Zum Inhalt springen

សាក់និងគ្រោះថ្នាក់ជា​យថាហេតុ​ចំពោះ​សុខភាព​រាងកាយ

16.09.2026 · 10 Min.

Shownotes

តាំងពីជាង២០ឆ្នាំកន្លងមកនេះ សាក់ស្បែក បានឡើងកូដ មានអ្នកនិយមទៅចាក់ កាន់តែ​ច្រើនឡើងៗ នៅតាមបណ្តាប្រទេស​លោកខាងលិច។ មួយភាគប្រាំ នៃ​មនុស្ស​នៅ​លើ​ពិភពលោក​យើងនេះ មានសាក់នៅលើខ្លួន។ ប៉ុន្តែការសាក់ មិនថា ដើម្បីលម្អរាងកាយ ឬ ដោយសារ ជំនឿផ្សេងៗទេ សុទ្ទតែមានបង្កប់ហានិភ័យឆ្លងរោគ និង អាល់ឡែកហ្ស៊ីបាន។ តើបច្ចុប្បន្ននេះ គេ​បាន​ស្គាល់ និង យល់​អំពី​ផលវិបាក នៃ​ការសាក់ ចំពោះ​សុខភាព យ៉ាង​ណា​ដែរ?

ការចាក់សាក់ នៅលើស្បែក មានប្រវត្តិ និងជាប្រពៃណី​ដ៏យូរលង់​ណាស់​មក​ហើយ នៅលើ​ពិភពលោក។ ក្នុង​ប្រពៃណីខ្លះ សាក់​ជា​ដំណាក់កាល​ដែល​មិនអាច​រំលង​បាន ព្រោះ​ជា​ការបញ្ជាក់​អត្តសញ្ញាណ ឋានៈ​ក្នុង​សង្គម និង​ដំណើរជីវិត។ នៅ​កម្ពុជា ចាស់​បុរាណ​មាន​ជំនឿ​ថា ការចាក់​សាក់​យ័ន្ត បញ្ចូល​អាគម​គាថា អាច​ធ្វើ​ឲ្យ​ក្លាយ​ជា​វិសេសជន អាច​ជួយ​ការពារ​ខ្លួន អាច​ធ្វើ​ឲ្យ​មនុស្ស​ប្តូរផ្លាស់​អត្តចរិក។ល។ អបិយ​ជំនឿ ចាក់​សាក់​យ័ន្ត ធ្វើជា​អាវុធការពារ កាប់​មិន​មុត​ដុត​មិន​ឆេះ បាន​ដក់​ជាប់​ក្នុង​ផ្នត់​គំនិតខ្មែរ និង ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មរតក​វប្បធម៌​ខ្មែរ​បុរាណ​មួយ ដែល​គួរ​ថែរក្សា​ឲ្យ​បាន​គង់វង្ស។ ក្នុង​សង្គម​ខ្លះ​ទៀត សាក់​ជា​តំណាង​រូបភាព​អវិជ្ជមាន ដោយ​យល់​ថា​អ្នក​ចាក់​សាក់ ជា​ក្រុម​អ្នក​លេង ក្រុម​មិន​ល្អ។

ប៉ុន្តែ​តាំង​ពី​ជាង​ម្ភៃ​ឆ្នាំ​មក​នេះ សាក់​បាន​ក្លាយ​ជា​សិល្បៈ​នៃ​ការ​លម្អ​រាងកាយ​មួយ ក្នុង ចំណោម​យុវវ័យ​ជំនាន់​ក្រោយ និង​កាន់តែ​ពេញ​និយម​ឡើងៗ គ្រប​បាំង​គំនិត​អវិជ្ជមាន ទាំងឡាយ​ទាក់ទង​នឹង​សាក់។ ចាក់​សាក់​បាន​ក្លាយ​ជារឿង​សាមញ្ញ​របស់​ជន​ទូទៅ។ បើតាម​ការ​ប៉ាន់​ស្មាន មាន​មនុស្ស​ជាង​១ពាន់​លាន​នាក់ ឬ ត្រូវជា ១ភាគ៥​នៃ​ប្រជាជន​សរុប​នៅលើ ផែនដី មាន សាក់​នៅ​​លើ​ខ្លួន និង ដល់​ទៅ មួយ​ភាគ​បួន ក្នុង​ចំណោម មនុស្ស​អាយុ​ក្រោម​៣៥​ឆ្នាំ។

នៅអឺរ៉ុប កន្លែង​ចាក់​សាក់​បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង ព្រោះ​អាជ្ញាធរ​បាន​សម្រួល បែប​បទ​រដ្ឋបាល និង​បាន​ពង្រឹង​ច្បាប់​ត្រួតពិនិត្យ​សុវត្ថិភាព​ការចាក់សាក់ ទាំង​ខាង​ផ្នែក អនាម័យ ដ៏​ដូចជា​ទឹកថ្នាំ​សម្រាប់​សាក់។ ប៉ុន្តែ​ច្បាប់​កំណត់​បទដ្ឋាន​សុវត្ថិភាព​ទឹកថ្នាំ​សាក់​នៅ​អឺរ៉ុប ដែល​មាន​លក្ខណៈ​តឹងតែង​ខ្លាំង​ជាង​គេ ខ្លាំង​ជាង​នៅ​សហរដ្ឋ​អាមេរិក​ទៀត​នោះ ទើប​ចូល​ជា​ធរមាន កាលពី​ខែ​កុម្ភៈ​ឆ្នាំ២០២៥​មុន​នេះ​ទេ។ ទឹកថ្នាំ​ចាស់ និង​សល់​ពី​មុន នៅ​តែ​បន្ត​ធ្វើ​ចរាចរណ៍​នៅអឺរ៉ុបដដែល រហូត​អស់​ពី​ស្តុក។

ហានិភ័យឆ្លងរោគ ឬមាន​ការបង្ក​រោគ ដោយ​ការសាក់ ត្រូវបាន​កាត់​បន្ថយ តាម​រយៈ​ការ​ប្រើប្រាស់​សម្ភារៈ​ម្ជុល​ឬឧបករណ៍​​ចាក់ ដែល​ឆ្លង​កាត់​ការ​សម្លាប់​មេរោគ​​ត្រឹមត្រូវ។ តែ​គ្រោះ​អាល្លែកហ្ស៊ី និង​គ្រោះថ្នាក់ បង្ក​ឡើង​ដោយ​ទឹក​ថ្នាំ​សម្រាប់​សាក់ នៅ​ខ្ពស់​ដដែល។ គ្រូ​សាក់​បាន​ទទួល​ស្គាល់​ថា ពួកគាត់​បាន​ដឹង​អំពី​ធាតុ​ផ្សំ​គោល​បិទ​លើ​ប្រអប់​ទឹក​ថ្នាំ ប៉ុន្តែ​មិន​អាច​ដឹង​អស់​អំពី​សមាសធាតុ​លម្អិត​នៃ​ទឹកថ្នាំ​នោះ​ទេ។

បញ្ហាធំ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព គឺ​បណ្តាល​មកពី ទឹកថ្នាំ។ គ្មាន​ក្រុមហ៊ុន​ណា ផ្សំ​ពណ៌​ទឹក​ថ្នាំ ពិសេស​សម្រាប់​ប្រើ​សាក់​លើ​ស្បែក​ទេ។ នៅ​ក្នុង​ទឹកថ្នាំ ធាតុ​កំណត់​ពណ៌​ថ្នាំ ជា​សារធាតុ​គីមី តែមួយ​ដូចគ្នា ក្នុងថ្នាំព៌ណ​ឧស្សាហកម្ម ផលិត​ឡាន ផលិត​ប្លាស្ទិក ដែល បង្កប់​ទៅ​ដោយ​ភាពកខ្វក់។ គឺភាព​មិន​បរិសុទ្ធ​នៃ​ថ្នាំ​នេះ​ហើយ ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន ផល​វិបាក​ចំពោះ​សុខភាព​នៅ​ពេល​សាក់។

បើតាម​គ្រូពេទ្យ​ជំនាញ​ផ្នែកសើរស្បែក ទឹកថ្នាំ​អាច​បង្ក​បញ្ហា​បី​យ៉ាង៖ គឺ​ទឹកថ្នាំ​អាច​ចម្លង​មេរោគ ពពួក​មីកូបាក់តេរី​ ឆ្លងក្រោយ​ចាក់​សាក់​រួច។ ទីពីរ គឺ​ការ​ចាក់​សាក់​ក្រាស់ និង ច្រើន​ពេញ​ផ្ទៃ​ស្បែក​ពេក អាច​បញ្ចៀប​ជាតិ​ថ្នាំ​ពណ៌​សាក់ ទៅក្នុង​ស្រទាប់​ស្បែក ដែម ច្រើនជ្រុលដែល ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទឹក​រងៃ​ឡាំហ្វាទិក ពោលគឺ​អាច​ធ្វើ​ឲ្យ​សរីរាង្គកាយ​ពុល នៅ​ពេល​ក្រោយ។ ជាតិ​ផ្សំ​ដំឡើង​ពណ៌​ខ្លះ​ទៀត ជា​សារធាតុ​ហាម​ឃាត់ ដោយ​វា​ជា​ភ្នាក់ងារ​អាច​បង្ក​ជំងឺ​មហារីក ឬ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​សរីរាង្គ​កាយ​ចុះ​ខ្សោយ ហើយ បង្ក​ជា​ប្រតិកម្ម​អាល្លែកហ្ស៊ី​ឡើង។ បើ​តាម​វេជ្ជបណ្ឌិត​ជំនាញ​ស្បែក​ដដែល ថ្នាំពណ៌​កាន់​តែ​ដុត កាន់​តែ​អាច​បង្ក​គ្រោះថ្នាក់ជាងគេ។

មកទល់​ពេលនេះ​ម៉ោង​នេះ ការចាក់​សាក់​ដោយ​ប្រើ​ថ្នាំ​មាន​ផ្ទុក​សារធាតុ​អាចបង្ក​គ្រោះ​មហារីក ជា​ហានិភ័យ​ដែល​មិន​អាច​​បដិសេធ​បាន​ទេ។

បន្ទាប់ពីបានសិក្សា​ស្រាវជ្រាវ​អស់​រយៈ​ពេល​៧​ឆ្នាំ​ វិទ្យាស្ថាន​ស្រាវជ្រាវ​ជីវៈវេជ្ជសាស្ត្រ​Bellinzone ប្រទេស​ស្វីស បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។ ការពិសោធន៍​ចាក់​សាក់​លើ​សត្វកណ្តុរ បាន​បង្ហាញ​ជា​ផ្លូវការ​ថា ទឹកថ្នាំ​សាក់​ បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន ចុះ​ខ្សោយ។ អ្នក​ស្រាវជ្រាវស្វ៊ីស​បាន​ធ្វើ​ពិសោធន៍​ទឹកថ្នាំ​សាក់​ គ្រប់​ម៉ាលល្បីៗ​​នៅ​លើ​ពិភពលោក​ដែល​គោរព​តាម​បទដ្ឋាន​សុវត្ថិភាព​Reach យ៉ាង​ខ្ជាប់ខ្ជួន ចំនួនបួន ពណ៌ ក្រហម បៃតង ខៀវ និង ខ្មៅ។ ជាលទ្ធផល ថ្នាំសាក់​មិន​នៅ​ជាប់​ត្រឹម​ក្នុង​ស្រទាប់​ស្បែកខាងលើ ដូចអ្វី​​ដែល​យើង​បាន​គិត​នោះ​ទេ តែ​ជាតិ​ថ្នាំ​បាន​ជ្រាប​ចូល​ដល់​សរីរាង្គកាយ​ផ្សេង​ទៀត និង បាន​ទៅ​កក​ផ្តុំ នៅ​ក្នុង​ក្រពេញ​ទឹក​រងៃ​ឡាំហ្វាទិក។ នេះ ស​ឲ្យ​ឃើញ​អំពី​ផលវិបាក​ជា​យថាហេតុ ចំពោះ​សុខភាព​របស់​អ្នក​មាន​សាក់។ ក្រហម​ពុល​ខ្លាំង​ជាង​គេ អាច បង្ក​ឲ្យ​មានគ្រោះបង្ករោគ​រោល​រលាកធំ។

ស្បែក​មនុស្ស​ចែក​ចេញ​ជា​បី​ស្រទាប់ គឺ​ស្បែក​ខាង​លើ Epiderme ស្រទាប់​ក្រោម​ស្បែក​Derme និង​ស្រទាប់​Hypoderme។ ដើម្បី​ឲ្យ​សាក់​អាច​ដិត​ជាប់​បាន​យូរ​ គេ​ត្រូវ​ចាក់​ម្ជុល​សាក់​ឲ្យ​ចូល​ជ្រៅ ដល់​ស្រទាប់​ដែម​របស់​ស្បែក។ ហេតុ​ដូច្នេះ​ហើយ បាន​ជា នៅ​ពេល​សាក់ ធាតុ​ល្អិត​បំផុត​នៃ​ទឹកថ្នាំ​ដែល​ចាក់​បញ្ចូល​ទៅ​មិន​ជាប់ នៅ​ត្រឹម​ស្រទាប់​ក្រោម​ស្បែក​ដែម​ទេ តែ​អាច​ជ្រាប​ហូរ​ទៅ​ពេញ​សពាង្គកាយ តាមរយៈ​សរសៃ​ឡាំហ្វាទិក​តូចៗ​ និងដែល​តែ​បី​បួន​ម៉ោង​វា​ធ្វើ​ដំណើរ ទៅ​ដល់​ក្រពេញ​ឡាំហ្វាទិក។ ក្រពេញ​ឡាំហ្វាទិក មាន​តួនាទី​គ្រប់គ្រង​ប្រព័ន្ធ​ការពារ​ខ្លួន ដែល​មានកោសិកាម៉ាក្រូហ្វា ជាអ្នក​ស្រូប និង កម្ចាត់​បាក់តេរី​បៀតបៀន​

រាងកាយ។ តែ​បើតាមការសិក្សា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ជីវៈវេជ្ជសាស្ត្រ​ស្វ៊ីស កោសិកា​ម៉ាក្រូហ្វា មិន​អាច​ធុន​នឹង​ទឹកថ្នាំ​សាក់​ទេ ហើយនឹងងាប់​នៅ​ពេល​ប្រឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​សារធាតុ​របស់​ថ្នាំសាក់។ នោះ​គឺ​យន្តការ​នាំ​ឲ្យ​មាន​ករណី​រលាក​រ៉ាំរ៉ៃ ដែល​យូរៗ​ទៅ ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន​ធ្លាក់ ខ្សោយ។ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​មាន​ការសិក្សា​បញ្ជាក់​អំពី ​ទំនាក់ទំនង​រវាង​ទឹក​ថ្នាំ​សាក់ និង​ផលវិបាក​ទៅ​លើ​សរីរាង្គកាយ។ តែ​ដើម្បី​បញ្ជាក់ គេ​ត្រូវការ​សិក្សា​បន្ថែម និង ក្នុង​ទ្រង់​ទ្រាយ​ធំ​ខ្លាំង​ទៀត។

​គ្រូពេទ្យ​ជំនាញ​ខ្លះ បានទទួល​យក​លទ្ធផល​ស្រាវជ្រាវ​របស់​ វិទ្យាស្ថាន​ស្វ៊ីស​នេះ​ដោយភាពជឿជាក់ និង​បាន​បង្ហាញ​ការព្រួយបារម្ភខ្លាំងនឹង​ការ​ចាក់​សាក់ ដោយ​យល់ថា​ សាក់​មិនមែន​ជា​ទង្វើលេងសើច​ចង់​លម្អ​ខ្លួន បែប​សាមញ្ញ​ទេ។ ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន និង ឃុំ​គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ព្រម​ទាំង​មាន​ការត្រួតពិនិត្យ​បែប​វេជ្ជសាស្ត្រ​ឲ្យ​ហ្មត់ចត់​ខ្លាំង ជាពិសេស​លើ​ថ្នាំសាក់ មុន​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ។

អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភមែនទែន គឺ​រយៈ​យូរ និង​ការអូស​បន្លាយ​ពេល​វេលា នៅក្នុង​ក្រពេញ​ឡាំហ្វាទិក មុន​នឹង​លេច​ចេញ​ជា​ផលវិបាក។ យូរពេល​ក្រោយ​សកម្មភាព​សាក់ និង​មិនមែន​កើត​ហេតុ​ក្នុង​ពេល​សាក់​ភ្លាមៗទេ ទើប​មនុស្ស​មិន​សូវ​ខ្លាច និង មិន​ខ្វល់​ប្រុង​ប្រយ័ត្ន។ តែ​តាម​ការពិត ប្រព័ន្ធ​ការពារ​ខ្លួន​ចាប់​ផ្តើម​ចុះ​ខ្សោយ មាន​ដំណើរការ​មិន​សូវ​ល្អ​បន្តិច​ម្តងៗ ហើយ​សមត្ថភាព​ការពារ​ខ្លួន​ក៏​លែង​សូវ​ល្អ ជា​លំដាប់​នោះ នោះ​ប្រព័ន្ធ​ការពារ​ខ្លួន ពិត​ជា លែង​សូវ​ប្រឆាំង​នឹង​ការ​បង្ក​រោគ​បាន​ល្អ។ បច្ចុប្បន្ន​វេជ្ជសាស្ត្រ​បាន​ដឹង​យ៉ាង​ច្បាស់​ថា បើ​ប្រព័ន្ធ​ការពារ​ខ្លួន ខ្សោយ នោះ​នឹង​ងាយលេច​ជំងឺ​មហារីក និង​ការបង្ក​រោគ។ អ៊ីចឹង​ហើយ​បាន​ជា យើង​ត្រូវ​តែ​សាកល្បង​លុប​បំបាត់​ជា​អតិបរមា ករណី​ប្រឈម​នឹង​សារធាតុ​រំខាន​ដល់​ប្រព័ន្ធ​ការពារ​ខ្លួន។

លុប​សាក់​ចោល​វិញ ដោយវិធីបាញ់ឡាស៊ែរ អាច​ធ្វើ​ឲ្យ​ស្បែក​​បាន​ស្អាត បាត់​ស្នាម​សាក់​មែន ប៉ុន្តែ​ជាតិ​ថ្នាំពុល​បាន​ជ្រាប​ចូល​ទៅ​ដល់​ក្រពេញ​ឡាំហ្វាទិក​ទៅ​ហើយ មិន​អាច​បឹត​ស្រូប​ចេញ​មក​វិញ​ទេ។ ជាតិ​ថ្នាំ​សាក់​បន្ត​នៅក្នុង​ខ្លួន​យើង​អស់​មួយ​ជីវិត។ ការសាក់​នៅ​លើ​ស្បែក​ខាង​ក្រៅ គឺជា​ការសាក់​លើ​ក្រពេញ​ឡាំហ្វាទិក​ដែរ។ នេះ ជា​សារ​ដែល​អ្នក​ជំនាញ​សុខភាព​ចង់​ផ្តល់​ជូន​អតិថិជន​ឲ្យ​ពិចារណា មុន​នឹង​សម្រេច​ចិត្តសាក់។

ប៉ុន្តែ ពិភព​អ្នកសាក់ និង​អ្នកវិទ្យាសាស្ត្រ មាន​ទស្សនៈ​មិន​ដូចគ្នា​ទេ។ អ្នក​សាក់​រួច សុទ្ធ​តែ​អះអាង​ថា​គ្មាន​អ្វី​ប្រែប្រួល ក្រោយ​ពី​បាន​សាក់​អស់​រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​ប្រើ​ថ្នាំ​សាក់​បែប​សរីរាង្គ។

ជា​ថ្មី​ម្តង​ទៀត សមាគម​អ្នក​រក​ស៊ី​សាក់ សមាគម​អ្នក​សាក់ ក៏​ដូចជា​អាជ្ញាធរ​សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​ជំនាញ​សើ​ស្បែក សុទ្ធ​តែ​តាមដាន​យ៉ាង​ហ្មត់ចត់ ទឹកថ្នាំ​សាក់ ដែល​បើ​ទោះ​បី​បច្ចុប្បន្ន ជា​ទឹកថ្នាំ​សរីរាង្គ ក៏​នៅ​តែ​ជាប់ ឈ្មោះ​មិន​ល្អ ព្រោះ​ធាតុ​ផ្សំ​ផ្តល់​ពណ៌ អាច​មាន​ផ្ទុក​សារធាតុ​គីមី​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក ដូច បណ្តា​សារធាតុ​គីមី ដាក់​ក្នុ​ង​ចំណី​អាហារ និង ផលិតផល​ប្រើប្រាស់​ផ្សេង​ទៀត​ដែរ។

-ចាក់សាក់​អាច​ឈឺ​ខ្លាំង​រហូត​ដល់​សន្លប់។ សូម​ពិចារណា​ហើយ​ពិចារណា​ទៀត មុន​នឹង​សម្រេច​ចិត្ត​ចាក់​សាក់​លើ​ស្បែក

-ត្រូវ ចាប់ផ្តើម​ ដោយ​សាក់ រូប​តូចៗ ដើម្បី​ចៀសវាង​ការស្តាយ​ក្រោយ​ផង និង​ចៀសវាងក្រែងមានផលវំខាន​អាល្លែកហ្ស៊ី​ផង

-ជ្រើសរើស​សាក់ពណ៌ខ្មៅ ដែល​មាន​សុវត្ថិភាព និង​ស្រួល​លុប​វិញ ​ជាង​គេ

-សួរបញ្ជាក់​ជាមុន ឲ្យដឹង​ច្បាស់​អំពី​ប្រភេទ ប្រភព​និង​គុណភាព​នៃ​ទឹកថ្នាំ​សាក់ ថា​ពិត​ជា​ទឹកថ្នាំ​សរីរាង្គ គោរពបទដ្ឋានសុវត្ថិភាពសុខភាព មិនមែន​ទឹកថ្នាំគីមីលាយខ្លួនឯង

-ជ្រើសរើស​ទីតាំង​សាក់ ឲ្យ​ឆ្ងាយ​ពីប្រជុយ

-ជ្រើសរើស​អ្នក​ចេះ​សាក់​ត្រឹមត្រូវ មាន​វិជ្ជាជីវៈ​ពិត​ប្រាកដ៕

Alle Folgen von នាទីសុខភាពនិងអនាម័យ

Einstellungen

Darstellung

Sprache

Bestimmt, welche Sender dir auf der Startseite zuerst gezeigt werden.

Verlauf

Zuletzt gehörte Sender und Folgen und deine letzten Suchen liegen nur in diesem Browser.

Hinweise

Ein kurzer Hinweis, wenn ein Podcast, dem du folgst, eine neue Folge hat. Einzelne Podcasts stellst du über die Glocke auf ihrer Seite ab.

Konto

Favoriten speichern – in der App und auf der Website.

Tastenkürzel

/
Suche öffnen
Leertaste
Abspielen oder anhalten
← →
Im Player: 15 s zurück, 30 s vor (Folgen) · im Regal: nächste Kachel
↑ ↓
Im Regal: Ziel innerhalb der Kachel
Pos1 / Ende
Im Regal: erste bzw. letzte Kachel
Esc
Fenster oder Menü schließen
?
Diese Übersicht
Läuft gerade

Zur Senderseite

Als Nächstes

    Folgen mit „Als Nächstes“ vormerken – sie laufen nach der aktuellen Folge.