ីតមែន តែ​ប្រព័ន្ធការពារ​ខ្លួន​របស់ពួក​គេ​ក៏​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​។ ​លោកសាស្ត្រាចារ្យ Philippe Amouyel អគ្គនាយក​មូលនិធិ​ស្រាវជ្រាវ​ជំងឺ Alzheimer ចាត់​ទុកលទ្ធផល​នៃ​​ការ​សិក្សានេះ ថា​ជា​ការ​ចង្អុល​ផ្លូវ​​ឱ្យ​ឃើញ​អំពីតួនាទី​របស់​​ប្រព័ន្ធការពារ​ខ្លួន ក្នុង​កិច្ចការពារ​ជំងឺ​អាល់ហ្សៃមែរ។ គោល​ដៅ​ចម្បង​ មិនមែន​ដើម្បី​ព្យាបាល​ជំងឺ Alzheimer ឱ្យជា​ទេ តែ​ដើម្បីពន្យឺត​ការវិវឌ្ឍន៍​នៃ​ជំងឺ​ និង​ដើម្បី​កុំ​ឱ្យ​អ្នក​ជំងឺ​ឆាប់​លេច​រោគសញ្ញា​វង្វេង​ឡើង៕

Todos los episodios de នាទីសុខភាពនិងអនាម័យ

Ajustes

Visualización

Idioma

Determina qué emisoras ves primero en la página de inicio.

Historial

Las emisoras y episodios escuchados recientemente y tus últimas búsquedas solo se guardan en este navegador.

Avisos

Un breve aviso cuando un pódcast que sigues tiene un episodio nuevo. Puedes desactivar pódcast concretos con la campana de su página.

Cuenta

Guarda tus favoritos: en la app y en la web.

Atajos de teclado

/
Abrir búsqueda
Espacio
Reproducir o pausar
← →
En el reproductor: 15 s atrás, 30 s adelante (episodios) · en una fila: siguiente tarjeta
↑ ↓
En una fila: destino dentro de la tarjeta
Inicio / Fin
En una fila: primera o última tarjeta
Esc
Cerrar ventana o menú
?
Este resumen
Reproduciendo ahora

Ir a la emisora

A continuación

    Añade episodios con «A continuación»: sonarán después del episodio actual.