Aller au contenu

គ្រោះថ្នាក់នៃការប្រើផលិតផល សម្អាង ច្រើនមុខច្របល់គ្នា

22 juillet 2026 · 9 min

Notes de l’épisode

ថែរក្សា​សម្រស់​ក៏​ជា​ផ្នែក​មួយ​នៃ​សុខភាព​ដែរ ព្រោះ​យើង​នឹង​មាន​អារម្មណ៍​ល្អ ​នៅពេល​ឃើញ​ខ្លួន​ស្អាត រូបរាង សាច់ ល្អ។ ប៉ុ់ន្តែជួនកាល ដោយហេតុ​តែ​ចង់​ល្អ ចង់ស្អាតពេក និង គ្មាន​ព័ត៌មាន ត្រឹមត្រូវ ហើយ​ជឿ​ផ្អើល​តាមការឃោសនាទៀត ​របៀប​សម្អិត​សម្អាង​ខ្លួន​អាច​ក្លាយ​ជា​គ្រោះ​ថ្នាក់​ទៅ​វិញទេ មាន​ជា​អាទិ៍​ការប្រើប្រាស់​ផលិតផលសម្អាង​ច្រើន​មុខ ចូល​គ្នា។

ផលិតផល សម្អាង មាន ច្រើនមុខណាស់ ក្រែម ឡេ សេរ៉ូម ឡូសិន ... ក្រោមឥទ្ធិពលនៃបណ្តាញសង្គម នៃ​អ្នក​ផ្សព្វផ្សាយ ការប្រើប្រាស់​ផលិតផល​សម្អាង ថែស្បែក​បានកើន​ឡើង​ជា​លំដាប់ ទាំង​ចំនួន​អ្នកប្រើប្រាស់ ទាំង​ចំនួន​ផលិតផល​លាប​លើ​ស្បែក។ បញ្ជី ឈ្មោះ ផលិតផលសម្អាង​ បាន​ថែម ជា​បន្ត កាន់​តែ​វែងឡើងៗ។ ទិន្ននាការ​ប្រើ​ផលិតផល​សម្អាង​លាប​លើ​ស្បែក​ ​ច្រើន​មុខ ច្រើន​ប្រភេទ​ មួយ​ហើយ​មួយ​ទៀត​​បន្ត​បន្ទាប់​គ្នា​ ទម្រាំ​ដល់​វគ្គ​ផាត់​ម្សៅ កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​បណ្តាញ​សង្គម​​។ តើ លោក អ្នកនាង ប្រើ ផលិតផលអ្វី ខ្លះ និង ប៉ុន្មាន មុខ ដែរ ក្នុង ថ្ងៃៗ ?

នៅប្រទេសកូរ៉េខាងត្បូង ការថែរក្សា ស្បែកឱ្យសរលោងជាប្រពៃណី តាំង​ពី បុរាណកាល​មក និង ត្រូវ បាន ស្ត្រីកូរ៉េ ចាត់ ទុក ថា ជា ធនធាន ដ៏ចាំបាច់ នៃ សុខភាព ផង។ វប្បធម៌ ថែធួន សំអិតសម្អាង​ស្បែក និង ផលិតផលសម្អាង បែប​កូរ៉េ ក៏ កំពុង​ពេញនិយម​ខ្លាំង នៅ អាស៊ី និង ហៀ មក ដល់ អឺរ៉ុប ទៀត។

នៅប្រទេស​បារាំង ​ស្ត្រីបារាំង​ម្នាក់ៗ​ប្រើ​ផលិតផល​សម្អាងសម្រាប់​លាប​លើ​ស្បែក ដល់​ទៅ ១៦​មុខ ជា​មធ្យម ក្នុង​មួយ​ថ្ងៃៗ។ នេះ​បើតាមការ​សិក្សា​របស់​វិទ្យាស្ថាន ជាតិសុខភាព និង ស្រាវជា្រវវេជ្ជសាស្ត្រ (Inserm) ដែល​ទើប​ចេញ​សេចក្តី​បំភ្លឺ​យ៉ាង​ជាក់លាក់​ស្តីពី ​ភាព​ប្រឈម នៃ​ការប្រើប្រាស់​ផលិតផល​សម្អាង​ប្រចាំថ្ងៃមក​លើសុខភាព​អ្នកប្រើប្រាស់ ។

ផលិតផលសម្អាង អឺរ៉ុប អាមេរិក និង កូរ៉េខាងត្បូង សុទ្ធ​តែ​មានគុណភាពខ្ពស់ ជា​ផលិតផល​ល្អ ឆ្លងកាត់​ការសិក្សា វិភាគ និង​ធ្វើ​តេស្ត​លើ​ស្បែក។ ប៉ុន្តែ ទោះ​បីជា ការ​រក្សា សម្ផស្ស-សម្រស់ ជាផ្នែកមួយ​នៃ​សុខភាព​មែន ក៏គេ​ត្រូវ​ព្រួយ​បារម្ភ​ដែរ ព្រោះ​ការ​ប្រើប្រាស់ ផលិតផល​សម្អាង​ច្រើន​មុខ​ពេក អាច​ជា​តំណាង​គ្រោះ​ថ្នាក់ សម្រាប់​ស្បែក សម្រាប់ សុខភាព ជា​ទូទៅទៅ​វិញ​ទេ។ អ្នកវិទ្យាសាស្ត្រ និង​ក្រុម​គ្រូពេទ្យ​ជំនាញ​ស្បែក បាន​ទាញ សញ្ញា​អាសន្ន​ពីគ្រោះថ្នាក់ នៃ​ការ​ប្រើ​ផលិតផល​សម្អាង​ច្រើន​មុខ​ចូល​គ្នា ដោយ​ខ្វះ​ការ យល់​ដឹង អំពី​ប្រតិកម្ម ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​សារធាតុ​គីមី​ក្នុង ផលិតផល​នីមួយៗ បាន​មក​ជួប​គ្នា នៅ​លើ​ស្បែក និង ដោយ​ជឿ​តាម​ពាក្យ​ឃោសនា ឬ រូបភាព​បង្ហោះ បង្ហាញ​របស់​នាងៗ អ្នកផ្សព្វផ្សាយ​លក់​តាម​អ៊ីនធ័រនែត និង influenceurs។

ការ​ថែរក្សា​សម្រស់​ត្រូវ​បាន​គេ​ចាត់​ទុក ជា​ផ្នែក​មួយ​នៃ​សុខភាព។ ដូច្នេះ ការ​ពិគ្រោះ យោបល់ ពី​អ្នក​មាន​ជំនាញ ឬ ជា​គ្រូពេទ្យ​សើស្បែក អាចជា​ការ​ចាំបាច់។ ក្រៅពី ត្រូវ ប្រយ័ត្ន ចំពោះ​ផលិតផល​ក្លែងក្លាយ ដែល​ផ្សំ​ឡើង ដោយ​គ្មាន​ការត្រួត​ពិនិត្យ យើង​ត្រូវ​ចេះ​ជ្រើសរើស​ផលិតផល​ពិត មាន​គុណភាព​ខ្ពស់ បាន​ឆ្លងកាត់ការ​ពិសោធន៍​​ត្រឹម​ត្រូវ។ សូមប្រុងប្រយ័ត្ន ចំពោះ​ការ​ឃោសនា​ដ៏​អស្ចារ្យ។ ក្នុងផ្នែកសម្ផស្ស ក៏ដូចជា​សុខភាព ដើម្បី​បញ្ចៀស​គ្រោះតូច ឬ គ្រោះធំ ត្រូវសិក្សា និង ពិចារណា​ឱ្យបាន​ល្អិតល្អន់​សិន ​មុន​នឹង​ជឿ​តាម​ការផ្សព្វផ្សាយ។

ផលិតផលល្អ ជាផលិតផលមាន​គុណភាព។ ផលិតផល​មាន​គុណភាព​ត្រូវ​ឆ្លង​កាត់​ធ្វើ តេស្ត​លើ​ស្បែក។ ដើម្បី​អាច​ឈាន​ដល់​ដំណាក់កាល ធ្វើ​តេស្ត​លើ​ស្បែក ត្រូវមាន​សំណៅ និងលទ្ធផល​វិភាគ​ច្រើន​នៅ​មន្ទីរពិសោធន៍។ ផលិតផល​សម្អាង​មកពី អឺរ៉ុប សហរដ្ឋ អាមេរិក និង កូរ៉េខាងត្បូង ភាគ​ច្រើន ជា​ផលិតផលល្អ បានឆ្លងកាត់​ការធ្វើ​តេស្ត និង វិភាគ នៅលើ​ស្បែក។ បើជា​ផលិតផល​សម្អាង ផ្សំ​ធ្វើ​ដោយ​ខ្លួន​ឯង អាច​ល្អ ព្រោះ​មាន​គ្រឿង​ផ្សំតិច ជា​របស់​ធម្មជាតិ ប៉ុន្តែ​ត្រូវ​​ប្រយ័ត្ន​រឿងរក្សា​ទុក​ដាក់។ នៅក្នុង​ប្រទេស​មា​នអាកាសធាតុ ក្តៅ សើមដូច​នៅ​ស្រុក​ខ្មែរ​ត្រូវ​រក្សា​គ្រឿង​ផ្សំ និង ផលិតផល​សម្រេច​នៅ​ក្នុង​ទី​ត្រជាក់ ទូរ​ទឹកកក (មិន ទូរ កកទេ) រវាង ពី ៤ទៅ ៨ អង្សា។ លាយ​មិន​ត្រូវ​ក្បួន លើស​បរិមាណ តខុស​សីតុណ្ហភាព​ ផលិតផល​សម្អាង​ដែល​គ្មាន​គុណភាព នឹង​ក្លាយ ជា​អាវុធ​បំផ្លាញ​ដោយធ្វើ ឱ្យ​ស្បែក ឡើងស្ងួត ងាយមានប្រតិកម្ម អាល់ឡែកហ្ស៊ី រលាករោល ស្បែក ស្តើង ខូច​រនាំង​ការពារ​ស្បែក។ល។

បញ្ហា​សុខភាព​បង្ក​ឡើង​ដោយ​ផលិតផល​សម្អាង​មិនមែន​បណ្តាល​មក​តែ​ពី​បញ្ហា គុណភាព​របស់​​ផលិតផលតែម្យ៉ាង​ទេ តែក៏អាច​បណ្តាល​មក​ពី​ប្រតិកម្ម នៅពេល​ផលិតផល​ទាំងអស់​នោះ​​ប្រើរួម​គ្នា នៅលើ​ស្បែកតែ​មួយ និងក្នុង​ពេល​តែមួយ។ សារធាតុ រ៉េទីណុល Rétinol -សារធាតុ AHA ​អាស៊ីត​ផ្លែឈើ ឬអាស៊ីតហ្គីកូលីក (acides de fruits comme l’acide glycolique) និង អាស៊ីត​សាលីស៊ីលិក BHA (acide salicylique) សុទ្ធ​សឹង ជា​សារធាតុ​សកម្ម ដែលទៅ​ជួយ​បំប៉ន​កោសិកាឱ្យ​ក​កើត​ជា​ថ្មី ពោល​គឺ​ជួយ​ស្បែក​ឱ្យ​នៅ​ក្មេង។ ប៉ុន្តែ សារធាតុ​ទាំងបី​នេះ ងាយ​ធ្វើ​ឲ្យ​ស្បែក​រោលរលាកណាស់ និង​មិន​ត្រូវ​ប្រើ​ច្របល់​ចូល​គ្នា ទេ។ ដូច្នេះ ផលិត​សម្អាង​មាន​ផ្ទុក​សារធាតុ​រ៉េទីណុល និង​អាស៊ីសាលីស៊ីលិក មិន​អាច​ប្រើ ចូល​គ្នា​បាន​ទេ ព្រោះ​ធាតុ​ផ្សំ​ពីរនេះ មាន​បម្រើបម្រាស់​តែមួយ គឺ​ទៅ​ជួយ​ភ្ញោចស្បែក​ ដូច​គ្នា។ នៅ​ពេល​មាន​ជំនួយភ្ញោចខ្លាំង​ពេក ​ស្បែក​អ្នកច្បាស់​ជា​នឹង​ងាយ​រលាក​ជាក់ជា​មិន ខាន។ នេះ​បើ​តាម​ការពន្យល់ របស់លោកស្រី Martine Baspeyras ប្រធានសមាគម​បារាំង ផ្នែកសម្ផស្ស​នៃ​វេជ្ជវិទ្យា​រោគ​ស្បែក Société Française d’esthétique en dermatologie។

អ្នក​ជំនាញដដែលនេះ បាន​សម្តែងការ​សោក​ស្តាយ យ៉ាងខ្លាំង ចំពោះការ​ប្រើប្រាស់​ជាតិ រ៉េទីណុលមិនត្រឹម​ត្រូវ។ រ៉េទីណុល ជា​សារធាតុ​សកម្ម​មាន​ប្រសិទ្ធភាព​ខ្ពស់ និងត្រូវ​ប្រើ ដាច់​ដោយ​ឡែក​ពី​គេ ឬ​តែឯង គ្មានលាយជាមួយសារធាតុ​​អ្វីផ្សេង និង​ដោយ​មាន​កំរិត។ ជាការគិតខុស​ទាំងស្រុង និង​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​បាន ប្រសិនបើ​ស្ត្រី​ណា​ហ៊ាន ប្រើ រ៉េទីណុលច្រើន ដើម្បី​ទទួល​បាន​លទ្ធផលឆាប់​។ ផលិតផល​មាន​ផ្ទុក​សារធាតុ រ៉េទីណុល ត្រូវ​ប្រើ នៅ​ពេល​យប់ បីដង ក្នុង​មួយ​សប្តាហ៍​យ៉ាង​ច្រើន និង អាស្រ័យ​​ទៅលើ​ប្រភេទ​ស្បែក របស់​អ្នកប្រើប្រាស់​ទៀត។ អ្នក​មាន​ស្បែក ងាយ រងប្រតិកម្ម មិនគួរ​ប្រើ​ផលិតផល មាន​ផ្ទុក​សារធាតុ​​រ៉េទីណុល​ទេ។

ក្រៅពី​ប្រតិកម្ម ជា​យថាហេតុ នៃល្បាយធាតុសកម្ម ដោយ​ការ​ប្រើប្រាស់​ផលិតផល​សម្អាង មិន​​ត្រូវ​តាមក្បួន នៅមាន​សារធាតុ​ផ្សំ ជាច្រើន​ផ្សេង​ទៀត ដែល ខ្លះ​ត្រូវ​បានហាមឃាត់ ដោយអឺរ៉ុប ដោយអាជ្ញាធរបារាំងហើយ តែ​អនុញ្ញាតឲ្យប្រើ​នៅប្រទេសផ្សេង អាច​បង្កគ្រោះ ថ្នាក់​ដល់សុខភាព។ ការប្រើប្រាស់​ផលិតផល​សម្អាង​ច្រើនមុខ ច្រើនបែប លាយ​ចម្រុះគ្នា​ ក្នុង​ពេល​តែមួយ ជា​រៀងរាល់​ថ្ងៃ ប្រៀប​ដូចយក​ស្បែក ទៅដាក់​​ប្រឈម​នឹងសារធាតុ​គីមី ច្រើន​មុខ ដែល​ខ្លះ​អាច​​ប៉ះពាល់ ដល់​ប្រព័ន្ធ​អរមូនលូតលាស់ និង​ដែល​ជាហេតុនាំ​ឲ្យមាន បញ្ហា​សុខភាព បន្តពូជ ពិបាក​បង្កកំណើត​កូន និង ធ្ងន់ធ្ងរ​ខ្លាំងដោយ​​នាំ​ឲ្យកើត​ជំងឺមហារីក សុដន់ មហារីកប្រព័ន្ធអរមូន។

បើតាមការសិក្សា​របស់​វិទ្យាស្ថាន​ជាតិ​សុខភាព និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បារាំង ឈប់​ប្រើ​ផលិតផល​សម្អាង តែ៥ថ្ងៃ អត្រា​ជាតិ​ពុល ប៉ារ៉ាបិន​ក្នុង​ទឹកនោម បានថយ​ចុះ​អស់ ២០% និង ជាតិ​គីមី​ពុល ប៊ីហ្វេណុលអា បាន​ធ្លាក់​ចុះ​អស់ ៤០%។ ជាតិ​គីមី​ពុល​ទាំង​នេះ ត្រូវ​បាន គេចាត់ទុកជា​ពពួក​សារធាតុ​គីមី​រំខាន ដល់​ប្រព័ន្ធ អរមូន​លូតលាស់ PE។ ដូច្នេះ តើ គួរ ព្រួយ បារម្ភ នឹងការ​ប្រើប្រាស់​ផលិតផល​សម្អាង ច្រើន​មុខ​ច្របល់គ្នា ជា​ប្រចាំ​ទៀតទេ? សម្រាប់​ក្រុមគ្រូពេទ្យ​ជំនាញ ការថែរក្សា​ស្បែក ដែល​ប្រពៃ ជាងគេ​បំផុត គឺការ​​ប្រើ​ជំនួយ​ជា​ផលិតផល​សម្អាង ដ៏​តិចតួចបំផុត។ បើ​ស្បែក​ស្ងួត ខ្លាំង អាចប្រើ​តែ សេរ៉ូម និង ឡេ ផ្តល់​សំណើម​ជា​ការ​ស្រេច។ ដើម្បី​ការពារ​ស្បែក ពី រស្មី អុលត្រាវីយូឡេ សូម​ប្រើ​ឡេការពារ​កំដៅ​ថ្ងៃ ដែល​អាច​លាប​បន្ថែម ជា​រៀងរាល់ ពីរ ម៉ោង ម្តង ៕

Tous les épisodes de នាទីសុខភាពនិងអនាម័យ

Paramètres

Affichage

Langue

Détermine les stations affichées en premier sur la page d’accueil.

Historique

Les stations et épisodes écoutés récemment et tes dernières recherches sont seulement enregistrés dans ce navigateur.

Notifications

Un court message quand un podcast que tu suis publie un nouvel épisode. Désactive un podcast précis avec la cloche sur sa page.

Compte

Enregistrez vos favoris – dans l’app et sur le site.

Raccourcis clavier

/
Ouvrir la recherche
Espace
Lecture ou pause
← →
Dans le lecteur : 15 s en arrière, 30 s en avant (épisodes) · dans une rangée : tuile suivante
↑ ↓
Dans une rangée : cible dans la tuile
Début / Fin
Dans une rangée : première ou dernière tuile
Esc
Fermer la fenêtre ou le menu
?
Cet aperçu
En cours de lecture

Voir la station

À suivre

    Ajoutez des épisodes avec « À suivre » – ils seront lus après l'épisode en cours.