Zum Inhalt springen

ហេតុ​អ្វី​ត្រូវ​ចាក់​ថ្នាំ​បង្ការ​គ្រុន​ផ្តាសាយ ​ជា​រៀង​រាល់​ឆ្នាំ?

11.11.2026 · 8 Min.

Shownotes

ក្នុង​មួយ​ឆ្នាំៗ​ មាន​មនុស្ស​រាប់​លាន​នាក់ រត់​រក​ពេទ្យ​ដើម្បី​ពិគ្រោះ​ជំងឺ​គ្រុនផ្តាសាយ។ មិនមែន​ជា​ជំងឺ​ធ្ងន់​មែន ប៉ុន្តែផ្តាសាយ​បាន​ឆក់​យក​ជីវីត​មនុស្ស​អស់​ច្រើន​នាក់​ណាស់​ក្នុង​មួយឆ្នាំៗ ជា​ពិសេស​នៅ​តាម​បណ្តា​ប្រទេស​ត្រជាក់​ដូចយ៉ាង​បារាំង។ តើ​ផ្តាសាយ​ជាជំងឺ​របស់​ស្រុក​ត្រជាក់ឬ? ហើយ​ហេតុ​អ្វី​បាន​ជា​គេត្រូវ​ចាក់វ៉ាក់សាំង​ជា​រៀង​រាល់​ឆ្នាំ បើ​ចង់​គេច​ពី​ជំងឺ​ផ្តាសាយ?​

ផ្តាសាយ​ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរ៉ុស ហ្វ្លូអ៊ីនហ្សា ឬ ហ្វ្លូ Influenza។ នេះ​បើ​តាម​និយមន័យ​ផ្តល់​ដោយ​វិទ្យាស្ថានប៉ាស្ទ័រ។ ជំងឺ​ផ្តាសាយ​ប៉ះពាល់​ជាពិសេស ប្រព័ន្ធ​ផ្លូវដង្ហើម មាន​ដូចជា ច្រមុះ បំពង់ក និង​ទងសួត តែ​កម្រ​ប៉ះពាល់​ដល់​សួត​ណាស់។ រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ អាច​ជា​អាការៈ​ក្តៅខ្លួន ឈឺ​សាច់ដុំ ឈឺក្បាល ឈឺ​បំពង់ក ក្អកស្ងួត រលាក​ច្រមុះ និង លេច​ឡើង នៅ​១​ទៅ​៤​បួន​ថ្ងៃ ក្រោយ​វីរ៉ុស បាន​ឆ្លង​ចូល​និង សំងំ​នៅក្នុង​ខ្លួន​យើង។

មេរោគ​ផ្តាសាយ Influenza​មាន​បី​ប្រភេទ A B C។ វីរុស​ប្រភេទ អា មាន​ភាពកំណាច និង​គ្រោះថ្នាក់​ខ្លាំង​ជាងគេ ព្រោះ​វា​អាច​បំប្លែង​ខ្លួន​ខ្លាំង និង ទាំង​ស្រុង ហើយ​បង្កបង្កើត​ទៅ​ជា​ជំងឺ​រាតត្បាត ឆ្លង​ពេញ​ពិភពលោក​បាន។ កាច​ខ្លាំង​ដែរ វីរ៉ុស​ប្រភេទ​បេ មាន​កើត​ញឹកញយ​ជាងគេ ជា​ភ្នាក់ងារ​នាំ​ឲ្យ​មាន​ករណី​រាតត្បាត​ដែរ។ ជំងឺ​ផ្តាសាយធំ ច្រើន​តែ​ជា ផ្តាសាយ​បង្ក​ឡើង​ដោយ​វីរុស ប្រភេទ បេ​នេះ​ឯង។ ចំណែក Influenza ប្រភេទ C វិញ ស្លូត​ជាងគេ និង​មិន​បង្ក​ឲ្យ​មាន​ការរាតត្បាត​ទេ ពោល​គឺ​ជាប្រភេទ​ផ្តាសាយ ដែល​មាន​ទម្រង់ ដូច​ផ្តាសាយ​ធម្មតា ហៀរ​សំបោរ តឹង ច្រមុះ​ខឹតខក​បន្តិច​ក៏បាត់​ទៅវិញ។

ត្រជាក់ធ្វើឱ្យ​ផ្តាសាយ?

នៅប្រទេសបារាំង ក៏ដូចជា​បណ្តា​ប្រទេស នៅតំបន់​អឌ្ឍគោល​ខាង​ជើង ចាប់ពី​ខែ​វិច្ឆិកា ដល់​ខែ​មេសា ជា​រៀងរាល់​ឆ្នាំ ជា​រយៈពេល ដែល​មាន​ករណី​ឆ្លង​ផ្តាសាយ​ច្រើន​ជាងគេ។ រដូវ​ផ្តាសាយ ឬ​ផ្តាសាយ​រដូវ ច្រើន​ចាប់​ផ្ទុះ​ខ្លាំង​នៅ​ម្តុំ​ខែ​ធ្នូ​ឬ​ខែ​មករា នៅ​ពេល​អាកាសធាតុ ចាប់​ត្រជាក់​ខ្លាំង។ ប៉ុន្តែ​នេះ ពុំ​មាន​ន័យ​ថា ផ្តាសាយ​ជា​ជំងឺ​ស្រុក​ត្រជាក់​ឡើយ។ មិនដូច ជំនឿ​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​មនុស្ស​ទូទៅ ភាពត្រជាក់​មិនមែន​ជា​មូលហេតុ​ផ្ទាល់ ​នាំឲ្យ​កើត​ជំងឺ​ផ្តាសាយ​ទេ។ នេះ​ជា​ការបញ្ជាក់​របស់​គ្រូពេទ្យ​ឯកទេស​ជំងឺ​ឆ្លង ដោយ​ពន្យល់​ថា​ ប្រទេស​ក្តៅ នៅ​អាស៊ី នៅដើម​និង​មជ្ឈិមបូព៌ា ក៏ដូចជា​នៅ​អឺរ៉ុប អាមេរិក កាណាដា សុទ្ធតែ​មាន​មនុស្ស កើត​ផ្តាសាយ​ទាំងអស់ និង មាន​រដូវ​ឆ្លង​ផ្តាសាយ​ខ្លាំង​ដូចៗគ្នា។ ភាពត្រជាក់​មិន​បង្ក​ឱ្យ​កើត​ជំងឺ​ផ្តាសាយ​ទេ ព្រោះ​ ភាពត្រជាក់​មិនមែន​ជា​វីរុស។ ឯ​ជំងឺ​ផ្តាសាយ​បង្ក​ឡើង​ដោយ​វីរុស។ គ្រាន់​តែ​ថា​ភាពត្រជាក់ អាច​​សម្រួល​លក្ខខណ្ឌ​ចម្លង​វីរុស​ផ្តាសាយ​។ ហេតុ​ដូច្នេះហើយ​បានជាយើងគ្រប់គ្នាយល់​​ច្រលំ​ ហើយ​តែង​តែ ​ផ្តែផ្តាំ​កូនចៅ​ឲ្យ​ប្រុងប្រយ័ត្ន ខ្លាច​ធ្លាក់​ខ្លួន​ឈឺ​ផ្តាសាយ ​ឲ្យតែ​មេឃ​ចុះ​ត្រជាក់។

ដោយជាក់ស្តែង​ទៅ​នោះ នៅ​ពេល​សីតុណ្ហភាព​ចាប់​ចុះ​ត្រជាក់​ មនុស្ស​ច្រើន​តែមាន​ទំនោរ​​ចង់​សំងំ​នៅតែក្នុង​ផ្ទះ នៅ​ទីបិទជិត​ ដើម្បី​ទទួល​បាន​ភាពកក់​ក្តៅ។ គឺការ​រស់​នៅ​ក្នុង​ទី​បិទ​ជិត ក្នុង​ទីដែល​អាច​​មានការ​ជួបជុំ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ច្រើន​នេះ​ហើយ​ដែល​ជា​កត្តា​នាំ​ឱ្យ​ងាយទទួល​វីរុស ចម្លង​​ជំងឺ​ផ្តាសាយ។ ​ ម្យ៉ាង​វិញ​ទៀត អាកាសធាតុ​ត្រជាក់ នឹង​ជំរុញ​ឱ្យ​ភ្នាសនៅ​រន្ធ​ច្រមុះស្ងួត។ ម៉ាស៊ីន​កម្តៅ​ ក៏​​ធ្វើ​ឲ្យ​ខ្យល់បរិយាកាស​កាន់​តែ​​ស្ងួតដែរ ដូច្នេះ​រន្ធច្រមុះ​ជា​ផ្លូវ​ដក​ដង្ហើម​របស់​យើង​រឹត​តែមាន​សភាព​ស្ងួត​ថែមមួយជាន់ទៀត។ រន្ធច្រមុះ​ស្ងួត ឬ​ផ្លូវដង្ហើម​ដង្ហើម​ស្ងួត​ នឹង​សម្រួលឱ្យ​មាន​​ការ​បង្ក​រោគ​ជាមួយ​វីរុសផ្លូវដង្ហើម​។ ដល់​អ៊ីចឹង​ទៅ វីរុស​ផ្លូវដង្ហើម ឬ​វីរុស​ផ្តាសាយ​ អាច​នៅ​តោងជាប់​លើ​ភ្នាស​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើម ហើយ​លេច​ជា​អាការៈ​ផ្តាសាយ​ឡើង។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​មេឃក្តៅ សីតុណ្ហភាព​ឡើង​ខ្ពស់ និង​មាន​ពន្លឺកាំរស្មី​ព្រះអាទិត្យ វីរុសផ្តាសាយ​មិន​អាច​ស៊ូ​រស់​ក្នុង​បរិយាកាស​បាន​យូរ​ទេ ហើយក្នុង​រយៈ​ពេល​នោះ មនុស្សម្នា​ទូទៅ ក៏​ចូល​ចិត្ត​រស់​នៅ​ក្រៅ នៅ​វាល​មាន​ខ្យល់​រំភើយ​ល្ហើយ​ស្រួល ទើប​ហានិភ័យ​ឆ្លង​វីរុស​ផ្តាសាយ​ត្រូវ​ធ្លាក់​ចុះ។ ប៉ុន្តែ​ នៅក្នុង​ប្រទេស​ក្តៅ វីរុស​ផ្តាសាយ​អាច​ចម្លង​យ៉ាង​សុះសាយ​ពី​មនុស្ស​ម្នាក់ទៅមនុស្សម្នាក់​បាន ដោយ​ហេតុ​តែ​មនុស្ស​ម្នា គេច​ពី​ក្តៅ​ទៅ​ចូល​ទី​ត្រជាក់ មាន​ម៉ាស៊ីនត្រជាក់​​ ដែល​ជា​កន្លែង​បិទ​ជិត​ មាន​មនុស្ស​ផ្តុំ​គ្នា​ច្រើន​ ដែល​សម្រួល​ឱ្យ​ករណី​ចម្លង​ផ្តាសាយ​ស្រួល។ ចេញពីទីក្តៅ ចូលកន្លែងត្រជាក់ ចេញផុតពី​កន្លែង​មាន​ម៉ាស៊ីន​ត្រជាក់ ទៅ​​ត្រូវ​ក្តៅហែង គម្លាត​និង​ការប្រែប្រួល​ក្តៅ​ត្រជាក់ភ្លាមៗ ដែល​ធ្វើ​ភ្នាស​ផ្លូវដង្ហើម​រង​ការ​ប៉ះទង្គិច ក៏​ជា​កត្តា​សម្រួល​ឲ្យកើត​​ផ្តាសាយ​ដែរ​។

ថ្នាំបង្ការ​ផ្តាសាយ​ត្រូវ​ចាក់​រាល់​ឆ្នាំ?

ផ្តាសាយ​មិនមែន​ជា​ជំងឺធ្ងន់​ទេ។ ប៉ុន្តែ​នៅឆ្នាំ២០២៥ គ្រុនផ្តាសាយ​ទំនង​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ប្រមាណ​ជាង ១ម៉ឺន២ពាន់​នាក់ នៅ​ប្រទេស​បារាំង​ដែល​ចាប់​បើក​យុទ្ធនាការ​ចាក់ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ តាំងពី​ថ្ងៃទី ១៣ តុលា​មក។ វ៉ាក់សាំង​ជា​មធ្យោបាយ​ដ៏​ល្អ ប្រសើរ​ជាងគេ ក្នុង​កិច្ចការពារ​ជំងឺ​គ្រុន​ផ្តាសាយ។ ខុស​ពី​ថ្នាំ​បង្ការ​មួយ​ចំនួនផ្សេង​ទៀត វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺគ្រុនផ្តាសាយ​ត្រូវ​ចាក់​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​វីរុស​ផ្តាសាយ​វិវឌ្ឍ និង​បំប្លែង​ខ្លួន​ជា​រៀង​រាល់​ឆ្នាំដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​ចាំបាច់​ត្រូវ​ផលិត​ថ្នាំ​បង្ការ​គ្រុន​ផ្តាសាយ​ថ្មី​ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​សម្របតាម​​វីរុសថ្មី។

ដូចថ្នាំ​បង្ការ​ទាំង​ឡាយ ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ មិនមែន​មាន​ន័យ​ថា​យើង​លែង​ឆ្លង​ផ្តាសាយ​នោះ​ឡើយ។ បាន​ទទួល​វ៉ាក់សាំង​ហើយ ក៏​នៅ​តែ​អាច​កើត​ផ្តាសាយ​បាន​ដែរ ប៉ុន្តែ​វ៉ាក់សាំង​អាច​ជួយ​សរីរាង្គកាយ​ឱ្យ​បញ្ចេញ​ប្រតិកម្ម​តតាំង​នឹង​វីរុសFlu បាន​លឿន​ និង​មិន​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បាន។ នៅ​ពេល​ឆ្លង​ផ្តាសាយ​ អ្នក​បាន​ទទួល​ថ្នាំ​បង្ការ មិន​សូវ​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង មិន​សូវ​មាន​ហានិភ័យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​ក៏​មិនសូវ​មាន​ហានិភ័យ​ជួប​គ្រោះ​ធ្ងន់ធ្ងរ​ផ្នែក​បេះ​ដូង ឬសួត ដែល​ជា​ដើម​ហេតុ​នាំ​មាន​ករណី​សង្គ្រោះ​បន្ទាន់ ឬ​ត្រូវចូល​ព្យាបាល និង​ដេក​ពេទ្យ។

បុគ្គលដែល​ងាយ​រងគ្រោះ​នឹង​ជំងឺ​ផ្តាសាយ​ គឺ​មនុស្ស​ចាស់ អាយុ​ចាប់​ពី​៦៥​ឆ្នាំឡើង​ទៅ ទោះបី​ជា​មាន​សុខភាព​ល្អ​ក៏​ដោយ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន ឬ​អ្នក​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត ដូចជា​ជំងឺ​ហឺត ជំងឺ​បេះដូង ជំងឺ​ក្រលៀន ជំងឺថ្លើម ឬ​អ្នក​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ​ខ្លួន។

ផ្តាសាយ​​អាច​ក្លាយ​ជា​ជំងឺ​ធ្ងន់​សម្រាប់​មនុស្ស​ពី​រជំពូក គឺ​ក្មេង​តូច និង​មនុស្ស​ចាស់​។ គ្រុនផ្តាសាយ​ក៏​ជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​កុមារ​ដែរ។ នៅ​ប្រទេស​បារាំង អាជ្ញាធរ​ណែនាំ​ឱ្យ​ឪពុកម្តាយ​នាំ​កូន​តូច​ ចាប់​ពី​អាយុ​៦​ខែ​ ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន ​ទៅ​ចាក់​ថ្នាំ​បង្ការ​គ្រុនផ្តាសាយ​ដែរ ព្រោះ​ផ្តាសាយ​អាច​ធ្វើ​ឱ្យ​ជំងឺ​របស់​គេ​ធ្លាក់​ធ្ងន់ធ្ងរ​បាន។ ឧទាហរណ៍ ជំងឺ​ហឺត និង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។ ​ហឺត និង​ផ្តាសាយ​ បញ្ចេញ​ប្រតិកម្មដាក់គ្នា​ទៅ​វិញ​ទៅ​មក មាន​ន័យ​ថា ហឺត​អាច​បង្ក​ឱ្យ​មាន​ផ្តាសាយ​ធ្ងន់ធ្ងរ តែ​ផ្តាសាយ​ក៏​អាច​ធ្វើ​ឱ្យជំងឺហឺត​ធ្ងន់ធ្ងរ​ដែរ។ ផ្តាសាយ​បង្កើន​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ហឺត​មួយគុណនឹង​បី។ ហើយ​ហឺត​ជា​ជំងឺ​ចម្បង​​ទីមួយ​ដែល​លេច​ឡើង​ទន្ទឹម​នឹង​​ជំងឺ​​​ផ្តាសាយរបស់​កុមារ​ដែល​ឈឺ​​ដល់​ថ្នាក់​ចូល​ដេកពេទ្យ។ ប៉ុន្តែ​វ៉ាក់សាំង​ប្រឆាំង​នឹង​ផ្តាសាយ​អាច​កាត់​បន្ថយ​គ្រោះ​មរណៈ​របស់​កុមារ​ងាយ​រង​ហានិភ័យ​ បាន​ដល់​ទៅ​៧៧%ឯណោះ៕

Alle Folgen von នាទីសុខភាពនិងអនាម័យ

Einstellungen

Darstellung

Sprache

Bestimmt, welche Sender dir auf der Startseite zuerst gezeigt werden.

Verlauf

Zuletzt gehörte Sender und Folgen und deine letzten Suchen liegen nur in diesem Browser.

Hinweise

Ein kurzer Hinweis, wenn ein Podcast, dem du folgst, eine neue Folge hat. Einzelne Podcasts stellst du über die Glocke auf ihrer Seite ab.

Konto

Favoriten speichern – in der App und auf der Website.

Tastenkürzel

/
Suche öffnen
Leertaste
Abspielen oder anhalten
← →
Im Player: 15 s zurück, 30 s vor (Folgen) · im Regal: nächste Kachel
↑ ↓
Im Regal: Ziel innerhalb der Kachel
Pos1 / Ende
Im Regal: erste bzw. letzte Kachel
Esc
Fenster oder Menü schließen
?
Diese Übersicht
Läuft gerade

Zur Senderseite

Als Nächstes

    Folgen mit „Als Nächstes“ vormerken – sie laufen nach der aktuellen Folge.