Pular para o conteúdo

តើ​គួរ​លេប​ថ្នាំ​ប៉ូវ​បន្ថែម​អូមេហ្កា៣​ដែរឬទេ?

10 de junho de 2026 · 8 min

Notas do episódio

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ គេ​លើក​សរសើរ​ច្រើន​អំពី​គុណប្រយោជន៍​នៃខ្លាញ់​​អូមេហ្កា-​៣​ចំពោះ​សុខភាព។ ទីផ្សារ​ថ្នាំ​អាហារបំប៉ន​​ អូមេហ្កា-​៣ ក៏​កំពុង​ពេញនិយម​ខ្លាំង​ណាស់​ដែរ។ តើ​ថ្នាំបំប៉ន​ ​អូមេហ្កា​៣​ ពិត​ជា​ថ្នាំ​ចាំបាច់​​ឬ? អូមេហ្កា​៣​ជា​អ្វី​ មាន​គុណប្រយោជន៍​យ៉ាងណា​ខ្លះ​សម្រាប់​សុខភាព?​

មាន​គ្រប់​ទម្រង់ ជា​គ្រាប់​រលូនទន់ៗ​ថ្លាៗ​ឆ្លុះ​ឃើញ​​ខ្លាញ់ខាង​ក្នុង ថ្នាំ​អាហារ​បន្ថែម​អូមេហ្កា៣ កំពុង​ពេញ​និយម​ខ្លាំង​ណាស់ និង​​​រីកចម្រុះ​​ដូច​ផ្សិត​ នៅ​តាម​ឱសថស្ថាន ឬ​ផ្សារលក់​វត្ថុ​ធម្មជាតិ-​សីររាង្គ។ ទីផ្សារថ្នាំ​​អូមេហ្កា៣ មាន​តម្លៃ​រាប់​សិបពាន់​លាន​ដុល្លារ​ឯណោះ។

តើ​អូមេហ្កា៣​ជាអ្វី?

មុន​ផ្តើម​និយាយ​អំពីថ្នាំអាហារ​អូមេហ្កា៣ គេ​ត្រូវ​ដឹង​ថា អូមេហ្កាជា​អ្វីសិន។ អូមេហ្កា៣ គឺ​ជា​អាស៊ីតអាមីណេ ឬ​អាស៊ីត​​ខ្លាញ់ ដែល​ចាំបាច់​បំផុត​សម្រាប់​ដំណើរ​ការ​និង​ការ​លូត​លាស់​នៃ​សរីរាង្គកាយ​។ អូមេហ្កា៣​ដូច​ជា​អូមេហ្កា៦-៩​ដែរ ស្ថិត​ក្នុង​ចង្កោម​គ្រួសារ​អាស៊ីត​ខ្លាញ់ Polyinsaturé ដែល​មាន​តូនាទីសំខាន់​​ណាស់​ក្នុង​ដំណើររក្សា​លំនឹង​​ជីវគីមី​របស់​ខ្លួន​ប្រាណ ប៉ុន្តែ​សរីរាង្គ​កាយមនុស្ស​​មិន​ចេះ​ផលិត​សារធាតុ​ខ្លាញ់​អូមេហ្កា-៣​នេះ​ដោយ​ខ្លួន​ឯង​ទេ។ ដូច្នេះ​គេ​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​បរិភោគ​ចំណីអាហារ​ ដើម្បី​បាន​ជីវជាតិ​អូមេហ្កា៣​មក​ចិញ្ចឹម​សរីរាង្គកាយ។

វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ថា​អាស៊ីខ្លាញ់​អូមេហ្កា៣ ឬ​អូមេហ្កា​៣​ ចាំ​បាច់​ណាស់។ ការ​សិក្សា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អាស៊ីតខ្លាញ់​ដ៏​ល្អ​ អូមេហ្កា​៣ អាច​ជួយ​​បញ្ចុះ​សម្ពាធ​ឈាម ពង្រឹង​ប្រព័ន្ធការពារ​ខ្លួន បន្ថយអាការៈ​រោល​រលាកនៅ​តាម​សន្លាក់ ចូល​រួម​ចំណែក​ទ្រទ្រង់​ឱ្យ​មាន​សុខភាព​ខួរក្បាល​បាន​ល្អ​ ។ អូមេហ្កា៣​ អាច​ជួយ​បេះ​ដូង ពោល​គឺ​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​​ជំងឺ​សរសៃ​ឈាម​បេះ​ដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​បេះ​ដូងបាន​ទៀត។

អ្នក​វិទ្យាសាស្ត្រ​​បាន​រក​ឃើញ​ គុណប្រយោជន៍​​នៃ​អូមេហ្កា៣​ ដោយ​សារ​ក្រុម​ជនជាតិភាគ​តិច​រស់​នៅ​លើ​តំបន់ទឹកកក Groenland។ នៅ​ឆ្នាំ​១៩៧០ អ្នក​វិទ្យាសាស្ត្រ​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​នៅ​Groenland​ មិន​សូវ​មាន​ជំងឺ​បេះ​ដូង​​ដូច​បណ្តាប្រជាពលរដ្ឋ​នៅលើ​​ទ្វីប​ផ្សេង​ទៀត​នៅលើ​ផែនដី? ពួកគាត់​ក៏​បាន​សិក្សា​​ស្រាវជ្រាវ​ដោយ​ផ្តោតទៅ​លើ​ចំណីអាហារ​ ហើយ​រក​ឃើញ​ថា ​ជនជាតិ​នេះ មាន​របប​-ម្ហូបអាហារ​ ទទួល​ទាន​ត្រី (ប្រភេទ​ត្រី​ខ្លាញ់​ច្រើន)​ ដែល​សម្បូរ​ទៅ​ដោយសារធាតុ​អូមេហ្កា៣​ ជា​ចម្បង​។ ក្រៅ​ពី​មាន​សមត្ថភាព​ជួយ​ការពារ​និង​បង្ការ​គ្រោះ​កើត​ជំងឺ​​​បេះដូង អូមេហ្កា​៣​​ ចាំ​បាច់​ខ្លាំង​សម្រាប់​ខួរក្បាល​និង​ប្រសី​ភ្នែក​ទៀត។ ការ​សិក្សា​ខ្លះ​ បាន​លើក​សរសើរ​អំពី​គុណប្រយោជន៍​នៃ​អូមេហ្កា​ក្នុង​ការ​ទប់​ស្កាត់​ភាព​ចាស់​ទ្រុឌទ្រោម​នៃ​កោសិកា​ ឥទ្ធិពល​អាក្រក់​នៃ​ស្ត្រេស និង​អាច​ជួយលើក​ទឹក​ចិត្ត​អ្នក​មាន​ជំងឺបាក់​ទឹក​ចិត្ត​ទៀត​ផង។

គុណសម្បត្តិ​នៃ​អូមេហ្កា៣​​មាន​ច្រើន​ណាស់​ ប៉ុន្តែ​មនុស្ស​ទូទៅ​ ក្នុង​ចំនួន​ដ៏​ច្រើន​លើស​លុប​បរិភោគ​អាហារ​មាន​ជាតិ​អូមេហ្កា៣​មិន​គ្រប់​គ្រាន់ ​តាម​អនុសាសន៍​របស់​អង្គការ​សុខភាពពិភពលោកទេ។ បើ​តាម​ការ​ស្រាវជ្រាវ ៩០%​នៃ​កុមារ​ និង​៦៨%​នៃ​មនុស្ស​ធំ មាន​អូមេហ្កា​៣​ទាប​ជាង​​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃរបស់​សីររាង្គ។​

​ថ្នាំ​អាហារ​បំប៉ន​​អូមេហ្កា៣​ឬ ​អូមេហ្កា៣​ធម្មជាតិ?

ជា​អាស៊ីត​ខ្លាញ់​ដ៏​ចាំបាច់​ព្រោះខ្លួន​ប្រាណ​មនុស្ស​មិន​អាច​ផលិត​ ដោយ​ម្នាក់​ឯងបាន ​​អូមេហ្កា-៣ មានពីរ​ប្រភេទ​នៅក្នុង​ធម្មជាតិ ឬ​​បី​ទម្រង់ គឺ​

  • អូមេហ្កា៣ ALA ក្នុង​រុក្ខជាតិ ដូច​ជា​ក្នុង​ប្រេង​ផ្កាកុលហ្សា ប្រេងសណ្តែក​ គ្រាប់​ស្វាយចន្ទី
  • អូមេហ្កា​៣ EPA ​មក​ពី​​សមុទ្ទ​ មាន​នៅ​ក្នុង​ត្រី​ខ្លាញ់ ត្រី​រស់​ក្នុង​ទឹក​ត្រជាក់​ខ្លាំង ដូច​ជា​ត្រី​សូម៉ុង ត្រីសាឌីន (ត្រីខប្រអប់) ត្រី​សាបាក់ ត្រីសមុទ្ទ​​ចំហុយ
  • អូមេហ្កា៣ DHA មក​ពី​សមុទ្ទ​ដែរ តែ​មាន​ច្រើន​នៅក្នុង​សារាយ​សមុទ្ទ

សរីរាង្គកាយ​មនុស្ស​អាច​បំប្លែង​អូមេហ្កា៣​ក្នុង​ទម្រង់​ជា​ALA ទៅ​ជា​អូមេហ្កា៣​EPA- DHA បាន​ខ្លះ តែ​ក្នុង​កំរិត​តិច​តួច​បំផុត។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​ត្រូវ​តែ​ទទួល​ទានត្រី​ខ្លាញ់​ដោយ​ផ្ទាល់​​តែម្តង​ទើប​អាច​ទាញ​ជីវជាតិ​​អូមេហ្កា៣ ​EPA និង​ DHA និង​ជា​ពិសេសអ្នក​មិន​ទទួលទាន​សាច់​សោះ។

​ការ​ទទួល​ទានកូន​​ត្រី​សាឌីន ពីរ​ ក្នុង​មួយ​សប្តាហ៍​ អាច​បំពេញ​សេចក្តី​ត្រូវ​ការ​ឱ្យ​សីររាង្គកាយ​បាន​ហើយ បើ​គិត​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក។ ឬ​មិន​ដូច្នោះ​ទេ យើង​អាច​ទទួល​បន្ថែម​ខ្លាញ់​ផ្កាកុលហ្សា ប្រេង​សណ្តែក មួយ​ច្រូច​លើ​បន្លែ​ក៏ គ្រាប់​ផ្លែ​ន័រ គ្រាប់​ស្វាយ​ចន្ទី​ ឬ​គ្រាប់​ជីរ មួយ​ក្តាប់ ក៏ចាត់​ទុក​ថា​​គ្រប់​គ្រាន់​ដែរ។ បើមាន​ចំណង់​អាហារ​ល្អ ​មាន​របប​អាហារ​ត្រឹម​ត្រូវ​ ប្រកប​ដោយ​លំនឹង លាយ​ចម្រុះ​ច្រើនមុខ​មាន​បន្លែ​ត្រី​សាច់ ស៊ុត គ្រាប់​ធញ្ញជាតិ​ នោះ​គេ​ទំនង​មិន​ត្រូវ​ការ​បន្ថែម​ថ្នាំ​អាហារ​បំប៉ន​ទេ។ ម្យ៉ាង​ទៀត ថ្វីបើ​អាស៊ីតខ្លាញ់​អូមេហ្កាធម្មជាតិ​ល្អ​ខ្លាំង​សម្រាប់​សុខភាព​មែន តែ​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា អាស៊ីត​ខ្លាញ់ក្នុង​ទម្រង់​ជា​ថ្នាំអាហារ​​បំប៉ន ​​គ្មានផ្តល់​គុណប្រយោជន៍​សោះ នៅ​ពេល​គេ​លេប​វា​ចូល​ក្នុង​ខ្លួន។

ការ​សិក្សា​​ចេញផ្សាយ​ក្នុង​ទស្សនាវដ្តី​ New England Journal of Medecine ដ៏គួរ​ឱ្យ​ទុក​ចិត្ត ឧទាហរណ៍ជាក់​ស្តែង។​​ អ្នក​ស្រាវជ្រាវ​បាន​សិក្សា​ពិសោធន៍​លើ​មនុស្ស​ជាង​២ម៉ឺន​៥ពាន់​ ដោយ​ចែក​ជាពីរ​ក្រុម។ ក្រុម​ទីមួយ​លេបថ្នាំ​អាហារ​បំប៉ន​​អូមេហ្កា-៣​ចម្រាញ់​ចេញ​ពី​ផលិតផល​សមុទ្ទ ជា​រៀង​​​រាល់​ថ្ងៃ រយៈ​ពេល​៥​ឆ្នាំ។ ​មួយក្រុមទៀត លេប​ថ្នាំ​បញ្ឆោតplacebo រាល់​ថ្ងៃ​ដែរ និង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ដូច​គ្នា។ ជា​លទ្ធផល ! គ្មានអ្នក​ចូល​រួម​សិក្សា​ពិសោធន៍​ណាម្នាក់​បាន​ទទួល​ផល​វិជ្ជមាន​ផ្នែក​បង្ការ​ហានិភ័យ​កើត​ជំងឺ​បេះ​ដូង ឬ​មហារីក​ទេ។ អ្នក​បាន​លេប​ថ្នាំ​អាហារ​បំប៉ន ក៏ដូច​ជា​អ្ន​ក​មិន​បាន​លេប ​ធ្លាក់​ខ្លួន​មាន​ជំងឺ​បេះដូង​និង​មហារីក​ក្នុង​អត្រា​ប្រហាក់ប្រហែល​គ្នា។ លទ្ធផល​នេះ​អាច​ពន្យល់​បាន​ថា យើង​ពិត​ជា​ត្រូវ​ការ​អូមេហ្កា៣​ជា​ចាំបាច់ តែ​បើ​ទទួល​យក​ច្រើន​ពេក​វា​អត់​ប្រយោជន៍​ទៅ​វិញ។ ហេតុផល​ទីពីរ​ គឺ​ទាក់ទង​នឹង​ទម្រង់​នៃ​ថ្នាំ​អាហារ​បំប៉ន​ដែល​ខុសៗគ្នា​ ខ្លះ​ធ្វើ​ខ្លាញ់​ត្រី ខ្លះ​ពី​សារាយ​ ដាច់ៗ​ពី​គ្នា​។ តែ​បើ​យើង​ទទួល​ទាន​ត្រី​សាឌីន ត្រី​សាបាក់ ដែល​សម្បូរ​ទៅ​ដោយ​អូមេហ្កា-៣​ តែ​ក៏មានផ្ទុក​ជីវជាតិ​​ល្អ​ៗ​ជា​ច្រើន​ផ្សេង​ទៀត ដែល​អាច​ជួយ​សរីរាង្គ​ឱ្យ​ស្រូប​យក​អូមេហ្កា៣។ អ៊ីចឹង​ហើយ​បាន​ជា​ការ​លេប​ថ្នាំ​អាហារ​បំប៉ុន​មាន​ផ្ទុក​តែ​អូមេហ្កា៣​សុទ្ធ​មិន​ផ្តល់​លទ្ធផល​ល្អ​​ដល់​សុខភាព​នោះ៕

Todos os episódios de នាទីសុខភាពនិងអនាម័យ

Configurações

Exibição

Idioma

Define quais estações você vê primeiro na página inicial.

Histórico

As rádios e episódios ouvidos recentemente e suas últimas buscas ficam só neste navegador.

Avisos

Um aviso rápido quando um podcast que você segue tem um episódio novo. Desative podcasts individuais pelo sino na página deles.

Conta

Salve favoritos – no app e no site.

Atalhos de teclado

/
Abrir busca
Espaço
Reproduzir ou pausar
← →
No player: voltar 15 s, avançar 30 s (episódios) · na fileira: próximo bloco
↑ ↓
Na fileira: alvo dentro do bloco
Home / End
Na fileira: primeiro ou último bloco
Esc
Fechar janela ou menu
?
Esta visão geral
Tocando agora

Ir para a estação

A seguir

    Adicione episódios com “A seguir” – eles tocam depois do episódio atual.