Saltar al contenido

តើ​ទឹក​ដូងមាន​គូណប្រយោជន៍​សម្រាប់​សុខភាព​យ៉ាងណា?

2 de julio de 2026 · 8 min

Notas del episodio

ជា​ភេសជ្ជៈ​ដ៏​ល្អ​ មិន​សូវ​ផ្អែម អាច​បំបាត់ការ​​ស្រេក​ទឹក​បាន នៅ​ពេល​មេឃ​ក្តៅ​​ខ្លាំង​បាន ទឹក​ដូង មាន​គុណ​ប្រយោជន៍ចំពោះ​​សម្រាប់​សុខភាព​យ៉ាង​ណា? តើ​គេ​អាច​បរិភោគ​ទឹក​ដូង​ជា​រៀង​រាល់​ថ្ងៃ​ បាន​ដែរឬទេ?

ដូង​ក្រអូប ដូងតឿ ដូងភ្លើង ដូង​ខ្ទិះ ... ដូង​មាន​ច្រើន​ប្រភេទ​ណាស់​។ សាច់ ខ្ទិះ ប្រេង របស់​ដូង មិន​ត្រឹម​តែមាន​ឱជារសឆ្ងាញ់​មាត់​​ទេ តែ​ថែម​ទាំងអាច​ផ្តល់​គុណប្រយោជន៍ផ្នែក​អាហារូបត្ថម្ភ​​ច្រើន​​ ​និង ​អត្ថប្រយោជន៍​​ចំពោះ​សុខភាព ដូច​ជា​ប្រេង​ដូង​អាច​ជួយ​ស្បែក និង​សក់​ឱ្យ​រលើប​រលោង​ដុះ​ល្អ ព្រមទាំង​កម្ចាត់​សត្វ​ចៃ​។ សាច់​ដូង​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ធាតុ​ផ្សំ​សម្រាប់​ផលិត​ថ្នាំ​ដុះ​ធ្មេញ​ដើម្បី​ជួយ​ឱ្យ​ធ្មេញ​ស​ល្អ។ សូម្បី​តែ​សម្បក​​ និង​លលាដ​ដូង ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ក្នុង​ផលិតផល​សំអាង​សម្រាប់​ដុះ​ខាត់​លាប​លើ​ស្បែក​ឱ្យ​ទន់​រលោង។​ចំណែក​​​ទឹក​ដូង​ជាប់​ឈ្មោះ​ជា​ភេសជ្ជៈ​ដ៏​ល្អសម្រាប់​សុខភាព​ទៀត​ផង។

គុណសម្បត្តិ​​នៃ​ទឹក​ដូង​ខ្ចី​ចំពោះ​សុខភាពមាន​ច្រើន​ ដោយ​សារ​តែ​សមាសធាតុ​ផ្សំនិ​ង​ជាតិ​​រ៉ែ​​ក្នុង​​ទឹក​ដូង។ ទឹក​ដូង​នៅ​ពេល​ខ្ចី មាន​សមាសធាតុ​ទឹកជាង​​៩០%​ និង​​មិន​សូវ​សម្បូរ​ជាតិ​​វីតាមីន​ និង​អំបិល​ទេ ប៉ុន្តែ​មាន​ផ្ទុក​សារធាតុ​រ៉ែ​ជា​ច្រើន​ជា​ពិសេស​ ម៉ាញេស្យូម​ និង​ប៉ូតាស្យូម។ មាន​ជាតិ​រ៉ែ​ច្រើន មាន​ន័យ​ថា​ទឹក​ដូច​ជា​ភេសជ្ជៈ​​ដ៏​ល្អ​ នៅ​​ពេលក្តៅ​បែក​ញើស​ខ្លាំង។ នៅពេល​ចេញ​ញើស​​ ដោយ​ហេតុអាកាសធាតុ​ក្តៅ​ខ្លាំង ឬ​ដោយ​ការ​ប្រឹង​បញ្ចេញ​កម្លាំងកាយ​ធ្វើ​កីឡា​​ សរីរាង្គកាយ​យើង​បាត់​បង់​ជាតិ​ទឹក​ផង និង​ជាតិ​រ៉ែ​ផង​។ ដូច្នេះ​ ទឹក​ដូង​អាច​ជា​ដំណោះ​ស្រាយ​ដ៏​សំខាន់​មួយ ដែល​អាច​ជួយ​ផ្សើម​សរីរាង្គកាយ​ផង និង​ជួយ​សាច់​ដុំ​​ឱ្យ​ឆាប់​មាន​កម្លាំង​ឡើង​វិញ​ផង។​

វត្តមាន​ដ៏​ច្រើន​នៃ​​ជាតិ​រ៉ែ​ប៉ូតាស្យូម​ បាន​ធ្វើ​ឱ្យ​ភេសជ្ជៈអាល់កាលីន​ដូច​យ៉ាង​ទឹក​ដូង​នេះ ទៅ​ជួយ​ឱ្យ​មាន​លំនឹង​PH​របស់​សរីរាង្គ​។ សរីរាង្គ​គ្មាន​លំនឹង​​ជាតិ​អាស៊ីតក្នុង​ខ្លួន ស្បែក​នឹង​ឡើង​ស្ងួត​រោល​ ឬ​ស្បែក​ឡើង​មុន​ ឆ្អឹង​ឆាប់​ស្ពោត ពុក មាន​វិបត្តិ​ដំណេក​ ឬ​មាន​បញ្ហា​អាល្លែកហ្ស៊ី ... ទឹក​ដូង មិន​អាច​ព្យាបាលរោគា​ដែល​រៀប​រាប់​ខាង​លើ​នេះ​ទេ ប៉ុន្តែ​ទឹក​ដូង​អាច​ចូល​រួម​ចំណែក​ជួយ​ការ​ការ​ពារ​កុំ​ឱ្យ​មាន​ផល​រំខាន​ទាំងអស់​នោះបាន​ខ្លះ។ ជាមួយ​ជាតិ​ប៉ូតាស្យូម​ដ៏​ច្រើន​ ​ទឹក​ដូងអាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​សម្ពាធ​ឈាម​ ពោល​គឺ​ជួយ​ឱ្យ​សរសៃ​ឈាម​បេះ​ដូង​មាន​ដំណើរការ​ល្អ និង​ជួយ​ចាត់​ចែង​​អត្រា​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ូល​​ល្អ និង​អាក្រក់​ព្រម​ទាំង​ទ្រីក្លីសេរីត​នៅ​ក្នុង​ឈាម​បាន​ទៀត។​

ល្បី​ខ្លាំង​ខាង​ផ្តល់​ជាតិ​ទឹក ទឹក​ដូង​ក៏​មាន​លាក់​សារធាតុ​ចិញ្ចឹម​ដែល​មិនគួរ​មើល​រំលង​ទេ។ បើ​តាមការ​សិក្សា​កាលពី​​ឆ្នាំ​២០០៦ អ្នកស្រាវជ្រាវ​សង្កេត​ឃើញ​ថា​ទឹក​ដូង​ពូជ​ខ្លះ​សម្បូរ​ជីវជាតិ​អាហារូបត្ថម្ភ​ និង​សមាសធាតុ​​ជីវៈ​សកម្ម ជា​ភ្នាក់ងារ​អង់ទី​អុកស៊ីដង់​ដ៏​​មាន​សមត្ថភាពខាង​​កម្ចាត់​ក្រុម​កោសិកា​សេរី​ ដែលជា​ដើម​ហេតុ​នាំ​មាន​ស្ត្រេស និង​ធ្វើ​ឱ្យ​កោសិកាឆាប់​ចាស់​មុន​វ័យ។ ពោល​គឺ​ទឹក​ដូង​ បាន​ពាំនាំ​មកនូវ​ជាតិ​សើម​ផង និង​សារធាតុ​មីក្រូអាហារូបត្ថម្ភ​មាន​សមត្ថភាព​បង្ការ​​ឱ្យ​មាន​សុខភាព​ល្អ​ជា​ទូទៅ។

ទឹក​ដូង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​អាស៊ីត​ខ្លាញ់​ម្យ៉ាង​ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ វីរ៉ុស និង​ពពួក​ផ្សិត។ ដូច្នេះ​ការ​បរិភោគ​ទឹក​ដូងចូល​ទៅ​ក្នុង​ខ្លួន​ក្នុង​បរិមាណ​ដ៏​ត្រឹម​ត្រូវ​និង​សមរម្យ នឹង​ជួយ​រក្សា​ប្រព័ន្ធ​ការពារ​ខ្លួន​ឱ្យ​មានកម្លាំង​និង​មាន​សមត្ថភាព​រឹង​មាំ​។ ហើយ​បូក​ផ្សំ​នឹង​​ជាតិ​​ទឹក​ដល់​ទៅ​ជិត​៩៦% ទទួល​ទាន​ទឹក​ដូង​ជា​ការ​បង្កើនបរិមាណ​​ទឹក​នោម​ បង្កើន​សកម្មភាព​​​បញ្ចេញ​ចោល​​ ដែល​អាច​ជួយ​កម្ចាត់​ពពួក​មេរោគ​​បាន​ក្នុង​ករណី​មាន​ការ​បង្ករោគ​ រលាក​ផ្លូវ​នោម។ មាន​ន័យ​ថា​ទឹក​ដូង​អាច​ជួយ​តម្រង​នោមឬ? ជួយ​ចម្រោះ​ ជួយ​កំរិត​ហានិភ័យ​នាំ​ឱ្យ​មាន​គ្រួស​ក្នុង​តម្រងនោម ទឹកដូង​គួរ​តែអាច​ជួយ​ទ្រទ្រង់​ដំណើរការ​របស់​តម្រងនោម ប៉ុន្តែ​រហូត​មកទល់​ពេល​នេះ គ្មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណាមួយ​អាច​បំភ្លឺ​​ឱ្យ​ឃើញ​អំពី​គុណសម្បត្តិ​នៃ​ទឹក​ដូង​ចំពោះ​តម្រង​នោម​ទេ។

សមត្ថភាព​ផ្នែក​ចម្រោះ​ជាតិ​ទឹក បាន​ធ្វើ​ឱ្យ​ទឹក​ដូងជាប់​ឈ្មោះ​ជា​​ភេសជ្ជៈ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទល់​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ប៉ុន្តែ​ទន្ទឹម​នឹង​គុណប្រយោជន៍​ដ៏​ច្រើន​ ​ទឹក​ដូងក៏​អាច​​ជា​គ្រោះ​ថ្នាក់​ និង​បង្ក​ផល​វិបាក​បន្ទាប់​បន្សំ​ដល់​សុខភាព​ដែរ។

មិន​សូវ​ផ្អែម ជួន​សាប​ខ្លាំង​ ​មាន​ផ្ទុក​ជាតិ​ស្ករ​តិច កាឡូរី​ទាប​​ និង​គ្មាន​ជាតិ​ខ្លាញ់​ទេ ទឹក​ដូង ​ ​អាច​ជា​ជម្រើស​ល្អ អាច​ជា​ភេសជ្ជៈ​ដ៏​ប្រពៃ​សម្រាប់​ជំនួស​ភេសជ្ជៈ​ផ្អែម​​ ដូច​យ៉ាង​ទឹកផ្លែឈើ ទឹក​ក្រូច​ ទឹក​សូដា ដែល​ទាក់ទាញ​បំផុត​នៅ​ពេល​យើង​ស្រេក​ទឹក​ខ្លាំង ឬ​នៅ​ពេល​មេឃ​ក្តៅ​ខ្លាំង និង​​​សម្រាប់​អ្នក​ចង់​ប្តូរ​ផ្លាស់​ទម្លាប់​ម្តង​ម្កាល ដើម្បី​ភាព​រីក​រាយ។​ ប៉ុន្តែ​ទោះ​មាន​ការអួត​អាង​អំពី​គុណសម្បត្តិ​ដ៏​ច្រើនរបស់​ទឹក​ដូង​យ៉ាង​ណា​ក៏​ដោយ ក៏​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព ដែល​មិន​គ្មាន​អ្វី​អាច​ប្រៀប​បាន គឺ ទឹក​សាប​ធម្មតា។ ទឹក​ដូង​អាច​ល្អ​ជួយ​ផ្តល់​ជាតិ​សើម ជួយ​បំបាត់​ការ​ស្រេក​ទឹក​ តែ​មិន​អាច​ជំនួស​ទឹក និង​របប​អាហារដ៏​ត្រឹម​ត្រូវ​ឡើយ​ ។

អាច​ទទួល​ទាន​បាន​រាល់​ថ្ងៃ ដោយ​គ្មាន​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​មាន​សុខភាព​ល្អ គ្មាន​ជំងឺ​ប្រចាំកាយ គ្មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន​ ឬគ្មាន​​បញ្ហា​សុខភាព​ តែគេ​​​មិន​ត្រូវប្រមាថបរិភោគ​ក្នុង​បរិមាណដ៏​​​ច្រើន​ជ្រុល​ហួស​ហេតុឡើយ។ ត្រឹមដូង​មួយ ឬ​​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ (៣០០-៥០០ម.ល.) អាច​ចាត់​ទុក​ថា​សមរម្យ ព្រោះ​ទឹក​ដូង​មាន​បង្កប់​សមត្ថភាព​បញ្ចុះ​លាមក។ អ្នក​មាន​បញ្ហា​ទល់​លាមក​​អាច​ទាញ​ប្រយោជន៍​ពី​ទឹក​ដូង​បាន ប៉ុន្តែ​ប្រសិន​បើ​ពិសា​ច្រើន​ជ្រុល​ នោះ​វា​នឹងនាំ​មក​នូវ​វិបត្តិ​ និង​ការ​រាគរូស​តែ​ម្តង​។ អ្នក​មាន​បញ្ហា​ខ្សោយ​ពោះ​វៀន​ ឬ​បញ្ហា​រំលាយ​អាហារ​គួរ​ប្រុង​ប្រយ័ត្ន​ខ្លាំង និង​មិនគួរ​​បរិភោគ​ទឹក​ដូង ជា​ប្រចាំ​​ឬ​ច្រើនពេក​​ទេ។

ដោយ​ហេតុ​ថា​ ទឹក​ដូង​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូម​ខ្ពស់ (២០០mg/១០០ក្រាម​ទឹកដូង) អ្នក​មាន​ជំងឺ​ឡើង​ជាតិ​ប៉ូតាស្យូម មិន​គួរ​បរិភោគ​ទឹក​ដូង​ទេ​។ នៅ​ពេល​អត្រា​ជាតិ​ប៉ូតាស្យូម​ក្នុង​ឈាម​ឡើង​ខ្ពស់ អ្នក​ជំងឺអាច​ជួប​គ្រោះ​ថ្នាក់ ​និង​ផលវិបាក​មួយ​ចំនួន​ដូច​ជា ចង្វាក់​បេះ​ដូងលោត​ញាប់ មាន​អាការៈ​ក្អួត អស់​កម្លាំង​រ៉ាំរ៉ៃ ចុះខ្សោយ​សាច់​ដុំ ពិបាក​ដក​ដ្ហើម​។ គ្រូ​ពេទ្យ​ក៏​មិនណែនាំ​ ​ឱ្យ​អ្នក​មាន​បញ្ហា​តម្រង​នោម ឬ​ជំងឺ​ខ្សោយ​តម្រង​នោម ពិសា​ទឹក​ដូង​ដែរ។

ទឹក​ដូង​មិន​ប្រាកដ​ថា​ដូច​គ្នា​ទេ។ ទឹក​ដូង​ខ្លះ​ផ្អែម​ខ្លាំង មាន​កំរិត​ជាតិ​ស្ករ​ខ្ពស់ ក៏​អាច​មិន​ល្អ​សម្រាប់​អ្នក​មាន​រោគ​ទឹកនោមផ្អែម​ដែរ។ ​ម្យ៉ាង​វិញ​ទៀត ទឹក​ដូង​ខ្ចី​ធម្មជាតិ​​ក្នុង​ផ្លែ​ដូង​ស្រស់ និង​ទឹក​ដូង​ក្នុង​ប្រអប់ ក្នុង​កំប៉ុង​​ផលិត​បែប​ឧស្សាហកម្ម​ គ្មាន​តម្លៃ​ផ្នែក​អាហារូបត្ថម្ភ​និង​គុណសម្បត្តិ​ដូច​គ្នា​​ទេ។ សូម​ប្រុង​ប្រយ័ត្ន ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​ថា​ទឹក​ដូង​​ប្រអប់​ឬ​កំប៉ុង ពិត​ជា​ទឹក​ដូង​សុទ្ធ​១០០% គ្មាន​ដាក់​បន្ថែម​នូវ​ជាតិ​ស្ករ នូវ​សារធាតុគីមី​បន្ថែម​ទើប​ល្អ​។ ទទួលទាន​ទឹក​ដូង​ ធម្មជាតិ និង​មានគុណភាព​ពិត ទើប​មិនធ្លាក់​ក្នុង​អន្ទាក់​ពាណិជ្ជកម្ម​ដែល​គេ​ឃោសនា​អួត​អាង​ពី​គុណប្រយោជន៍នៃ​​​ទឹកដូង​ដើម្បី​ទាញ​ចំណេញ​នៅ​ទីផ្សារ។

ក្រៅ​អំពី​បរិភោគ​​ជា​ភេសជ្ជៈ​បំបាត់​ការ​ស្រេក​ ​ទឹក​ដូង​ក៏​អាច​យក​ទៅ​ប្រើ​​លាយ​ក្នុង​ភេសជ្ជៈ​ក្រឡុក ​ឬ​ក្នុង​ម្ហូប​អាហារ​ ដើម្បី​លើក​រសជាតិ ដោយ​មិន​បង្កើន​ជាតិ​ស្ករបាន​ដែរ៕

Todos los episodios de នាទីសុខភាពនិងអនាម័យ

Ajustes

Visualización

Idioma

Determina qué emisoras ves primero en la página de inicio.

Historial

Las emisoras y episodios escuchados recientemente y tus últimas búsquedas solo se guardan en este navegador.

Avisos

Un breve aviso cuando un pódcast que sigues tiene un episodio nuevo. Puedes desactivar pódcast concretos con la campana de su página.

Cuenta

Guarda tus favoritos: en la app y en la web.

Atajos de teclado

/
Abrir búsqueda
Espacio
Reproducir o pausar
← →
En el reproductor: 15 s atrás, 30 s adelante (episodios) · en una fila: siguiente tarjeta
↑ ↓
En una fila: destino dentro de la tarjeta
Inicio / Fin
En una fila: primera o última tarjeta
Esc
Cerrar ventana o menú
?
Este resumen
Reproduciendo ahora

Ir a la emisora

A continuación

    Añade episodios con «A continuación»: sonarán después del episodio actual.