Zum Inhalt springen

តើ​សារធាតុ​ពុល​អមតៈ អាច​បំផ្លាញ​សុខភាព​មនុស្ស​យ៉ាងណា?

23.05.2026 · 10 Min.

Shownotes

បំពុល​បរិស្ថាន​យ៉ាង​ខ្លាំង​ ហើយ​មាន​នៅ​គ្រប់​ទិសទី ក្នុង​ខ្យល់ ក្នុង​ទឹក​ ក្នុង​ដី និង​ក្នុង​សរីរាង្គកាយ​មនុស្ស​ ... សារធាតុ​ពុល​អមតៈ​ អាច​បង្ក​ហានិភ័យយ៉ាង​ណា​ខ្លះ​ដល់​សុខភាព?

ខ្ទះ​ឆា​មិន​ជាប់ ក្រណាត់​មិន​ជ្រាប​ទឹក របស់​ប្រើ​ជាប់​បាន​យូរ ... នេះ​ជា​លក្ខណៈ​បញ្ជាក់​អំពី​គុណភាព​ដ៏​ល្អ​នៃ​​វត្ថុ​មួយ តែបញ្ហា​នៅ​ត្រង់ថា ជាតិ​គីមី​ដំឡើង​គុណភាព​របស់​របរ​ទាំងអស់នោះ​ មិន​បាត់​បង់ និង​មិន​រលាយ​ក្នុង​បរិស្ថាន​ទេ។ សារធាតុ​គីមី​នោះ ​នឹង​ទៅ​បំពុល​ទឹក បំពុល​ខ្យល់​បរិយាកាស និង​បំពុល​ដី។ អ៊ីចឹង​ហើយ​បាន​ជា​គេឱ្យ​ឈ្មោះ​វា​ថា​ជា​សារធាតុ​ពុល​អមតៈ។ ​

សារធាតុពុល​អមតៈ​នេះ​ ​មាន​ឈ្មោះ​បច្ចេកទេស​ថា Perfluoralkylées និង Polyfluoralkylées ឬ​ហៅ​កាត់​ថា​ Pfas។ សារធាតុ​ពុល​អមតៈ​ អាច​ចម្លង​ទៅ ត្រី ខ្ចៅ​ខ្យង ស៊ុត ឬ​ទឹក​ដោះ​គោ រួច​មក​ដល់​ខ្លួន​មនុស្សដោយ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​សុខភាព​យ៉ាង​ខ្លាំង ដូច​ជា​បង្កើន​គ្រោះ​ហានិភ័យ​មាន​ជំងឺ​មហារីក បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ឬ​បង្កើន​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ (ឡើង​កូឡេស្តេរ៉ុល) ។ល។ និង​។ល។

តើ​សារធាតុ​គីមី​ពុលអមតៈ​ជា​អ្វី?

ដើម្បី​ប្រយុទ្ធ​យក​ឈ្នះ​​​សត្រូវបាន ជា​បឋមគេត្រូវ​តែ​ស្គាល់​អត្តសញ្ញាសត្រូវ​នោះ​​ឱ្យ​បាន​ជា​មុន​សិន។ ប៉ុន្តែ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវPfas ដែល​គេ​ស្គាល់​រូប​មន្ត​ពិត ​ជា​លំបាក​ខ្លាំងណាស់​។ នេះបើ​តាម​អ្នកស្រាវជ្រាវ​​ វេជ្ជបណ្ឌិត អ្នក​ជំនាញផ្នែក​ជាតិ​ពុល គីមីវិទូផ្នែក​បរិស្ថាន និង​ឧស្សាហកម្ម​ ដែល​បាន​ជួបប្រជុំ​គ្នា​កាលពី​ថ្ងៃ​ទី​៩​មេសាឆ្នាំ​២០២៦​ នៅ​ទីក្រុង​ប៉ារីស ដើម្បី​ជជែក​ពិភាក្សា​អំពី​ភាព​ប្រឈម​នឹង​សារធាតុ​គីមី​អមតៈ PFAS។

សារធាតុ​គីមី ​PFAS ជា​ចង្កោម​គ្រួសារ​នៃ​បន្សំ​មូលេគុល​គីមី ​​ដែលមានរូបមន្ត ​កាបោនបូក​និង​ភ្លុយអរ ​(២ឬ​៣​​អាតូម) និង​ដែល​ត្រូវ​បាន​រក​ឃើញ​ជា​លើក​ទីមួយ កាលពី​ប្រមាណ​ជាង​៧០​ឆ្នាំមុន។ សំយោគ​​ធាតុ​គីមី​នេះ​ មាន​លក្ខណៈ​ប្រាកដ​ខ្លាំង​ជា​ពិសេស​ ដោយ​អាច​ស៊ូ​នឹង​ភាព​ក្តៅ ទឹក និង​ខ្លាញ់​បាន​យ៉ាង​ប្រពៃ​បំផុត។ តាំងពី​ពេល​នោះ​មក​ ​បម្រើប្រមាស់សារធាតុ​គីមី​អមតៈ​ ​កើន​ឡើង​ជា​លំដាប់​ ព្រោះជា​បន្សំ​​​​មូលេគុល​គីមី​ដែលនឹង​ល្អ​​​​បំផុត​ នៃ​ប្រវត្តិ​រូបមន្តគីមី។

ដោយ​សារ​សមត្ថភាពនឹង​​ពិសេស អាច​ផ្តល់​​ភាព​រឹង​ មានអាយុ​យឺនយូរខ្លាំង ​ដូច្នេះហើយ​ បាន​ជា ​វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក្នុង​ផ្ទះ​ ក្រណាត់សម្លៀក​បំពាក់ ពពុះ​ពន្លត់អគ្គិភ័យ ឧបករណ៍​ក្នុង​វិស័យ​អវកាស របស់របរ​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ ឱសថសាស្ត្រ ព្រមទាំង​គ្រឿង​សំអាងផង សុទ្ធ​តែ​មាន​ផ្ទុក​មូលេគុល​​ PFAS ទាំងអស់។ ​

ប៉ុន្តែ​ភាព​ខ្លាំង ភាព​មាំ ភាព​រឹង ភាព​ស្ថិតស្ថេរ​ របស់​សារធាតុគីមីអមតៈ​នេះ​ ក៏​ធន់​ក្នុង​បរិយាកាសដែរ ហើយ​ប្រែ​ក្លាយ​ជាអាវុធ​មុខ​ពីរ​មក​​បំពុល​បរិស្ថានយ៉ាង​ខ្លាំង។ សារធាតុ​គីមី​​អមតៈ​ អាចបញ្ចេញ​សារធាតុ​ពុល​​ នៅ​គ្រប់​ដំណាក់កាល តាំងពី​ពេល​ចាប់​ផ្តើមផ្សំ​ ពេល​យក​មក​ផ្សំ​បង្ក​បង្កើត​ជា​ផលិត​ផល​មួយ នៅ​ពេល​ប្រើប្រាស់ និងជាពិសេសខ្លាំង ​នៅ​ពេល​វត្ថុ​ប្រើប្រាស់ ផ្សំ​ពីសារធាតុគីមី​អមតៈ​ត្រូវ​ក្លាយ​ជា​សំរាម។ ជា​សំរាម​ សារធាតុ​គីមី​PFAS ​មិន​ងាយ​បំបែកធាតុ​ប្តូរ​រូប​រាង​ទេ។ ការ​រលួយ​​​រលាយក្នុង​ធម្មជាតិ ប្រព្រឹត្តទៅ​ យ៉ាងយឺតជា​ទីបំផុត។ នៅ​ពេលPFASក្លាយ​ជា​​សំរាម​ដែល​គេ​បោះ​ចោល ហើយ​គ ក្នុង​បរិយាកាស ក្នុង​ខ្យល់ ក្នុង​ទឹក ក្នុង​ដី ច្រើន​ឡើងៗ​ ​វា​នឹង​ឆ្លង​ទៅ​បំពុល​ប្រព័ន្ធអេកូសាស្ត្រ ​ព្រមទាំង​សរីរាង្គមាន​ជីវិត​ទាំង​ឡាយ រាប់​ទាំង​មនុស្ស​ផង ដោយ​សន្សឹមៗ​ និង​ជា​និរន្តរ៍​តែម្តង។ ដូច្នេះ​មិន​ចម្លែក​ឡើយ​ដែល​​​គេចាត់​ទុក​សារធាតុ​គីមី PFASនេះ​ ថា​ជា​សារធាតុ​ពុល​អមតៈ។

បើតាម​ក្រុម​អ្នក​ជំនាញ​ផ្នែកសុខភាពនៃ​ស្ថាប័ន EFSA ការ​ចម្លង​សារធាតុ​គីមី​ពុលអមតៈ​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ ប្រព្រឹត្ត​ទៅ​ជា​ចម្បង​តាម​រយៈ​ ការ​បរិភោគ​គ្រឿង​សមុទ្ទ ស៊ុត និង​សាច់សត្វ​។ ទឹក​ស្អាត​សម្រាប់​បរិភោគ​រាល់​ថ្ងៃ ខ្យល់​ដែល​យើង​ស្រូប​សម្រាប់​ដក​ដង្ហើម រាល់​ថ្ងៃ ដី​លម្អង​ធូលី​ដែល​ហុយ​ចូល​ច្រមុះ​ភ្នែករាល់​ថ្ងៃ សុទ្ធ​តែ​អាច​មាន​ឆ្លង​​សារធាតុ​គីមពុល​អមតៈ​ទាំងអស់។​

សារធាតុ​ពុល​អមតៈ​និង​ឥទ្ធិពល​ចំពោះ​សុខភាព

​ឥទ្ធិពល​អាក្រក់​នៃ​សារធាតុ​គីមីពុល​អមតៈ​ចំពោះ​សុខភាព​ត្រូវ​​បាន​សិក្សា​និង​មានឯកសារ​យោង​កាន់​តែ​ច្រើន​ឡើង​ៗ។ ការ​សិក្សា​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ទំនាក់ទំនង​នៃ​សារធាតុ​គីមីពុល​អមតៈ​ជាមួយ​នឹងជំងឺធ្ងន់ធ្ងរ​មួយ​ចំនួន ដោយ​ទៅ​បង្កើនគ្រោះ​កើត​ជំងឺ​មហារីក (ថ្លើម តម្រង​នោម និង​ពង​ស្វាស) បង្ក​ឱ្យ​មាន​វិបត្តិ​អរមូន និង​ការ​បន្ត​ពូជ។ បញ្ចុះ​សមត្ថភាព​របស់​ប្រព័ន្ធការពារ​ខ្លួន​ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​លូត​លាស់​របស់​ទារកក្នុង​ផ្ទៃ​ និង​កុមារ។ ​

ជាតិ​ពុលអមតៈ​នេះ​ពិត​ជា​បាន​ជ្រាប​ចូល​ទៅ​កក​ផ្តុំ​នៅ​ក្នុង​​ខ្លួន​មនុស្ស​​ច្រើន​ឡើង​ៗ ដោយ​តោង​ជាពិសេស​នៅ​លើ​សរីរាង្គ​សំខាន់​ពីរ គឺ​តម្រង​នោម (ក្រលៀន) និង​ថ្លើម ព្រម​ទាំង​ពង​ស្វាស​ផង។ នេះ​បើ​តាម​លោកវេជ្ជបណ្ឌិត​ Damien Mascret គ្រូពេទ្យ​និងជា​​អ្នក​កាសែត​ប្រចាំ​ទូរទស្សន៍​ជាតិ​បារាំង​France2 ដោយ​លម្អិត​ថា សារធាតុ​គីមី​ពុល​អមតៈ​អាច​បំពុល​​ថ្លើម​​​​ ​ដោយ​ផ្ទាល់​និង​ដោយ​មិនសូវ​​ផ្ទាល់​ តាម​រយៈ​ការធ្វើ​ំ​ឱ្យ​អត្រាជាតិ​ខ្លាញ់​ក្នុង​ឈាម​កូឡេស្តេរុល​ឡើង​។

ចំពោះ​សរីរាង្គ​តម្រង​នោម​វិញ សារធាតុ​គីមីពុល​អមតៈ​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​លើតួនាទី​របស់​​ក្រលៀនតែម្តង​ ក្នុង​ការ​រំលាយ​និង​កម្ចាត់​ជាតិ​ពុលចេញ​ពីខ្លួន។ តម្រង​នោម​គ្មាន​ដំណើរការ​ល្អ ចម្រោះចម្រាញ់​ជាតិ​ពុល​មិន​អស់​​ ទើប​​ធ្វើ​ឱ្យ​អត្រា​ជាតិ​អាស៊ីតអ៊ុយរិច​ឡើង​ខ្ពស់​។ ហានិភ័យ​ធំ​មួយ​ទៀតគឺ សារធាតុ​ពុល​អមតៈនេះ​អាច​បង្កើន​គ្រោះកើត​ជំងឺ​មហារីក​នៅ​តម្រង​នោម។ លោក​វេជ្ជបណ្ឌិត ​Mascretដដែល​បាន​គូស​បញ្ជាក់ទៀត​​ថា​ ​អាស្រ័យ​ទៅ​លើ​​កំរិត​ប្រឈម​នឹង​សារធាតុ​ពុល​អមតៈ​របស់​​​​មនុស្ស​ម្នាក់ៗ និងភាព​​ខុសគ្នា​ពីមនុស្សម្នាក់ទៅ​មនុស្សម្នាក់​ទៀត សារធាតុ គីមី PFAS បើ​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​ក្នុង​

កំរិត​ខ្ពស់ នោះ​វា​នឹង​អាច​បង្កើន​ឱ្យ​មាន​វិបត្តិ​នៅ​ក្រពេញ​អរមូន​ទីរ៉ូអ៊ីត បញ្ចុះ​សមត្ថភាព​របស់​ប្រព័ន្ធការពារខ្លួន និង​ធ្វើ​ឱ្យ​បាត់​បង់​សមត្ថភាព​បន្តពូជ។

តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​កាត់​បន្ថយ​ភាព​ប្រឈម​នឹង​សារធាតុ គីមី PFAS ?

អឺរ៉ុប​បាន​ហាម​ឃាត់​សារធាតុ​គីមី PFAS ពីរ​ប្រភេទ ដែល​ជាប់​សង្ស័យ​ថា​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក តាំងពី​ឆ្នាំ​២០០៩​មក។ ប៉ុន្តែ សារធាតុ​គីមីពុល​អមតៈ​ មាន​រាប់​ពាន់​មុខ និង​ សាយភាព​ពេញ​គ្រប់​ទិសទី​ មិន​ថា​​នៅក្នុង​បរិស្ថាន ក្នុង​ចំណីអាហារ និង​ក្នុង​ផលិត​ផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​​ទេ។ ប៉ុន្តែ​ថ្វីបើ​ គិត​មក​ទល់​នឹង​ពេល​នេះ​ គ្មានទេ​​វិធី​កម្ចាត់​សារធាតុ​គីមីពុលអមតៈក៏​ដោយ ក៏​កាយ​វិការ​សាមញ្ញ​មួយ​ចំនួន​អាច​ជួយ​កាត់​បន្ថយ​​ភាព​ប្រឈម​ ជា​លក្ខណៈ​បុគ្គល​​​ ពីសារធាតុ​ពុល​អមតៈ​បាន​ខ្លះ។

បើ​តាម​អនុសាសន៍​របស់​ក្រសួង​សុខាភិបាល​បារាំង ចេញ​ថ្ងៃទី ២២​មេសា​២០២៦ ជូន​ចំពោះបុគ្គលិក​ពេទ្យ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​​សុទ្ធ​តែ​ប្រឈម​នឹង​ជាតិ​ពុល​អមតៈ​PFAS​ទាំងអស់គ្នា។ គ្រាន់​តែ​អ្នក​ខ្លះ​មាន​អាជីព​ប្រឈម​ខ្លាំង។

អាជីពខ្លះនៅ​​​​ក្នុងវិស័យ​​ឧស្សាហកម្ម​ ដូច​ជា​ផ្នែក​គីមីវិទ្យា នៅ​រោងចក្រ​ក្រណាត់ នៅ​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អគ្គិភ័យ សុទ្ធ​សឹង​ជាអ្នក​ប្រឈម​នឹង​ការ​ស្រូប​ជាតិ​ពុល​អមតៈ​ខ្ពស់។

តែ​ពលរដ្ឋ​ខ្លះ​ទៀត ដូច​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ ស្ត្រី​បំបៅ​ដោះ​កូន និង​កុមារ ក៏​ជា​ជន​ងាយ​រង​គ្រោះខ្លាំង ដែល​ភ្នាក់​ងារ​សុខាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដែរ។ នៅក្នុង​អនុសាសន៍​សម្រាប់​សាធារណជន​ទូទៅ​ ក្រសួង​សុខាភិបាល​បារាំង​បាន​ចេញ​សេចក្តី​ណែនាំ​ សម្រាប់​ជា​ការ​អនុវត្ត​ជា​លក្ខណៈ​បុគ្គល​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ប្រឈម​នឹង​សារធាតុ​ពុល​អមតៈ​ដោយ

-​ ត្រូវ​​ទទួល​ទាន​អាហារ​ បន្លែ​ផ្លែ​ឈើ តាម​រដូវ តាម​តំបន់ និង​ត្រូវ​ធ្វើ​ម្ហូប​ទទួល​ទាន​ដោយ​ខ្លួន​​ឯង​នៅ​ផ្ទះ ព្រមទាំង​បរិភោគ​ទឹក​ស្អាត ទឹក​ម៉ាស៊ីន​ ទឹក​ចម្រោះ។

- កាត់​បន្ថយ ឬ​កំរិត​ការប្រើប្រាស់​វត្ថុ​ ផលិតផល​ដែល​ធន់​នឹង​ទឹក ធន់​នឹងខ្លាញ់

- ចៀសវាង​ការ​ប្រើប្រាស់​ឆ្នាំង​ ខ្ទះ​ ដែល​ឆា​ចៀន​ មិន​ជាប់​ និង​ដែល​មាន​ស្នាម​ឆ្កូត ដាច់​សឹក​ - ចៀស​កុំប្រើ​ចាន​ឆ្នាំង​កំសៀវ​ ​ប្រអប់​ជ័រ ធ្វើ​ពី​ប្លាស្ទិក ជា​ពិសេសនៅ​ពេល​វា​ចាស់​ រីក​ឡើងកាន់​ព៌ណ និង​កុំ​កម្តៅ​ម្ហូបអាហារ​ នៅ​ក្នុង​ប្រអប់​ប្លាស្ទិក​ ជ័រ ឬស្នោ។

- សូម​ជ្រើសរើស​ប្រើ​ឆ្នាំ​ង​ ខ្ទះ​ ធ្វើ​ពី​ដែកអ៊ីណុក ពី​សាច់​កែវ

សូម​បើក​ទ្វារបង្អួច ឱ្យ​ខ្យល់​ចេញ​ចូល​ក្នុង​ផ្ទះ យ៉ាង​ហោច​១០នាទី​ក្នុងមួយ​ថ្ងៃ។ បោស​ជូន​សម្អាត​ផ្ទះ ដោយ​ប្រើ​ផលិតផល​សាមញ្ញៗ​ងាយៗ ដូច​ជា​ទឹក​ខ្មេះ និង​កុំប្រើ​ផលិតផល​បំបាត់​​ស្នាម​ និងការ​ប្រលាក់​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ជាតិ​គីមីពុល​អមតៈ។

អាជ្ញាធរ​បារាំង​សូម​លើក​ទឹក​ចិត្ត​ឱ្យ​ស្ត្រីកាត់​បន្ថយ​ការ​​ប្រើ​ផលិតផល​សំអាង ដែល​ជាប់​ខ្លាំង​ មិន​អាច​ជ្រុះ មិន​អាច​រលុប​នៅ​ពេលត្រូវ​ទឹក​ តែ​​បើ​អាច​គួរ​តែ​ជ្រើសរើស​សម្លៀក​បំពាក់​ណា​ដែល​ផលិត​ពី​សរសៃ​អំបោះ​ធម្មជាតិ មិន​មែនជា​ក្រណាត់​សំយោគ​ និង​គ្មានជាតិ​ពុល​PFAS៕

Alle Folgen von នាទីសុខភាពនិងអនាម័យ

Einstellungen

Darstellung

Sprache

Bestimmt, welche Sender dir auf der Startseite zuerst gezeigt werden.

Verlauf

Zuletzt gehörte Sender und Folgen und deine letzten Suchen liegen nur in diesem Browser.

Hinweise

Ein kurzer Hinweis, wenn ein Podcast, dem du folgst, eine neue Folge hat. Einzelne Podcasts stellst du über die Glocke auf ihrer Seite ab.

Konto

Favoriten speichern – in der App und auf der Website.

Tastenkürzel

/
Suche öffnen
Leertaste
Abspielen oder anhalten
← →
Im Player: 15 s zurück, 30 s vor (Folgen) · im Regal: nächste Kachel
↑ ↓
Im Regal: Ziel innerhalb der Kachel
Pos1 / Ende
Im Regal: erste bzw. letzte Kachel
Esc
Fenster oder Menü schließen
?
Diese Übersicht
Läuft gerade

Zur Senderseite

Als Nächstes

    Folgen mit „Als Nächstes“ vormerken – sie laufen nach der aktuellen Folge.