Pular para o conteúdo

តើ​គួរ​ភ័យ​ខ្លាច​មាន​ការ​​រាតត្បាត​សកលបង្កឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ?

13 de maio de 2026 · 10 min

Notas do episódio

អង្គការ​សុខភាពពិភពលោក​បាន​ប្រកាស​នៅ​ថ្ងៃទី ៣​ឧសភា​ អំពី​ករណី​ស្លាប់​បី​នាក់ ដោយមេរោគ​ផ្លូវ​ដង្ហើម​​អង់តាវីរ៉ុស នៅក្នុង​នាវា​ទេសចរណ៍​ Hondius។ មក​ទល់​ពេល​នេះ អង្គការ​សុខភាពពិភពលោក​ បាន​ចាត់​ទុក​អង់តាវីរុស​ថា​មាន​លក្ខណៈ​គំរាម​កំហែង​តិច​តួច ប៉ុន្តែ​តើ​ហាន់តាវីរុស​ជា​មេរោគ​អ្វី? ពិភពលោក​កំពុង​ប្រឈម​នឹង​គ្រោះ​មាន​ជំងឺរាតត្បាត​សកលដោយ​ហាន់តាវីរុស ​ដូច​កូវីដ​១៩​ទៀត​ឬ​យ៉ាងណា? តើ​មាន​ថ្នាំ​បង្ការ និង​ព្យាបាល​ជំងឺ​បង្ក​ឡើង​ដោយ​ ហាន់តាវីរុសដែរឬទេ?

រូបភាព​ក្រុមសង្គ្រោះ​ក្នុង​ឯកសណ្ឋាន​ការពារ​​បិទ​ជិត​ឈឹងចុះទៅក្នុង​នាវា​ទេសចរណ៍ Hondius ធ្វើ​ឱ្យ​គេ​នឹង​ឃើញ​ដល់​ទិដ្ឋភាព​ក្នុង​សម័យ​មាន​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩​ភ្លាម។ ថ្វីបើ​គេ​រក​ឃើញ​ករណី​អ្នក​មាន​ផ្ទុក​ហាន់តាវីរុស​ថ្មី​បន្ថែម​ទៀត នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀតមែន ប៉ុន្តែពួកគេ​សុទ្ធ​សឹង​ជា​អ្នក​ដំណើរ នៅ​ក្នុង​នាវា​ទេសចរណ៍ កន្លែង​ផ្ទុះ​មេរោគ​ហាន់តាវីរុស​​តែមួយ និង​គ្មានកន្លែង​ផ្ទុះ​ហាន់តាវីរុសថ្មី ​ទីពីរ ឬ​ទីបី​នោះ។ ​​អ្នក​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ ត្រូវ​ទទួល​ការ​តាមដាន និង​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ​ឯង​មួយ​រយៈ​ធំ​។ ​​អង្គការ​សុខភាពពិភពលោក​ បាន​ប្រកាសប្រកប​ដោយ​ជំនឿ​ជាក់​​ថា​​ហាន់តាវីរុស​ មិន​ដូច​​កូវីដ​១៩​ទេ និង​មាន​ការ​គំរាមកំហែងរាតត្បាតសកល​ ​​តិច​តួចណាស់។

ហាន់តាវីរុស​ជាអ្វី?

ជា​ប្រភេទ​វីរុស​ដែល​បង្ក​ឱ្យ​មាន​វិបត្តិ​ផ្លូវ​ដង្ហើម បេះ​ដូង និង​គ្រុន​ក្តៅ ​ហូរ​ឈាម​ ហាន់តាវីរុស​​បាន​លេច​ឡើង​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥០ នៅ​ត្រង់​តំបន់ទន្លេ​ហាន់តា នៅ​តាម​​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ ដែល​កំពុង​មាន​សង្គ្រាម​នឹង​គ្នា​ ទើប​គេ​ដាក់​ឈ្មោះ​វីរុស​នោះ​ថា ហាន់តាវីរ៉ុស​រហូត​មក​ទល់​សព្វថ្ងៃ។ កាលណោះ​ ហាន់តាវីរុស​បាន​ចម្លង​រាត​ត្បាត​លើ​ទាហាន​កូរ៉េ​ ​ប្រមាណ​ជាង​៣ពាន់​នាក់ ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ យ៉ាង​ធ្ងន់ធ្ងរ។

ហាន់តាវីរុស​ជា​ចង្កោម​វីរុស​ក្នុង​គ្រួសារ​ដ៏​ធំ​មួយ​ ដែល​មាន​នៅ​លើ​គ្រប់ទ្វីប​ទាំងអស់។ តែហាន់តាវីរុស​​ធ្វើ​ចរាចរណ៍​និង​ចម្លង​​មក​មនុស្ស​តាម​រយៈ​​​សត្វ​ប្រមាណ​ដល់​ទៅ១៤០​ប្រភេទ តែ​ជា​ពិសេស​តាម​រយៈ​ពពួក​សត្វកកេរ មាន​ជាអាទិ៍​សត្វ​កណ្តុរ​ តែ​ក៏​មាន​ដែរ​ក្នុង​ករណី​កម្រ​ដែល​ចម្លង​ដោយ​សត្វ​ប្រចៀវ​ ពស់​ ឬ​ត្រី។

តាម​ធម្មតា​ ហាន់តាវីរុស​ឆ្លង​ចូល​ក្នុង​ខ្លួន​មនុស្ស​ដោយ​មិនផ្ទាល់​ទេ គឺ​តាម​រយៈ​ការ​ដក​ដង្ហើម​ស្រូប​យក​លម្អ​ង​ធូលី ដែល​បំពុល​ ដោយ​អាចម៍​ ឬទឹក​នោម​ កណ្តុរ​ឈឺ។ ការ​ចម្លង​ដោយ​កណ្តុរ​ខាំ​ជា​ករណី​កម្រ​ណាស់។ មនុស្ស​​ដែល​ប្រឈម​នឹង​ការ​ចម្លង​មេរោគ​ហាន់តាវីរុស ច្រើន​ជា​បុគ្គល​ធ្វើការ​នៅ​ក្នុង​ចំការ ក្នុង​ព្រៃ​ ក្នុង​តំបន់​មាន​ហានិភ័យ​ ដោយ​ទៅ​ប៉ះពាល់​ឧស​ ឈើ​ងាប់​ ឬជា​អ្នក​បោស​សម្អាត​ទីតាំង​មាន​លម្អ​​ធូលី​ច្រើន។

ហាន់តាវីរុស និង​ការ​ចម្លង​ពី មនុស្សទៅមនុស្ស

​មាន​ច្រើន​ប្រភេទ ដែលខុស​ៗ​គ្នា​ទៅ​តាម​តំបន់​ទី​តាំងភូមិសាស្ត្រ​ ពី​ទ្វីបមួយ​ទៅ​ទ្វីប​មួយ និង​ដែល​ផ្តល់​អាការៈ​​ជំងឺ​ក៏​ខុស​គ្នា​ដែរនោះ ហាន់តាវីរុសកម្រ​ចម្លង​ក្នុង​រង្វង់​មនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់​ណាស់។​ ក្នុង​ចំណោម​វីរុសហាន់តា​៣៨​ប្រភេទ​ដែល​ក្រុម​វេជ្ជសាស្ត្រ​​ស្គាល់​ ​មាន​តែ​មួយ​ប្រភេទ​គត់​ដែល​អាច​ចម្លង​ពី​មនុស្ស​ទៅមនុស្ស​បាន នោះ​គឺហាន់តាវីរុស​​ប្រភេទ​Andes។ ការ​ចម្លង​ពីមនុស្ស​ទៅ​មនុស្ស ធ្លាប់​ឃើញ​មាន​កើត​​ជា​លើក​ទី​មួយ កាលពី​ឆ្នាំ​១៩៩៦ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អាហ្សង់ទីន ម្តង តែដោយ​ពុំ​មាន​ការ​ផ្ទុះ​រាត​ដាលទេ។ នៅ​លើក​នេះ​ ​ហាន់តាវីរុស​ ​ដែលបាន​និ​ងកំពុង​ចម្លង​នៅក្នុង​នាវា​ទេសចរណ៍​Hondius បណ្តាល​ឱ្យ​ស្លាប់​ទេសចរ​បីនាក់ ក៏​ជា​ ហាន់តាវីរុស ​ប្រភេទAndes ដែរ។

មេរោគ​ហាន់តា ប្រភេទ​Andes ​រក​ឃើញ​នៅអាហ្សង់ទីន មាន​សមត្ថភាព​ចម្លង​ខ្ពស់​។ ពពួក​សត្វ​កណ្តុរ​​ តូចៗ​​កន្ទុយ​វែង រស់​នៅ​វាល​ស្រែ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ភ្នាក់ងារ​ចម្លង​មេរោគ មក​មនុស្ស រួច​ពី​មនុស្ស​ទៅ​មនុស្ស។ រយៈ​ពេល​ឆ្លង​ខ្លាំង និង​ងាយ​ឆ្លង​បំផុត គឺ​នៅ​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​ ពោល​គឺ​នៅ​ពេល​ជំងឺ​ទើប​​ចាប់​ផ្តល់​រោគ​សញ្ញាដំបូង​​ ហើយ​អ្នក​ជំងឺ​​មិន​ទាន់​បាន​ចាប់​ផ្តើម ឬ​ទទួល​ការ​​ព្យាបាល​នៅ​ឡើយ។ ហេតុ​ដូច្នេះហើយ​បាន​ជាជន​រងគ្រោះ​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​ហាន់តាវីរុស ច្រើន​តែ​ជា​​មនុស្សក្នុង​ក្រុមគ្រួសារ​តែមួយ ​រស់​នៅ​ជិត​ស្និទ្ធ​គ្នា​ខ្លាំង។ ហានិភ័យ​ចម្លង​មាន​កាន់​តែ​ខ្ពស់​ខ្លាំងជា​ពិសេស​​ទៀត ទៅ​លើ​ដៃ​គូ​ដែល​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​នឹង​គ្នា​ ឬ​រស់​នៅជាមួយ​ក្នុង​កន្លែង​តូច​ចង្អៀត បិទ​ជិត​ (បន្ទប់​ដេក ឬ​ក្នុង​រថយន្ត)។

នៅពេល​ឆ្លង​ចូលទៅ​​ក្នុង​ខ្លួន​មនុស្ស ហាន់តាវីរុស អាចនាំ​​ឱ្យ​មាន​ការ​បង្ករោគ​ធ្ងន់ធ្ងរ ខុសៗ​គ្នា និង​អាច​ដល់​ស្លាប់​បាន។ បន្ទាប់​ពី​សំងំ​​ក្នុង​ខ្លួន​មនុស្ស រយៈ​ពេល​២​សប្តាហ៍​ជា​មធ្យម ឬ​រហូត​ដល់​៦​សប្តាហ៍ រោគ​សញ្ញា​ដំបូង​នៃជំងឺ​បង្ក​ឡើង​ដោយហាន់តាវីរុស នឹង​ចាប់​លេច​ឡើង ដែល​មាន​ដូច​ជា ក្តៅ​ខ្លួន ឈឺ​ក្បាល ឈឺ​ចុក​ចាប់​ខ្លួន​សាច់​ដុំ ស្រដៀង​នឹង​អាការៈ​គ្រុន​សន្ធំ។ អ្នក​មាន​ផ្ទុក​មេរោគ​​ហាន់តាវីរុស អាចធ្លាក់​ខ្លួន​ឈឺ ទៅ​ជា​ក្អក និង​មាន​វិបត្តិ​ផ្លូវ​ដង្ហើម ពិបាក​ដក​ដង្ហើម នៅ​មួយ​ថ្ងៃ ទៅ​៥​ថ្ងៃ បន្ទាប់​ពី​លេច​រោគ​សញ្ញាដំបូង។

គេ​បែង​ចែក​ជំងឺ​បង្ក​ដោយ​ហាន់តាវីរុស​ជា​ពីរ​ទម្រង់​ចម្បងៗ។ ទីមួយ គឺ​ទម្រង់​ដែល​ប៉ះពាល់​មាន​ការ​បង្ករោគ​នៅ​​តម្រង​នោម (ក្រលៀន) និង​ក្តៅ​ខ្លួន។ ទម្រង់​នេះ​មានកើត​ច្រើន​នៅ​ទ្វីប​អឺរ៉ុប​និងអាស៊ី និង​មិន​ដែល​ឃើញ​មាន​ចម្លង​ពីមនុស្ស​ទៅ​មនុស្ស​ទេ​។ អ្នក​ឆ្លង​វីរុស​ហាន់តា​ពី​សត្វ ហើយ​ជំងឺ​វិវឌ្ឍ​ជា​ច្រើន​ដំណាក់កាល​ និង​អាច​ឈាន​ដល់​ស្លាប់​ក្នុង​អត្រា​ទាប​បំផុត គឺ​ពី​០,៤​ទៅ​១០%​ប៉ុណ្ណោះ។

ទម្រង់ទីពីរ មេរោគ​ហាន់តាវីរុស វាយប្រហារ​ដល់​បេះ​ដូង​និង​សួត។ ជា​ទម្រង់​កំណាច សម្គាល់​ដោយ​អ្នក​ជំងឺ​ជួប​វិបត្តិ​ផ្លូវ​ដង្ហើម​និង​បេះដូង​ និង​មាន​អត្រា​មរណៈ​ខ្ពស់​ខ្លាំង​ ដល់​ទៅប្រមាណ​ពី​៣០ទៅ៦០%។ ទម្រង់​ជំងឺហាន់តាវីរុស​នេះ ​អាច​ចម្លង​ពីមនុស្ស​ទៅមនុស្ស និង​សង្កេត​ឃើញ​មា​ន​កើតជា​ពិសេស​​តែ​នៅ​លើ​ទ្វីប​អាមេរិក និង​អាមេរិកឡាទីន។

យ៉ាង​ណា​ក៏​ដោយ​ក៏​ក្នុង​ទម្រង់​ទាំងពីរ មេរោគ​បាន​ទៅ​វាយប្រហារ​លើ​សរសៃ​ឈាម​តូចៗ​ ឱ្យបាត់​បង់​តួនាទី​ជា​​ប្រក្រតី ដោយ​ស្រាប់​តែ​​​មិន​អាច​ទប់​ឈាម​ជាប់ បណ្តោយ​ឱ្យ​មាន​ករណី​ជ្រាប​ឈាម​ចេញ​ទៅ​ក្រៅទៅលើ​ជា​លិកា​ផ្សេង ពោល​គឺ​ជា​ធ្វើ​ឱ្យ​មាន​ករណីធ្លាយ​​​ហូរ​ឈាម​​ក្នុង​សរីរាង្គកាយ។

រោគ​សញ្ញា​នៃ​ជំងឺ​ហាន់តាវីរុស

​ពេល​សង្ស័យ​ឆ្លង​ហាន់តាវីរុស ជាមួយ​នឹង​រោគ​សញ្ញា​ដូច​គ្រុន បន្ទាប់​ពី​បាន​ប៉ះពាល់ ហិត​ស្រូប​ធូលី​ហុយ​មាន​ទឹកនោម លាមក​ របស់ពពួក​សត្វ​កកេរ​ដូចយ៉ាង​កណ្តុរ គេ​ត្រូវ​វិភាគ​រក​មើល​មេរោគ ដោយ​ការ​ធ្វើ​តេស្ត​PCR ឬ​មើល​ឈាម។

ថ្វីបើ​គេ​ស្គាល់​ហាន់តាវីរុស តាំងពី​ជាយូរមក​ហើយ​ក៏​ដោយ ក៏​មក​ទល់​បច្ចុប្បន្ន​នេះ គ្មាន​ឡើយ​ថ្នាំ​ព្យាបាល ឬ​ថ្នាំ​បង្ការ ដោយ​ចំ ប្រឆាំង​នឹង​ហាន់តាវីរុស។ ការ​ព្យាបាល និង​សង្គ្រោះអ្នក​ជំងឺ​ ធ្វើ​ឡើង​ដើម្បី​គ្រាន់​តែ​សម្រួល​អាការៈ​សញ្ញា​រោគ​ឱ្យ​បាន​ប្រសើរ​ឡើង​តែ​ប៉ុណ្ណោះ។ ក្នុងទម្រង់​ធ្ងន់ធ្ងរ អ្នក​ជំងឺ​ត្រូវ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ ក្នុង​ផ្នែក​សង្គ្រោះ​​និង​តាមដាន​ជាប់​ឥត​ដាច់​ ដោយ​ត្រូវ​ពាក់​ម៉ាស៊ីន​អ៊ុកស៊ីហ្សែន​ជា​ជំនួយផង។

គ្មាន​វិធី​ព្យាបាល​ យុទ្ធសាស្ត្រ​ដ៏​ប្រសើរ​ជាង​​គេបំផុត​ គ្មាន​អ្វីក្រៅ​ពី​ការការពារ​​ខ្លួន​ឡើយ។ តែ​រហូត​មក​ទល់ម៉ោង​នេះ​នាទី​នេះ ពុំ​ទាន់​មាន​ទេ​ថ្នាំ​បង្ការ​​ជា​សកលដែល​ទទួល​ស្គាល់​ជា​ផ្លូវ​ការនោះ។ កូរ៉េខាង​ត្បូង​បាន​សាកល្បង​ផ្សំ​ថ្នាំប​ង្ការ​ប្រឆាំង​នឹង​ហាន់តាវីរុស​ដែរ តែ​ប្រសិទ្ធភាព​នៅ​មាន​រយៈ​ពេល​ខ្លី​ពេក ដែល​ទាមទារ​ឱ្យ​ចាក់​រំលឹក​ឡើង​វិញ​ជា​ញឹកញាប់ និង​ជាពិសេស​មិន​អាច​ការពារ​គ្រប់​ទម្រង់​នៃ​ហាន់តាវីរុស​បាន​ទេ។

វិធី​​បង្ការ​ជំងឺ​ហាន់តាវីរុស

ដូច្នេះ​ដើម្បីការពារ​ខ្លួន​ពី​ហាន់តាវីរុស ត្រូវ​កាត់​បន្ថយភាព​ប្រឈម​ជួប​​​សត្វ​កកេរ កាត់​បន្ថយ​បរិស្ថាន​ប្រកប​ដោយ​ហានិភ័យ ដែល​មាន​ប្រលាក់​ទៅ​ដោយ​លាមក ទឹកនោម ទឹក​មាត់​របស់​ពពួក​សត្វកណ្តុរ​។ ដោយ​ហេតុ​ការ​ចម្លង​ហាន់តាវីរុស​ពី​សត្វ​មក​មនុស្ស កើត​​ឡើង​ជា​ទូទៅ​តាម​រយៈ​ការ​ស្រូប​ខ្យល់​ ស្រូប​លម្អ​ធូលី​​មាន​ជាតិ​ពុល​ជា​អាចម៍​ជា​ទឹកនោម​សត្វ​កកេរ នៅ​ក្នុង​ព្រៃ​ នៅ​កន្លែង​គ្មាន​មនុស្ស​រស់​នៅយូរ​ខែ​ឆ្នាំ និង​នៅ​តំបន់​ជន​បទ​ស្រែ​ចំការ​ កសិដ្ឋាន​ ដែល​ជា​ជង្រុក​សត្វ​កណ្តុរ ត្រូវ​ការពារ​ខ្លួន ដោយ​បិត​សម្អាត​ស្នាម​ ដាច់​ស្បែក​​ភ្លាម​ នៅ​ពេលត្រូវ​របួសមុតមុត​ឈើ​ មុន​របស់​កង្វក់​នៅ​ក្បែរ ឬ​នៅផ្លូវ​មាន​កណ្តុរ​ឆ្លង​កាត់។ ប្រើ​ស្រោម​ និង​ពាក់​ម៉ាស​ នៅ​ពេល​កម្ចាត់​ សម្អាត​រូង​កណ្តុរ។ ពាក់​ម៉ាស​ការពារ​នៅ​ពេលចូល​ ឬ​សម្អាត​កន្លែង​បោះបង់​ចោល​យូរ​ដែល​អាច​មាន​កណ្តុរ​រស់​នៅ​ច្រើន។ សម្អាត​និង​រក្សា​អនាម័យ​ផ្ទះ​សម្បែង​កុំ​ឱ្យ​មាន​កណ្តុរ។

ដើម្បីការពារ​ខ្លួន​ពីហាន់តាវីរុស ប្រភេទ Andes ​ ដែល​អាច​ចម្លង​ពីមនុស្ស​ឈឺ​ឆ្លង​ផ្ទាល់​ពីសត្វ​កណ្តុរ​ទៅ​មនុស្ស​ជា​បាន​នោះ គឺ​ត្រូវ​ពាក់​ម៉ាស​ និង​ដាក់​អ្នក​ជំងឺ​ឱ្យ​នៅ​ឆ្ងាយ​ពី​គេ​ឯង ឬ​ដាច់​ដោយ​ឡែក។ នៅ​ប្រទេស​បារាំង អាជ្ញាធរ​សុខាភិបាល បាន​ចេញ​វិធានការ​តឹង​រ៉ឹង​ជាងគេ ដោយ​សម្រេច​​ដាក់​​អ្នក​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​នឹង​អ្នក​ជំងឺ​ហាន់តាវីរុស ឱ្យ​នៅ​ឆ្ងាយ​ពី​គេ និងស្ថិត​នៅ​​ក្រោម​ការ​តាមដាន រយៈ​ពេល​រហូត​ដល់​៦​សប្តាហ៍ ពោល​គឺ​រយៈ​ពេល​អតិបរមា​ដែល​មេរោគ​អាច​សំងំ​ក្នុង​ខ្លួន​មនុស្ស​​ មុន​នឹង​បញ្ចេញ​អានុភាព​​ និង​រោគ​សញ្ញា​ដំបូង៕

Todos os episódios de នាទីសុខភាពនិងអនាម័យ

Configurações

Exibição

Idioma

Define quais estações você vê primeiro na página inicial.

Histórico

As rádios e episódios ouvidos recentemente e suas últimas buscas ficam só neste navegador.

Avisos

Um aviso rápido quando um podcast que você segue tem um episódio novo. Desative podcasts individuais pelo sino na página deles.

Conta

Salve favoritos – no app e no site.

Atalhos de teclado

/
Abrir busca
Espaço
Reproduzir ou pausar
← →
No player: voltar 15 s, avançar 30 s (episódios) · na fileira: próximo bloco
↑ ↓
Na fileira: alvo dentro do bloco
Home / End
Na fileira: primeiro ou último bloco
Esc
Fechar janela ou menu
?
Esta visão geral
Tocando agora

Ir para a estação

A seguir

    Adicione episódios com “A seguir” – eles tocam depois do episódio atual.