Aller au contenu

ហេតុអ្វី​ដៃ​ជើង​ហើម​ នៅពេល​មេឃឡើង​ក្តៅ?

8 juillet 2026 · 8 min

Notes de l’épisode

​​ធ្ងន់​ជើង​ មាន​អារម្មណ៍​តឹងនៅ​បាត​ដៃ ហើមនៅ​​ម្រាម​ដៃ ម្រាម​ជើង ​​... អាការៈ​នេះ​តែង​កើត​មាន​ជា​ញឹកញាប់ នា​ពេល​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង។ ការ​ហើម​ដៃ​ហើម​ជើង​បែប​នេះ មិនធ្ងន់ធ្ងរ​ទេ​ជាទូទៅ។ ប៉ុន្តែហេតុ​អ្វី​បាន​ដៃ​ជើង​ឡើង​ហើម និង​គួរ​ព្រួយ​បារម្ភ​ដែរឬទេ ? តើ​​វិធី​ចៀស​វាង​បាន​ទេ?

ដោះ​ចិញ្ជៀន​មិន​ចេញ ពាក់​ស្បែក​ជើង​លែង​​ចូល​ ... ព្រោះ​តែ​​​ប្រអប់​ដៃ​ប្រអប់​ជើង ក​ជើង ឡើង​ហើម​។ ​នេះ​ជា​បាតុភូត​ដែល​​តែង​កើត​ឡើង​ជា​ញឹក​ញាប់​​ នៅ​ពេល​មនុស្ស​យើង​អសកម្ម អង្គុយ​ ឬ​ឈរ​មួយ​កន្លែង​យូរ​ពេក ទើប​ចរន្ត​ឈាម​មិន​អាច​ហូរ​បាន​ស្រួល​។ សាច់​ដុំ​ជើង​ កំភួន​ជើង​ រលាស់​រលា​ល្អ នៅ​ពេល​ណា​មនុស្ស​ធ្វើ​ចលនា​។ បើ​គ្មាន​ចលនា​ ឈាម និង​ជាតិ នឹង​ទៅ​ដក់​ កក​ស្ទះ​ នៅ​តំបន់​ណាមួយ​នៃ​សរីរាង្គកាយ ហើយ​បង្ក​ឱ្យ​មាន​អាការៈ​ប៉ោង ហើម​នៅ​តំបន់​នោះ។ ចំណីអាហារ​ប្រៃ មាន​រសជាតិ​ឆ្ងាញ់​មាត់​ណាស់ ប៉ុន្តែ​ជាតិ​ប្រៃ​ និង​អំបិល​នេះ អាច​ស្រូប​ទប់​ជាតិ​ទឹក​ទុក​ក្នុង​ខ្លួន​​ច្រើន ទើប​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព ហើម​ប៉ោង​ចុង​ដៃ​ចុងជើង។ ​មានផ្ទៃ​ពោះ​ចូល​ដល់​ត្រីមាស​ទីពីរ និង​ទីបី អាច​ជា​មូលហេតុ​នាំ​​ ឱ្យស្ត្រី​ ហើម​ដៃ​ ហើម​ជើង ព្រោះ​ដោយ​កត្តា​អរមូន និង​ដោយ​ទារក​ក្នុង​ផ្ទៃ​មាន​មាឌ​ធំ មាន​ជំហរ​មិន​ស្រួល​ ទៅ​កិន​ប៉ះ​ពាល់​សរសៃ​ឈាម​ ទើប​ឈាម​រត់​មិន​ស្រួល។ សម្រាប់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ដៃជើង​ហើម​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ជិត​ដល់​ពេល​ធ្លាក់​រដូវ​ដែរ។ ជា​ចុងក្រោយ​ គឺ​ភាព​ក្តៅ។ ម្រាម​ដៃ ម្រាម​ជើង ប្រអប់​ជើង​ ក​ជើង អាច​ឡើង​ហើម​បាន​នៅ​ពេល​ អាកាសធាតុ​ឡើង​ក្តៅ​។

តើ​​កម្តៅ​ថ្ងៃ​មាន​ពាក់ព័ន្ធអ្វី​នឹង​ការ​ហើម​ដៃ​ហើម​ជើង?

នៅ​ពេល​អាកាសធាតុ​​ក្នុង​បរិយាកាស​ ឡើង​ក្តៅ ទោះ​បី​ជា​នៅក្រៅ​ខ្លួន​យើង​ក៏​ដោយ ក៏​ញាណ​ធម្មជាតិ​របស់​មនុស្ស ដឹង​និង​បញ្ចេញ​ប្រតិកម្ម​​ភ្លាម។​ ញាណHipothalamus ​​​នៅលើ​ផ្ទៃ​ស្បែក​​​ជ្រាបដឹង​ភាព​ក្តៅ​ភ្លាម ក៏​បញ្ជូន​ព័ត៌មាន​ទៅប្រាប់​ខួរក្បាល​ ដែលទៅ​​បញ្ជាឱ្យ​ខ្លួន​ប្រាណ​​សម្រប​ខ្លួន​ទៅ​នឹង​សីតុណ្ហភាព​ក្តៅ ដើម្បី​ចាត់​ចែង​កម្តៅ​នៅក្នុង​សរីរាង្គកាយ តាម​រយៈ​​យន្តការ​ចម្បង​ពីរ​​។

ប្រឈម​នឹង​ភាព​ក្តៅ ខ្លួនប្រាណ​បាន​ដើរ​តួ​ជា​ម៉ាស៊ីន​ចាត់​ចែង​សីតុណ្ហភាព ដើម្បី​ការពារ​សរីរាង្គ​សំខាន់ៗ និង​ធានា​រក្សា​កម្តៅ​ក្នុង​ខ្លួន​ ឱ្យ​នៅម្តុំ​​៣៦,៥​អង្សា។ ដើម្បី​បញ្ចុះ​កម្តៅ និង​ ច្រាន​​កម្តៅ​​ចេញ យន្តការ​ទីមួយ គឺឈាម។ ឈាម​ក្តៅ បាន​ទៅ​​ពង្រីក​សរសៃ​ឈាម​តូចៗ​ នៅ​តាម​ផ្ទៃ​ស្បែក​ ដើម្បី​ឱ្យ​កម្តៅ​អាច​​សាយ​ភាយ​ចេញ​តាម​រន្ធ​ស្បែក​បាន​ខ្លះ។ នេះ​ជា​ដំណើរ​ធ្វើ​ឱ្យ​សរសៃ​ឈាម​រីកធំ។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​យើង​ដើរ​ត្រូវ​ថ្ងៃ ​ក្រោម​​មេឃ​ក្តៅ​ខ្លាំង​ មុខ​និង​ស្បែក​របស់យើង​តែង​ឡើង​ក្រហមនោះ។ ប្រព័ន្ធ​ប្រសាទ​ស្វ័យត​ក៏​ទៅ​ដាស់​បាតុភូត​​មួយ​ទៀត​ ដែល​រឹត​តែ​មាន​ប្រសិទ្ធភាព។ នោះ​គឺ​យន្តការ​ដាស់​ភ្ញោច​​ក្រពេញEccrine ដែល​មាន​តួនាទី​​​ផលិត​​ញើស។ ក្រពេញ​នេះ​មាន​សកម្មភាពជាប់​រហូត តែ​នៅ​ពេល​ជួប​សីតុណ្ហភាព​ក្តៅ​ វា​ធ្វើ​សកម្មភាព​កាន់​តែ​ខ្លាំង ​​បញ្ចេញ​ញើស​កាន់​តែ​ច្រើន មក​ផ្សើម​ស្បែក​ឱ្យ​ត្រជាក់​។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​មេឃ​ក្តៅ​ យើង​បែក​​​ញើស​។ នេះ​ជា​យន្តការ​ការពារ​សរីរាង្គកាយ។

ប៉ុន្តែ​យន្តការ​ទប់​កម្តៅ​ ​ជា​ធម្មជាតិ​របស់​សរីរាង្គកាយ​នេះ អាច​បង្ក​ផលវិបាក​ ដូច​ជា ខ្លួន​ប្រាណ​បញ្ចេញ​ញើស​ខ្លាំង​ពេក នោះ​យើង​នឹង​មាន​អាការៈ​ខ្សោះ​ជាតិ​ទឹក​ និង​ការ​បាត់​បង់​​ជាតិ​រ៉ែ មាន​ជាអាទិ៍​អំបិល​ សូយ្យូម។ ដូច្នេះ​ត្រូវ​ឧស្សាហ៍​ទទួល​ទាន​​ទឹក និង​បរិភោគ​អាហារ​ជា​បន្លែ​ផ្លែឈើ​ស្រស់។ ចំណែក​ដំណើ​ររីក​សរសៃ​ឈាម​ អាច​ប៉ះពាល់​ដល់​ចរន្ត​ឈាម។ នៅ​ពេល​សរសៃ​ឈាម​រីក​ធំ ឈាម​ពិបាក​រត់​ទៅ​កាន់​​បេះដូង។ សរសៃ​ឈាម​នៅ​ផ្នែក​ខាង​ចុង​អវៈយវៈ​ រង​សម្ពាធ​កាន់​តែ​ខ្លាំង ​ទើប​ធ្វើ​ឱ្យ​មាន​អាការៈ​ហើម​លេច​ឡើង​នៅ​ចុង​ជើង​និងចុង​ដៃ។

បើ​តាម​វេជ្ជបណ្ឌិត Marie-Ange Boulesteix ជំនាញ​ផ្នែក​សរសៃ​ឈាម​ ការ​ហើម​ដៃ​ជើង ដោយ​អាកាសធាតុ​ ច្រើន​តែ​កើត​ឡើង ​នៅ​ពេល​មាន​រលក​កម្តៅ​ខ្លាំង​ដំបូង​ភ្លាម​​ និង​នៅ​ពេល​​ធ្វើ​ដំណើរ​វែង​ ហើយ​ខ្វះ​ជាតិ​ទឹក។ បន្ថែម​ពី​អាការៈ​ហើម​ដៃ​ជើងដោយបាតុភូត​​សរសៃ​ឈាម​រីក​ធំ នៅ​មាន​ករណី​​សរសៃបង្ហូរ​​ជាតិ​ទឹក​រងៃ​​ចុះ​ខ្សោយ​ -មិន​អាច​បញ្ជូន​ទឹក​រងៃ​ទៅ​ផ្នែក​ខាង​លើ​នៃ​សរីរាង្គកាយ​បាន​ត្រឹម​ត្រូវមួយ​ទៀត នៅ​ពេល​អាកាសធាតុក្តៅ​ខ្លាំង។ នៅ​ពេល​ជាតិ​ទឹក​រងៃ​ហូរ​មិន​ស្រួល នោះ​យើង​នឹងមាន​អារម្មណ៍​ធ្ងន់ តឹង​ដៃ​តឹង​ជើង ក្តាប់​មិន​ចុះ​ ឬរួយ​កំភួន​ជើង។

ថ្វី​បើ​អាការៈ​តឹង​ធ្ងន់​ជើង​សឹងកើត​មាន​ជា​ធម្មតា​​ នៅ​ពេល​មេឃ​ក្តៅ​មែន ប៉ុន្តែ​គេ​អាច​បញ្ចៀស​ភាព​រំខាន​នេះ​បាន ដោយ​ប្រកាន់​ទម្លាប់​ល្អ​មួយ​ចំនួន ដូច​ជា ត្រូវ​ពិសា​ទឹក​​និង​ផ្តល់​ជាតិ​ទឹក​ដល់​សរីរាង្គកាយ​ឱ្យ​បាន​គ្រប់គ្រាន់ ពោល​គឺ​ត្រូវ​ទទួល​ទាន​ទឹក​សាប​ធម្មតា ឱ្យ​ច្រើន​លើស​ប្រក្រតី ហើយ​កាត់​បន្ថយ​ការ​បរិភោគ​ទឹក​តែ​ កាហ្វេ ប៊ីយ៉ែរ ... ដែល​ជំរុញ​ឱ្យ​ច្រោះ​ជាតិ​ទឹក​ចេញ​ពី​ក្នុង​ខ្លួន​វិញ។ ដើម្បី​សម្រួល​សម្រក​ភាព​ហើម​ដៃ​ហើម​ជើង គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ផ្តល់​ភាព​​ត្រជាក់ដល់​សរីរាង្គកាយ​នេះ​​ទេ។ មុជ​ទឹកត្រជាក់ ​ដោយ​បាញ់​ទឹក​ត្រជាក់​ដាក់​ជើង ​រួចបណ្តេញ​​ឡើង​ដល់​ភ្លៅ​ មុន​នឹង​ស្រោច​ពេញ​ទាំង​ខ្លួន។

ទោះ​សីតុណ្ហភាពក្តៅ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឱ្យ​នៅ​ស្ពឹក​ស្រពន់ អង្គុយ ឈរ​ស្ងៀម​ឡើយ។ ដើរ​ឱ្យ​បាន​យ៉ាងហោច​២០នាទី​ក្នុង​មួយថ្ងៃ។ ឧស្សាហ៍​សម្រាក បើ​ជា​ការងារ​ត្រូវ​ឈរ​និង​អង្គុយជាប់​ច្រើន​ម៉ោង។ ធ្វើ​ម៉ាស្សា​ជើង​ សម្រាន្ត​ដោយ​លើក​ជើង​​ឱ្យ​ខ្ពស់​ជាង​ក្បាល សុទ្ធ​សឹង​ជា​វិធី​​ដែល​ជួយ​បន្ថយ​អាការៈ​ហើម​ដៃ​ហើម​ជើង​បាន។

ហើម​ដៃ​ជើង​ជា​សញ្ញា​រោគ​នៃជំងឺ​ធ្ងន់ ?

ហើម​ដៃ-ម្រាម​ដៃ ​ហើម​ជើង ព្រោះ​មូលហេតុ​ដែល​បាន​រៀប​រាប់​ខាង​លើ​ ច្រើន​តែ​បាត់​ទៅ​វិញ នៅ​ពេល​បាន​សម្រាក​ពេញ​មួយយប់ និង​គ្មាន​បង្កប់​ភាព​ធ្ងន់ធ្ងរ​ទេ។ ​ប៉ុន្តែ​បើ​អាការៈ​មិនព្រមធូរថយ នៅ​ពេល​អាកាសធាតុ​លែង​ក្តៅ​ គេ​ត្រូវ​រួសរាន់​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​​គ្រូពេទ្យ។ ការ​ហើម​ដៃ ហើម​ជើង អាច​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺមួយ​ចំនួន​​ផ្សេង​ទៀត ដែល​មាន​តែ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ចេញ​វេជ្ជបញ្ជា​ព្យាបាល​បាន។ ជំងឺ​ដែល​អាច​នៅ​ពីក្រោយ​អាការៈ​ហើម​ដៃ​ហើម​ជើង មាន​ជាអាទិ៍ ជំងឺ​ខ្សោយ​សរសៃ​វ៉ែន​រ៉ាំរ៉ៃ ជំងឺ​ខ្សោយ​បេះដូង ជំងឺ​ថ្លើម​ ជំងឺកក​​ស្ទះ​សរសៃ​ឈាម​នៅអវៈយវៈ​ក្រោម​ ឬ​បញ្ហា​តម្រង​នោម ដែល​មិន​អាច​ចម្រោះ​បញ្ចេញ​ជាតិ​ទឹក​និង​អំបិល​បាន​ត្រឹម​ត្រូវ។ បើ​ជា​ការ​ហើម​នៅ​តែ​ចុងម្រាម​ដៃ​វិញ ត្រូវ​ប្រុងប្រយ័ត្ន​កាន់​តែ​ខ្លាំង​។ ជា​ទូទៅ​ ការ​ហើម​ម្រាម​ដៃ ជា​ប្រតិកម្ម​របស់​សរីរាង្គ​កាយ​ទៅ​នឹង​អាកាសធាតុ​ក្តៅ​ តែក្នុង​ករណី​ដ៏​កម្រ ការ​ហើម​នៅតាម​​ចុង​ម្រាម​ដៃ ​អាច​ជា​សញ្ញា​ប្រាប់​ពី​​ជំងឺ​ធ្ងន់ធ្ងរ រ៉ាំរ៉ៃ​នៅ​សួត ដូច​ជា​ មាន​ដុំ​សាច់​ក្នុង​សួត មាន​បូស ឬ​មហារីក​សួត។

ការ​ហើម​ដៃ​ជើង​មាន​បង្កប់ជំងឺធ្ងន់​ ច្រើន​តែ​លេច​ឡើង​ជា​លក្ខណៈ​ភ្លាម​ភ្លែត គ្មាន​មូលហេតុ​។ ជា​ការហើម​តែ​លើ​ដៃ​ឬ​ជើង​ម្ខាង ឬមិន​ស្មើ​គ្នា។ សម្រាក​ហើយ​នៅ​តែ​មិន​ព្រម​ធូរ​ស្បើយ​ បាត់​ហើម និង​ជា​ពិសេស អាការៈហើម​នេះ​មាន​អម​ដោយ​ការ​ឈឺ​ចាប់ ដោយ​ការ​ថប់​ឬ​រំខាន​នៅ​ដើម​ទ្រូង។

Tous les épisodes de នាទីសុខភាពនិងអនាម័យ

Paramètres

Affichage

Langue

Détermine les stations affichées en premier sur la page d’accueil.

Historique

Les stations et épisodes écoutés récemment et tes dernières recherches sont seulement enregistrés dans ce navigateur.

Notifications

Un court message quand un podcast que tu suis publie un nouvel épisode. Désactive un podcast précis avec la cloche sur sa page.

Compte

Enregistrez vos favoris – dans l’app et sur le site.

Raccourcis clavier

/
Ouvrir la recherche
Espace
Lecture ou pause
← →
Dans le lecteur : 15 s en arrière, 30 s en avant (épisodes) · dans une rangée : tuile suivante
↑ ↓
Dans une rangée : cible dans la tuile
Début / Fin
Dans une rangée : première ou dernière tuile
Esc
Fermer la fenêtre ou le menu
?
Cet aperçu
En cours de lecture

Voir la station

À suivre

    Ajoutez des épisodes avec « À suivre » – ils seront lus après l'épisode en cours.