Saltar al contenido

ហេតុអ្វីមិនឱ្យ​​ទារក​ក្រោមអាយុ​៦ខែ ផឹកទឹក?

4 de noviembre de 2026 · 9 min

Notas del episodio

នៅក្នុង​បណ្តាញ​សង្គម​Tik Tok គ្រូពេទ្យ​អង់គ្លេស​ម្នាក់​បាន​បង្ហោះ​ផ្សាយ​ថាការ​ផ្តល់​ទឹក​ឱ្យ​ទារក​ក្រោម​អាយុ​៦​ខែ អាច​បង្កគ្រោះថ្នាក់​ដល់​ជីវិត​ដល់​ទារក​នោះ។ តើការ​ផ្សព្វផ្សាយ​នេះ​ពិត​ជា​ត្រឹមត្រូវ​ដែរឬទេ ? ហេតុអ្វី​បាន​គ្រូពេទ្យ​ណែនាំ​មិន​ឱ្យ​បញ្ចុក​ទឹក​ដល់​ទារក​ក្រោម​អាយុ​៦ខែ?

ទារក​ក្រោម​អាយុ៦​ខែ​ មិន​ត្រូវ​ការផឹកទឹក​ទេឬ? ទឹក​ពិត​ជា​បង្ក​គ្រោះថ្នាក់​ដល់​ទារក​តូចៗ ដូច​អ្វី​ដែល​គ្រូពេទ្យ​អង់គ្លេស​ផ្សាយ​តាម​បណ្តាញ​សង្គម​មែនឬ? បើតាម​គ្រូពេទ្យ​អង់គ្លេស នោះ ការ​ផ្តល់​ទឹក​ដល់​ទារកក្រោម៦​ខែ អាច​ធ្វើ​ឱ្យ​ក្មេង​នោះ​ស្លាប់​បាន ព្រោះ​តម្រងនោម​របស់​ទារក​មិនទាន់​ចេះ​ចម្រោះ​ ដែល​អាច​ធ្វើ​ឱ្យ​​ទារក​អាច​មាន​គ្រោះ​​​ខ្វះ​ជាតិ​អំបិលក្នុង​ឈាម​យ៉ាង​​ធ្ងន់ធ្ងរ។ កង្វះ​ជាតិ​អំបិល​ក្នុង​ឈាម​ជា​ដើមហេតុ​នាំ​ឱ្យ​មាន​ជំងឺ​ក្បាលធំ ក្អួត ប្រកាច់ ឬ​បាត់​ស្មារតី។

ប៉ុន្តែ​ដើម្បី​ឱ្យ​ទារក​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ខ្វះ​ជាតិ​សូច្យូម​ក្នុង​ឈាម ត្រូវ​ឱ្យ​ទារក​នោះ​បៅ​ទឹក​ប្រមាណ​ដល់​ទៅ ២លីត្រ​ក្នុងមួយ​ថ្ងៃ។ នេះបើ​តាម​ការ​ពន្យល់របស់គ្រូពេទ្យ​កុមារ​បារាំង Dr. Werner ​។ ​ម្យ៉ាង​ទៀត ទឹក​មិនមែនជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​ទារក​ឡើយ។ ភស្តុតាងជាក់​ស្តែង ទឹក​ដោះម្តាយ ឬ​ទឹកដោះ​គោឆុង​ដែល​ទារក​បៅ​ សុទ្ធ​តែ​មានសមាសធាតុ​​ជាតិ​ទឹក និង​លាយ​ផ្សំ​ដោយ​ជាតិ​ទឹក​ទាំងអស់។

មិនថា​មនុស្ស​ធំ​ឬ​ទារក​ទេ ទឹក​ជា​ភេសជ្ជៈ​ដ៏ចាំបាច់។ ក្នុង​ខ្លួន​មនុស្សធំ​ពេញ​វ័យ​មាន​ជាតិ​ទឹក៦០% តែ​ខ្លួន​ទារក​ដ៏​តូច​មួយមាន​ផ្ទុក​ជាតិទឹក​ដល់​ទៅ​ប្រមាណ​៨០%។ ទារក​ត្រូវការ​ជាតិ​ទឹកប្រចាំថ្ងៃ ​ច្រើន​ខ្លាំង​ណាស់។ អាហារ​ដ៏​ចម្បង​របស់​ទារក​គឺវត្ថុ​រាវ។ ទារក​បៅជាជាតិ​​ទឹក​ ក្នុង​បរិមាណ​ច្រើន​ខ្លាំង​ណាស់ និង​ច្រើនជាងខ្លាំង បើ​​ប្រៀប​ធៀប​ទៅ​នឹងទម្ងន់ខ្លួន​ប្រាណ​របស់​គេ និង​បើប្រៀប​ជាមួយ​មនុស្ស​ធំ។

បើ​តាម​អនុសាសន៍​របស់​សមាគមគ្រូពេទ្យ​កុមារ​នៅ​ប្រទេស​បារាំង រហូត​ដល់​អាយុ៦ខែ ទារក​ត្រូវ​ទទួល​ទាន​ជាតិ​ទឹក (ទឹកដោះ) ១៥០ម.ល. ក្នុងមួយថ្ងៃ​និងសម្រាប់​ទម្ងន់​មួយ​គីឡូក្រាម និង​១០០ម.ល.ក្នុង​មួយ​គីឡូក្រាម មួយ​ថ្ងៃ ចាប់​ពី​អាយុ​៦​ខែ​ដល់​១ខួប។ ជា​ការ​ប្រៀបធៀប មនុស្សធំ​ត្រូវ​ការ​ជាតិ​ទឹក​៣៥ម.ល.ក្នុង​មួយ​គីឡូក្រាម​។ បរិមាណ​ជាតិ​ទឹក​នេះ ត្រូវរាប់​ សរុប​​ទាំងបៅ​ទឹកដោះម្តាយ ឬ​ទឹកដោះគោដប និងទឹក​ផ្តល់​ដោយ​ចំណីអាហារ​។

ហេតុអ្វី​មិនឱ្យ​ទារក​ក្រោម​៦​ខែ​ផឹកទឹក?

ប៉ុន្តែ​ការ​ផ្តល់​ទឹក​សាប ធម្មតា ដល់ទារក​ក្រោម​អាយុ៦​ខែ បន្ថែម​ពី​លើ​​បៅ​ទឹកដោះ ឬ​ទឹកដោះគោ មិនមែន​ជា​ចាំបាច់​ទេ។

សម្រាប់​ទារកនៅ​អាយុ​ក្រោម​៦ខែ សេចក្តី​ត្រូវ​ការ​ជាតិ​ទឹក ត្រូវ​បាន​បំពេញ​ដោយ​ទឹកដោះម្តាយ ដែលមានសមាសធាតុ​ទឹក​ប្រមាណ​​៨៨% ឬ​ទឹកគោម្សៅ​ដែលក៏​ឆុង​ជាមួយ​ទឹក និង​ដោ​យ​​ប្រើ​ទឹកដែរ។ ក្រុមគ្រូពេទ្យ​ជំនាញ​ ពន្យល់​ថា ការ​ផ្តល់​ទឹក​សាប​បន្ថែម​ដល់​ទារក​ក្រោម​៦ខែ ជាទូទៅ មិនមែនជា​ការ​ចាំបាច់​ទេ ប្រសិនបើ​ទារក​បៅបាន​ត្រឹមត្រូវ គ្រប់គ្រាន់ និងលើកលែង​តែ​​មាន​វេជ្ជបញ្ជាពិសេស​ក្នុង​ការ​ផ្តល់​ទឹក។

និយាយ​បែប​នេះ ​មិនមែនមាន​ន័យ​ថា ទឹកជាគ្រោះថ្នាក់សម្រាប់សុខភាពឡើយ។ គ្រាន់តែ​ថា ការផ្តល់​ទឹក​សាប​ទទេ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​របបអាហារ​របស់​កូន ព្រោះ​​នៅក្នុង​វ័យនេះ ទារកមានក្រពះតូច​ខ្លាំង ឆាប់​ពេញ ឆាប់​ឆ្អែត ដែល​នាំ​ឱ្យ​លែង​ចង់​បៅ ហើយ​រំខាន​ដល់​សមត្ថភាព​របស់​សរីរាង្គកាយ​ក្នុង​ការ​ស្រូបយក​ជីវជាតិអាហារូបត្ថម្ភ​ ពី​ទឹក​ដោះគោ ឬ​ពីទឹកដោះម្តាយ​។ ម្យ៉ាង​វិញ​ទៀត ក្រលៀន​ទារក​ក៏​នៅ​ខ្សោយ មិនទាន់​អាចមាន​សមត្ថភាព​ពេញ​លេញ​ក្នុង​​ច្រោះ​ជាតិ​ទឹក​សុទ្ធ​ទេ។ ជា​ហេតុធ្វើ​ឱ្យ​ទារក​អាច​មាន​គ្រោះ​ហានិភ័យ​ពុល​ទឹក​បាន។ ការ​ពុល​ទឹក ជា​ករណី​ដ៏​កម្រ​បំផុត តែ​ជា​បញ្ហា​ពិតជាក់ស្តែង ដែល​អាច​បង្កផលវិបាក​ដល់​សុខភាព​ ដល់ការលូតលាស់ និងអាច​ធ្ងន់ធ្ងរ​ខ្លាំងដល់​ស្លាប់បាន។ ​ ចាប់​ពី​៦ខែ​ឡើង​ទៅ សរីរាង្គកាយ​ទារក​ចាប់​ផ្តើមរឹងមាំ និង​អាច​​ទទួល​ទានអាហារ​ផ្សេងៗ ហើយ​សេចក្តីស្រេកឃ្លានអាហារ​និង​ទឹក កើន​ឡើង​ជា​លំដាប់​។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ទារក​អាច​ចាប់​​ផ្តើម​បរិភោគ​ទឹក​សាប​ធម្មតាបាន។

ទឹក ជា​ថ្នាំ​ ពេលទារក​ឈឺក្តៅរាគរូស ?

នៅមុន​អាយុ​៦​ខែ ទារក​មិន​ត្រូវ​ការ​​បរិភោគ​ទឹក​សាប​ធម្មតាទេ។ ក្នុង​វ័យ​នេះ​ក្មេង​មិន​ចូល​ចិត្ត​ទឹក​ឡើយ។ ប៉ុន្តែជា​ថ្មី​ម្តង​ទៀត ទឹក​មិនបង្កគ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ ប្រសិនបើ​គ្រាន់តែ​ឱ្យ​ទារក​ផឹក​មួយ​ក្អឹក​ពីរ​នោះ។ ផ្ទុយទៅ​វិញ​ ក្នុង​កាលៈទេសៈ​ខ្លះ គេត្រូវ​តែ​ផ្តល់​ទឹក​សាប​បន្ថែម​ដល់​ទារក​ ជា​ដាច់​ខាត។ នោះ​គឺ​នៅ​ពេល​អាកាសធាតុ​ប្រែប្រួល មេឃ​ឡើង​ក្តៅ​ខ្លាំង ទារក​ក្តៅ​ខ្លួន ឬ​មាន​បញ្ហា​រំលាយ​អាហារ ចេះ​តែ​ក្អួត និង​រាគរូស។ នេះ​បើ​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​​Wernerដដែល។

នៅពេល​ទារក​បាត់​បង់​ជាតិ​ទឹក គេ​ត្រូវ​តែ​រក​វិធី​ផ្តល់​តុល្យភាពជាតិ​ទឹក​ឱ្យ​វិញ តាម​មធ្យោបាយ​ផ្សេងៗ ជា​ច្រើន ដូច​ជា ត្រូវ​បំបៅដោះកូន​ ឬ​ឱ្យ​កូនបៅ​ទឹកដោះ​គោ ឱ្យ​បាន​ញឹកញាប់​ជាង​ទម្លាប់​ធម្មតា និង​អាច​ឱ្យ​ទារក​បៅ​ទឹក​ស​បន្ថែម​ពីរ​បីក្អឹក ដោយ​បញ្ចុក ឬ​ដោយ​ប្រើ​ដបបៅ។ ជា​ទូទៅ ទារក​កម្រ​ព្រម​បៅ​ទឹក​សាបទទេ​ណាស់ លើកលែង​តែ​ទារក​ក្តៅ​ខ្លាំង ឬ​មានការ​ចម្លង​រោគ​ក្តៅ​ខ្លួន​ខ្លាំង​ប៉ុណ្ណោះ។ នេះ​ជា​ច្បាប់​ធម្មជាតិ​ដែល​បង្កើតខ្លួន​​មនុស្ស​មក​ដូច្នេះ។ ជា​ចុងក្រោយ សូម​កុំបន្ថែម​ស្ករ ឬ​ជាតិ​ផ្អែម​នៅក្នុង​ដប​ទឹកទារក​ ឱ្យ​សោះ។ ការ​ធ្វើ​បែប​នេះ​អាច​បង្កបង្កើត​ទម្លាប់​អាក្រក់​ឱ្យ​ក្មេង​ស្គាល់ជាប់​ចិត្ត​នឹង​ជាតិ​ផ្អែម។

សរុប​សេចក្តី​មក នៅពេល​ណា​ទារកមិនទាន់​ចាប់ផ្តើម​បរិភោគអាហារ​គោក​ទេ សេចក្តី​ត្រូវ​ការ​ជាតិ​ទឹក​ ត្រូវ​បំពេញ​ដោយ​ទឹកដោះម្តាយ​ឬ​ទឹកដោះគោឆុង។ ចាប់​ពី​អាយុ​៦​ខែ​ឡើង​ទៅ ទារក​អាច​បៅ​ទឹក​សាប​ ប៉ុន្តែ​ក្នុង​បរិមាណ​តិច​តួច ដោយ​មិន​ត្រូវ​យក​ទឹក​មក​ជំនួស​ទឹកដោះឡើយ។ ក្នុង​រយៈ​ពេល​មួយឆ្នាំ​ដំបូង​នៃ​ជីវិតទារក ទឹកសាប​​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ ​គ្រឿង​បន្ថែម ដែល​មិនចាំបាច់​ ត្រូវ​ផឹក​ដោយ​ខាន​មិនបាន។ គោល​បំណង​នៃ​ការ​ផ្តល់​ទឹក​ដល់​ទារក​ បន្តិចម្តងៗ​នេះ គឺ​ចង់​ឱ្យ​កូន​ចាប់​មាន​ទម្លាប់​បៅ​អ្វី​ផ្សេង​ក្រៅ​ពី​ទឹក​ដោះគោ ដោយ​គ្មាន​ការ​បង្ខំ។ តែ​បើ​កូន​មិន​ចង់ និង​មិនព្រម​បៅ​ទឹក ក៏​គ្មាន​អ្វី​គួរ​ព្រួយ​បារម្ភ​ដែរ។ ទារក​ខ្លះ​អាច​ត្រូវ​ការ​ពេលវេលា​យូរ​បន្តិច​ទម្រាំ​ទម្លាប់​រសជាតិ​ថ្មី។

តើ​ទឹក​ប្រភេទ​ណាដែល​ល្អ​សម្រាប់​ទារក?

ទារក​នៅ​តូច​ខ្លាំង ងាយ​រងគ្រោះ​ និ​ងមិន​ទាន់​ទម្លាប់​នឹង​ពិភពខាង​ក្រៅ ចំណោទ​សួរ​អំពី​ប្រភេទ​ទឹក សម្រាប់លាយឆុងទឹកដោះគោ ឬ​សម្រាប់​ឱ្យ​ទារក​ផឹក ជា​ក្តីព្រួយបារម្ភ​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នក​ជា​ម្តាយ​ឪពុក​ថ្មីថ្មោង។

ទឹក​ដែល​អនុគ្រោះ​ដល់​ទារក​ខ្លាំង​ជាងគេ គឺ​ទឹក​ដែល​មាន​កំរិត​ជាតិ​រ៉ែ​ទាប។ ជា​ទឹក​សុទ្ធ​ខ្លាំង គ្មានសារធាតុ​រ៉ែកាល់ស្យូម ម៉ាញេស្យូម​ និង​នីត្រាត។ ទឹក​ដប​មិនប្រាកដ​ថា​មានគុណភាព​ល្អ​ជាង​​ទឹក​ម៉ាស៊ីនឡើយ​ ដែល​បើ​តាម​លក្ខណៈ​បច្ចេកទេស ជា​ទឹក​ស្អាត​ គ្រប់គ្រាន់​​សម្រាប់​ទារក ដោយ​​ត្រូវ​យក​ទឹក ដាំ​ឱ្យ​ពុះ ទុក​ជាមុន ដើម្បី​សម្លាប់​មេរោគ។ ចៀសវាង​ការ​ប្រើទឹកចម្រោះ​ ព្រោះ​ប្រព័ន្ធច្រោះ​ទឹក​​អាច​មាន​ផ្ទុក​កាកសំណល់​ដើមហេតុមេរោគ។

ទឹក​ភ្លៀង​ ជា​ទឹក​មាន​កំហាប់ជាតិ​រ៉ែទាប​ខ្លាំង ប៉ុន្តែ​នៅប្រទេសបារាំង អាជ្ញាធរហាមឃាត់​មិន​ឱ្យ​ប្រើ​ទឹក​ភ្លៀង​​សម្រាប់​ឆុង​ទឹក​ដោះគោ​និង​ឱ្យ​ទារក​ផឹកទេ ដោយ​ពន្យល់​ថាទឹកភ្លៀងធ្លាក់​ហូរកាត់​ដំបូល​ផ្ទះ អាច​​មាន​ផ្ទុក​មេរោគ​ចម្លងកាចៗ ពពួក​រ៉ែធ្ងន់​ ថ្នាំ​សម្លាប់​សត្វល្អិត ដែល​ទារក​នៅ​ក្មេងខ្ចីមិនអាច​ធន់​បាន។ គ្មានប្រព័ន្ធការពារ​ខ្លួន​រឹង​មាំ​ដូច​មនុស្ស​ធំ។ ប្រព័ន្ធ​រំលាយអាហារ​ក៏​នៅខ្សោយ។ រនាំង​ស្បែក​មិនទាន់​អាច​ទប់​ទល់​ដោយផ្ទាល់​ជាមួយ​ពពួក​​​បាក់តេរី​បង្ករោគ​ទេ។ ផឹកទឹកភ្លៀង​ឆ្លងមេរោគ​​រលាកពោះវៀននាំឱ្យឈឺពោះ​តិចតួច​សម្រាប់​មនុស្សធំ តែ​អាច​នឹង​ធ្វើ​ឱ្យ​ទារក​អាយុ​ក្រោម​៦ខែ ​ចូល​ដេកពេទ្យ​បាន ទើប​ហាមឃាត់​ជា​ដាច់ខាត​មិន​ឱ្យ​យក​ឆុងទឹកដោះគោឱ្យ​ទារក៕

Todos los episodios de នាទីសុខភាពនិងអនាម័យ

Ajustes

Visualización

Idioma

Determina qué emisoras ves primero en la página de inicio.

Historial

Las emisoras y episodios escuchados recientemente y tus últimas búsquedas solo se guardan en este navegador.

Avisos

Un breve aviso cuando un pódcast que sigues tiene un episodio nuevo. Puedes desactivar pódcast concretos con la campana de su página.

Cuenta

Guarda tus favoritos: en la app y en la web.

Atajos de teclado

/
Abrir búsqueda
Espacio
Reproducir o pausar
← →
En el reproductor: 15 s atrás, 30 s adelante (episodios) · en una fila: siguiente tarjeta
↑ ↓
En una fila: destino dentro de la tarjeta
Inicio / Fin
En una fila: primera o última tarjeta
Esc
Cerrar ventana o menú
?
Este resumen
Reproduciendo ahora

Ir a la emisora

A continuación

    Añade episodios con «A continuación»: sonarán después del episodio actual.