Zum Inhalt springen

បរិភោគទឹកច្រើនជ្រុលពេក អាចជា គ្រោះថ្នាក់សម្រាប់សុខភាព ?

30.09.2026 · 8 Min.

Shownotes

គ្មានទឹកមនុស្សនឹង​ស្លាប់។ ពិសាទឹក បានគ្រប់គ្រាន់ ជាប្រការចាំបាច់ណាស់ សម្រាប់​ជួយ​ឲ្យ​សរីរាង្គកាយ មាន​ដំណើរការ​ល្អ ប៉ុន្តែ​បើ​ពិសា​ច្រើន​ជ្រុល​ហួស​ហេតុ​ពេក ទឹក​​អាច​​បង្ក​គ្រោះថ្នាក់​ទៅ​វិញទេ។ តើ​ត្រូវ​បរិភោគ​ទឹក​ប៉ុន្មាន​លីត្រ​ក្នុង​មួយ​ថ្ងៃ ទើប​ហៅ​ថា​ល្អ និង ចាប់​ពី​បរិមាណ​ប៉ុន្មាន​ទៅ ដែល​នាំ​មាន​ផលវិបាក​ដល់​សុខភាព?

ទឹកជាភេសជ្ជៈដ៏ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​រូប​ទាំងអស់។ ផ្តល់​ជាតិទឹក ផ្តល់​ភាពសើម​ដល់​សព៌ាង្គកាយ ជាប់​ជាប្រចាំ នឹង​ធ្វើឲ្យ​សរីរាង្គ​កាយ​មាន​ដំណើរការ​ល្អ។ ការផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​សរីរាង្គកាយ ជា​ការចូលរួម​ចំណែក​ធ្វើឲ្យ​មាន​ សរសៃ​ឈាម​បេះដូង តម្រង់នោម ប្រព័ន្ធ​រំលាយ​អាហារ និង ខួរក្បាល មាន​សុខភាព​ល្អ។ ប៉ុន្តែ​ត្រូវ​ឲ្យ​ទឹក​នោះ ជា​ទឹក​មាន​គុណភាព​ល្អ ជា​ទឹក​បរិសុទ្ធ អាច​បរិភោគ​បាន​ដោយ​គ្មាន​មេរោគឆ្លង​​ចូល​ក្នុង​សព៌ាង្គកាយ។

ទឹក​មាន​ភារៈ​ចាត់​ចែង​សីតុណ្ហភាព​រាងកាយ​ ដឹកជញ្ជូន​ជីវជាតិ រំលាយ​កាកសំណល់មេតាបូលិក និង​ធានារ៉ាប់រង​ដំណើរការ​របស់​ក្រលៀនឬតម្រងនោម ប្រព័ន្ធ​រំលាយអាហារ និង​សន្លាក់។ មាន​ន័យ​ថា ការ​ផ្តល់​ជាតិ​ទឹក​បានគ្រប់គ្រាន់ នឹង​ជួយតម្រង​នោម​ឱ្យ​ច្រោះ​​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន និង​ជួយ​បង្ការ​កុំ​មាន​គ្រួស​ក្នុង​តម្រងនោម។ ជួយ​ប្រព័ន្ធរំលាយអាហារ​ កិន​បំបែក​និង​បញ្ជូន​កាកសំណល់​ចេញ បញ្ចៀសអាការៈ​​ទល់​លាមក​។ ជួយរក្សា​លំនឹង​ថាមពល​ កាត់​បន្ថយ​អាការៈ​នឿយហត់​អស់កម្លាំងខ្សោយ​បញ្ញាស្មារតី។

ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ខ្វះជាតិ​ទឹក ឬបរិភោគទឹក​មិន​គ្រប់គ្រាន់ ទោះបី​ជា​ខ្វះ​តិច​តួច​ក៏​ដោយ ក៏​មនុស្ស​នឹង​អាច​មាន​អាការៈ​អស់​កម្លាំង ឈឺក្បាល ការ​ផ្ចង់គំនិត​ស្មារតី​ចុះខ្សោយ និង​ចុះ​ខ្សោយ​សមត្ថភាព​រាងកាយ​ ភ្លាម។ ផ្ទុយទៅ​វិញ ការបរិភោគ​ទឹក​ច្រើន​ជ្រុល ក៏​អាច​ជះផលវិបាក​ និងបង្កគ្រោះថ្នាក់​ដល់​សុខភាព​ដែរ។

ពិសាទឹក​ច្រើន​ជ្រុល​អាច​បង្ក​បញ្ហា​អ្វីខ្លះ?

ទឹក​ជា​ភេសជ្ជៈ​ដ៏​ល្អ​ជាង​គេ​សម្រាប់​សុខភាព​។ នេះ​ជា​អនុសាសន៍​ណែនាំ​ដែល​យើង​ឮ​ជា​រហូត​មក។ ប៉ុន្តែ​ការ​ពិសាទឹក​ច្រើន​ជ្រុល​ហួសហេតុ​ពេក ក៏​មិន​ល្អ​ដែរ។

ដើម្បី​ផ្តល់ចម្លើយ​ថា​តើ​មនុស្ស​ម្នាក់ៗ​ត្រូវ​បរិភោគ​ទឹក​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​ ទើប​សមរម្យ យើង​ត្រូវ​យល់​ជាមុន​ថា ក្នុង​មួយ​ថ្ងៃៗ​ សរីរាង្គកាយ​យើង​បាន​បាត់​បង់​​ជាតិ​ទឹក​ អស់​ប្រមាណ​ពី​ពីរលីត្រកន្លះ​ទៅ​បី​លីត្រ តាម​រយៈ​ការបញ្ចេញ​ចោល​ទឹក​នោម លាមក ​​ញើស និង​ការ​ហួត​ជាតិ​តាម​ផ្ទៃ​ស្បែក។ ដូច្នេះ​ដើម្បី​រក្សាតុល្យភាព​ យើង​ត្រូវ​ទទួល​ទាន​ទឹក បំពេញ​សរីរាង្គកាយឱ្យ​បាន​ក្នុង​​បរិមាណឱ្យ​​ស្មើវិញ (ពីរលីត្រ​កន្លះទៅបី​លីត្រ) ជា​ប្រចាំ។ តាមការ​ពិត​ យើង​បានផ្តល់​តុល្យភាព​ជាតិ​ទឹក​​ធ្វើជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​ដឹង​ខ្លួន​ តាម​រយៈ​ការ​ទទួល​ទាន​អាហារ បន្លែផ្លែឈើ សម្លសម្លុក និង​ការ​ផឹកទឹកធម្មតា ឬ​ភេសជ្ជៈផ្សេងៗ។

ប៉ុន្តែ​នៅ​ពេល​ពិសាទឹក​ច្រើន​ជ្រុល​និង​លឿន​ពេក លើស​​ការ​បាត់បង់ អ្នក​នឹងទទួលលទ្ធ​ផល​បញ្ច្រាស។ អ្វី​ក៏​ដោយ​ឱ្យ​តែ​ធ្វើ​ជ្រុល សុទ្ធ​តែ​អាច​បក​ជា​អាក្រក់​វិញ​ទាំងអស់។ យ៉ាងណា​មិញ ការ​បរិភោគ​ទឹក​ច្រើន​ជ្រុល ហួស​សមត្ថភាពចម្រោះ​របស់​តម្រង​នោម ដែល​ជា​ទូទៅ​អាច​ច្រោះ​បាន​ប្រមាណ​ពី​៨០០មីល្លីលីត្រ​ទៅ​១លីត្រ​ក្នុង​ម៉ោង អាច​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ខ្សោះ និង​ធ្លាក់​ចុះថយ​បរិមាណ​ជាតិ​អេឡិចត្រូលីត ​ជាតិ​Sodium ក្នុង​ឈាម Hyponatrémie ឬ​និយាយ​បែប​សាមញ្ញ​ថា “ពុល​ទឹក”។

ពុល​​ទឹក គឺ​ជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ ដែលពាក់ព័ន្ធ​នឹង​បរិភោគ​​ទឹក​ច្រើន​ជ្រុល​ហួសហេតុ​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី លើស​សេចក្តីត្រូវការ​របស់​​សរីរាង្គកាយ។ ទឹក​នឹងក្លាយ​ជា​ជាតិ​ពុល ព្រោះ​នៅ​ពេល​សរីរាង្គកាយ​មាន​បរិមាណ​ទឹក​ច្រើន​ពេក ​កំហាប់ជាតិ​សូច្យូម (អំបិល) ​ក្នុង​ឈាមរាវ​ខ្លាំង ពោល​គឺមាន​កំរិត​ជាតិ​សូច្យូម​ទាប។ បើ​​អត្រា​​សូច្យូមក្នុង​ឈាម​​ទាប​ នោះកោសិកា​ខួរក្បាល​ អាច​នឹង​ហើម ហើយឡើង​សម្ពាធ​ក្នុងលលាដ៏ក្បាល ដែល​អាច​បង្កជា​អាការៈ​ ឈឺក្បាល ចង់ក្អួត រមួលក្រពើ ច្របូក​ច្របល់ ប្រកាច់ សន្លប់ និង​បើ​ធ្ងន់ធ្ងរ​អាច​ដល់​ស្លាប់​បាន។

ករណី​ស្លាប់​ដោយ​ហេតុ ហូប​​ទឹកច្រើន​ពេក​ដល់​ពុល ធ្លាប់​កើត​មានរួច​មក​ហើយ​ ​ជាពិសេស​ក្នុង​ចំណោម​អ្នកកីឡា​រត់​ម៉ារ៉ាតុង។ បើ​តាម​ស្ថិតិ​ឆ្នាំ​២០២១ ​អ្នក​រត់​ម៉ារ៉ាតុង ៨ទៅ​១៣%​ មានអាការៈចុះជាតិ​Sodium ដោយ​ប្រឹងរត់​ បែក​ញើស​ខ្លាំងចេញ​ជាតិ​ប្រៃ​អស់ហើយ​​ផឹកទឹកសាបច្រើន​ជ្រុល។ ហេតុដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​ជំនាញ ណែនាំ​ឱ្យ​អ្នក​ធ្វើ និង​ហាត់​កីឡា​ប្រើកម្លាំង កុំ​ពិសា​ទឹក​ច្រើន​ពេល​រត់​ និង​ពេល​កំពុង​បញ្ចេញ​ថាមពល​បែក​ញើស​ខ្លាំង។ ក្នុង​ករណីរត់​ម៉ារ៉ាតុង ៥គីឡូម៉ែត្រ​មួយកូន​កែវ​ គ្រប់គ្រាន់​ហើយ។ ផ្តល់​ជាតិ​ដើម រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​សរីរាង្គកាយ​ពេល​ធ្វើ​កីឡា ជា​ប្រការ​ចាំបាច់ តែ​សូម​ជ្រើសរើស​ក្រេបទឹក​​ផ្សើម​បំពង់ក​ ឱ្យ​ញយ​ដង​ជា​ជាង​ពិសា​ម្តង​ច្រើន​កែវ។ ដើម្បី​ដឹង​ថា​តើ​យើង​បរិភោគ​ទឹកច្រើន​ជ្រុល សូម​សាកល្បង​ឡើង​ជញ្ជីង។ បើ​ធ្ងន់​ជាង​មុនពេល​ហាត់​ នោះ​មាន​ន័យ​ថា​យើង​ពិសាទឹក​ច្រើន​ជ្រុលហើយ។

មនុស្ស​ចាស់ អ្នក​មានជំងឺ​រ៉ាំរ៉ៃ (ខ្សោយ​ក្រលៀន ខ្សោយបេះដូង មហារីក ឬ​ជំងឺ​ទឹកនោមផ្អែម) សុទ្ធ​សឹង​ជា​ជន​​ងាយ​រងគ្រោះ​ ងាយប្រឈម​នឹងវិបត្តិអ៊ីប៉ូណាត្រេមី ​​ពុល​ទឹក។ ​សរីរាង្គពួកគេ​មិនអាច​បញ្ចេញ​ជាតិ​ទឹក​បាន​ត្រឹមត្រូវទេ នៅពេល​បរិភោគ​ទឹកចូល​ច្រើន​ពេក ព្រោះ​ចូល​ដល់​វ័យ​មួយ មនុស្ស​ចាស់​លែង​សូវ​បែកញើស ឬ​លែង​ចេញ​ញើសសោះតែម្តង។ ​​អ្នក​មាន​សុខភាព​ល្អ​រឹងមាំ ក៏​អាច​ជួបគ្រោះ​ពុលទឹក​បានដែរ ជាពិសេស​នៅ​ពេល​មានអាកាសធាតុ​ក្តៅ​ខ្លាំង។

តើ​ត្រូវ​បរិភោគ​ទឹក​ប៉ុន្មាន​លីត្រ​ក្នុង​មួយ​ថ្ងៃ?

មួយលីត្រ​កន្លះ ឬ​ពីរលីត្រ ឬ​បី​លីត្រ? សេចក្តី​ត្រូវការ “ទឹក” មិនដូច​និង​មិន​ស្មើគ្នា​ទេ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​ពី​វ័យ​មួយ​ទៅ​វ័យ​មួយ។ រង្វាស់​នៃ​សេចក្តី​ត្រូវការ​ជាតិ​ទឹក ប្រែប្រួល​ទៅ​តាម​អាយុ ទៅ​តាម​មាឌ (ទម្ងន់) ទៅ​តាម​កំរិតនៃ​ការបញ្ចេញ​សកម្មភាព​រាងកាយ និង​ទៅ​តាម​បរិបទអាកាសធាតុ។

ក្នុង​បឋមវ័យ នៅ​ជា​ទារក​នៅឡើយ ខ្លួនប្រាណមនុស្ស​មាន​ផ្ទុកជាតិ​ទឹក​ប្រមាណ​៧៥%​។ ៦០% ឬ​ត្រូវ​ជា​៤២លីត្រ ចំពោះ​មនុស្ស​​ធំ​ពេញ​វ័យទម្ងន់៧០គីឡូក្រាម និង​នៅសល់​តែ​ប្រមាណ​៥០ទៅ​៥៥% នៅ​ពេល​ចាស់ជរា។ ភាព​ខុស​គ្នានេះ​​ជា​ការ​បញ្ជាក់​ឱ្យឃើញ​អំពី​តួនាទី​គ្រឹះ​របស់​ជាតិ​ទឹក​ សម្រាប់​ជីវិត។ បើកំរិត​​ជាតិ​ទឹក​ក្នុង​សរីរាង្គកាយ​មនុស្ស​ខុស​គ្នា​ សេចក្តី​ត្រូវ​ការ​ជាតិសើម​ក៏​ខុស​គ្នា​ទៅ​តាម​វ័យ​ដែរ។

បើតាម​អនុសាសន៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​បារាំង តម្រូវការ​ជាតិ​ទឹក​វិវឌ្ឍ និង​ប្រែប្រួល​ទៅ​តាម​វ័យ ​ទៅ​តាម​ដំណើរ​ជីវិត និង​ត្រូវ​គិតគូរ​បូក​បញ្ចូល​ទាំងបរិមាណ​​ជាតិ​ទឹក​ក្នុង​ម្ហូប​អាហារ​ផង។

ដូច្នេះ ដើម្បី​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន​ អ្នក​ងាយ​រងហានិភ័យ ត្រូវ​បរិភោគទឹក​មិន​ឱ្យ​លើស​ពី​មួយលីត្រ​កន្លះ​ទេ ក្នុង​មួយ​ថ្ងៃ​។ ជា​ទឹក​ស​ធម្មតា បន្ថែម​ពី​លើ​ចំណីអាហារ​ដែល​សម្បូរជាតិ​ទឹក។ ចំណែក​អ្នក​មាន​សុខភាព​ល្អ មិន​ត្រូវ​ពិសាទឹក​ឱ្យ​លើសពី​៣​ទៅ​៤​លីត្រឡើយ​ ក្នុង​មួយ​ថ្ងៃ៕

Alle Folgen von នាទីសុខភាពនិងអនាម័យ

Einstellungen

Darstellung

Sprache

Bestimmt, welche Sender dir auf der Startseite zuerst gezeigt werden.

Verlauf

Zuletzt gehörte Sender und Folgen und deine letzten Suchen liegen nur in diesem Browser.

Hinweise

Ein kurzer Hinweis, wenn ein Podcast, dem du folgst, eine neue Folge hat. Einzelne Podcasts stellst du über die Glocke auf ihrer Seite ab.

Konto

Favoriten speichern – in der App und auf der Website.

Tastenkürzel

/
Suche öffnen
Leertaste
Abspielen oder anhalten
← →
Im Player: 15 s zurück, 30 s vor (Folgen) · im Regal: nächste Kachel
↑ ↓
Im Regal: Ziel innerhalb der Kachel
Pos1 / Ende
Im Regal: erste bzw. letzte Kachel
Esc
Fenster oder Menü schließen
?
Diese Übersicht
Läuft gerade

Zur Senderseite

Als Nächstes

    Folgen mit „Als Nächstes“ vormerken – sie laufen nach der aktuellen Folge.